ចង់​រស់​បាន​យូរ​​គួរ​ថែរក្សា​ខ្លួន​តាម​វិធី​ងាយៗទាំង​ ៧ នេះ ​តែ​ភាគ​ច្រើន​គ្រប់​គ្នា​មើល​រំលង​

មនុស្ស​ជា​ច្រើន​តែង​ប្រាថ្នា​ចង់​មាន​ជីវិត​រស់​រាន​បាន​យូរ ហើយ​មិន​ឈឺ​ថ្កាត់​ផ្សេងៗ តែ​ពេល​ខ្លះ​បែរ​ជា​​ចូល​ចិត្ត​ធ្វើ​រឿង​ដែល​បំផ្លាញ​ខ្លួន​ទៅ​វិញ​។ ការ​ពិត​ចង់​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ចៀស​ឆ្ងាយ​ពី​ជំងឺ​នានា និង​រស់​បាន​យូរ​អង្វែង គឺ​មាន​វិធី​ងាយៗ ច្រើន​ណាស់​ដែល​នៅ​ជុំ​វិញ​ខ្លួន​ប្រិយមិត្ត តែ​ភាគច្រើន​អ្នក​ទាំង​​អស់​គ្នា​មើល​រំលង។ សាក​កែ​ប្រែ​ទម្លាប់​ចាស់​ចោល មក​ធ្វើ​រឿង​ងាយៗ អាច​រក្សា​សុខភាព និង​ជីវិត​របស់​អ្នក​បាន​យូរ៖​

១ ហាត់​ប្រាណ​ជា​ប្រចាំ

ចង់​ឲ្យ​សុខភាព​ល្អ​ រស់​បាន​យូរ ការ​ហាត់​ប្រាណ​ជា​ជម្រើស​មួយ​ល្អ​បំផុត​ ព្រោះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​ជាតិ​ពុល ញើស ​ជួយ​មិន​ឲ្យ​ឡើង​គីឡូ​ ​​សាច់​ដុំ​​រឹង​​មាំ​ទៀត និង​អាច​ការ​ពារ​ពី​ជំងឺ​ផ្សេងៗ។

២ កុំ​ជក់​បារី និង​កុំ​ញ៉ាំ​ស្រា​ច្រើន​ពេក

​ការ​ជក់​បារី​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សួត ​ធ្វើ​ឲ្យ​កើត​ជំងឺ​របេង​ និង​ជំងឺ​មហារីក​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​អ្នក​រស់​មិន​បាន​​យូរ​ដូច្នេះ​បើ​អាច​ចៀស​បាន​គួរ​តែ​កុំ​ជក់​បារី។ ​ រី​ឯ​គ្រឿង​ស្រវឹង​អាច​និយាយ​បាន​ថា​ មនុស្ស​ទូ​ទៅ​គឺ​មិន​អាច​ចៀស​​បាន​ឡើយ​ ដោយ​សារ​ពេល​ខ្លះ​ ត្រូវ​ចូល​រួម​កម្ម​វិធី ជប់​លៀង​នានា តែ​កុំ​ដាក់​ជ្រុល​ និង​ញឹក​ពេល​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្រពះ និង​ខួរ​ក្បាល​ចុះ​ខ្សោយ​ជា​ដើម​។

៣ គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ទោះ​បី​ជា​រវល់​យ៉ាង​ណា​ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​តែ​គេងឲ្យ​បាន ៦ ទៅ ៨ ម៉ោង។ ការ​គេង​មិន​គ្រប់​គ្រាន់​ ពិត​ជា​ប៉ះ​ពាល់​ដល់​សុខភាព​ និង​ធ្វើ​ឲ្យ​អ្នក​ខាត​អាយុ​ទៀត ព្រោះ​​ចេះ​តែ​ល្ហិតល្ហៃ​​ ​ធ្វើ​អ្វី​មិន​បាន​ដូច​ចិត្ត ឆេវឆាវ ខួរ​ក្បាល​ដំណើរ​ការ​មិន​បាន​ល្អ ឆាប់​ភ្លេច​ទៀត។ អ៊ីចឹង​ហើយ ត្រូវ​តែ​ចេះ​ថែរក្សា​ខ្លួន ទោះ​ជា​យ៉ាង​ណា​ក៏​ត្រូវ​ឆ្លៀត​ពេល​គេង កុំ​ធ្វើ​ការ​ហួស​កម្លាំង​ពេក​។

