កុំ​ឲ្យ​គេ​ផ្ញើ​មក​អត់​យល់ មក​ដឹង​ពី​អត្ថន័យ​អក្សរ​កាត់ ដែលគេនិយមប្រើតាមឆាត

ការ​លេង​ឆាត​ផ្ញើ​សារ​ឆ្លើយឆ្លង​រាប់អាន​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ បានក្លាយ ជារឿងពេញមួយនិយមមួយនាពេលបច្ចុប្បន្ន។ តែយ៉ាងណា ក៏នៅមានមនុស្សជាច្រើនមិន ទាន់​សូវ​ស្គាល់​អក្សរ​កាត់​មួយ​ចំនួន ដែលជាហេតុធ្វើឲ្យពេលខ្លះនិយាយមិនសូវយល់គ្នា ជា​ពិសេស​ជាមួយ​មិត្ត​បរទេស​តែ​ម្ដង។ តោះ​កុំ​ឲ្យ​គេ​ផ្ញើ​មក​មើល​មិន​យល់ តោះ​មក​ស្គាល់​អត្ថន័យ​អក្សរ​កាត់ ដែលគេ​និយម​ប្រើ​តាម​ឆាត៖

1. QQ (Crying) មានន័យថា កំពុងយំ

2. BG (Big grin) មានន័យថា ញញឹម

3. BFF (Best friends forever) មានន័យថា មិត្តភក្ដិជារៀងរហូត

4. CSL (Can’t stop laughing) មានន័យថា មិនអាចឈប់សើចបានទេ

5. OIC (Oh, I See) មានន័យថា ខ្ញុំយល់ហើយ

7. TBH (To be honest) មានន័យថា ដោយស្មោះអស់ពីចិត្ត ឬនិយាយការពិតទៅ

8. SMH (Shaking my head) មានន័យថា គ្រវីក្បាល

9. 2nite មាន​ន័យ​ថា យប់​នេះ