៤ ញ៉ាំ​អា​ហារ​ដែល​មាន​ជីវជាតិ

សព្វ​ថ្ងៃ​អាហារ​ជា​ច្រើន​ឆ្ងាញ់​មែន​ពិត តែ​មិន​បាន​ជួយ​អ្វី​ដល់​រាងកាយ​ឡើយ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​សុខភាព ព្រោះ​មាន​ជាតិ​ខ្លាញ់​ច្រើន និង​កូឡេស្តេរ៉ល​ខ្ពស់ ជាក់ស្ដែង​ដូច​ជា ប៊ឺហ្គឺរ ភីហ្សា សាច់អាំង ដំឡូង​បំពង មី​ហិរ ជាដើម។ ហើយ​បើ​សិន​ជា​ ញ៉ាំ​មិន​ទៀង​ពេល​ទៀត គឺ​កាន់​តែ​មាន​បញ្ហា ព្រោះ​ធ្វើ​ឲ្យ​ខូច​ក្រពះ​ទៀត​ផង។ អ្នក​គ្រាន់​តែ​​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ក្រៅ មក​ទិញ​បន្លែ សាច់​ធ្វើ​ខ្លួន​ឯង និង​ព្យាយាម​ញ៉ាំ​បន្លែ​ឲ្យបាន​ច្រើន​ ជា​ពិសេស​គឺ​បន្លែ​ពណ៌​បៃតង។

៥ គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន និង​ចេះ​ត្រៀម​ខ្លួន​

នៅ​ពេល​ដែល​គិត​ស្មុគ​ស្មាញ​ ឬ​​គិត​ច្រើន​ហួស​ហេតុ​ ភ័យ​ខ្លាច​រឿង​ដែល​មិន​ទាន់​មក​ដល់ គឺ​ច្បាស់​ណាស់​វា​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក។ ដូច​ដែល​បាន​ដឹង​ស្រាប់​ សុខភាព​ផ្លូវ​​​ចិត្ត​ជា​រឿង​សំខាន់​ខ្លាំង​មួយ​ ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី វា​នឹង​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​កាយ​ធ្លាក់​ដុន​ដាប់​ទៅ​មួយ​​​ បើ​ធ្ងន់ធ្ងរ​អាច​ទាំង​ស្លាប់​ទៀត​ផង​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​​ គឺ​ព្យាយាម​រស់​នៅ​ឲ្យ​សប្បាយ​ កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក កុំ​មាន​អារម្មណ៍​​ពិបាក​ចិត្ត​ជាមួយ​រឿង​ដែល​មិន​ទាន់​កើត​ឡើង​ កុំ​ព្យាយាម​គិត​រឿង​អាក្រក់ៗ។ ថែម​ពី​នេះ អ្នក​ត្រូវ​ចេះ​ត្រៀម​ខ្លួន និង​ដឹង​ថា ជីវិត​របស់​អ្នក​នឹង​ជួប​រឿង​ច្រើន​រាប់​មិន​អស់ ត្រូវ​រៀន​ប្រលែង​ដៃ រៀន​អត់​អោន​ រៀន​ប្រឈម​មុខ ដូច្នេះ​នៅ​ពេល​ដែល​មាន​រឿង​មិន​សមបំណង​កើត​មាន អ្នក​នឹង​ទទួល​យក​បាន​ដោយ​រឹង​មាំ។

៦ ចំណាយ​ពេល​នៅ​ជាមួយ​ធម្មជាតិ​​

ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​អ្នក​គួរ​តែ​ចេញ​ទៅ​លំហែ​កាយ​នៅ​តាម​បណ្ដា​ខេត្ត​នានាខ្លះ ដែល​មាន​បរិយាកាស​ស្រស់​បំព្រង​ ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​ ​និង​បាត់​អស់​ទុក្ខ​កង្វល់​។ មួយវិញ​ទៀត ខ្យល់ធម្មជាតិ ទេស​ភាព​ រុក្ខជាតិ​បៃតង​ជា​ឳសថ​ដ៏ល្អ​មួយ​សម្រាប់​បំបាត់​ស្ដ្រេស និង​ជួយ​ឲ្យ​អ្នក​គិត​បាន​នូវ​អ្វី​ដែល​ថ្មី​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​ ការងារ​ ​ក៏​ដូច​ជា​មុខ​ជំនួញ​។​

៧ បង្កើត​ទំនាក់​ទំនង​ល្អៗ

​មនុស្ស​មិន​អាច​រស់​នៅ​តែ​ឯង​បាន​រហូត​នោះ​ទេ អ្នក​ក៏​​ត្រូវ​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​មនុស្ស​ជុំ​វិញ។ ទន្ទឹម​នេះ នៅ​ពេល​ដែល​អ្នក​រាប់​អាន​ និង​ស្គាល់​មនុស្ស​ល្អៗ បាន​ច្រើន អ្នក​មិន​ត្រឹម​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ទេ ថែម​ទាំង​អាច​រៀន​សូត្រ​ពី​ពួក​គេ​បាន​ថែម​ទៀត។ មែន​ទែន​ទៅ​ជីវិត​របស់​អ្នក​នឹង​ជួប​រឿង​ដែល​ប្លែកៗ ​បទ​​ពិសោធ​ថ្មី​ផង​ដែរ​ ជីវិត​របស់​អ្នក​ក៏​ហាក់​បី​ដូច​ជា​មាន​ពន្លឺ​ជាង​មុន​។

សាក​ល្បង​វិធី​ខាង​លើ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​អាយុ​វែង​ទេ ថែម​ទាំង​ក្មេង​ជាង​វ័យ និងជីវិត​ស្រស់​ស្រាយ​ជាង​មុន​ទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​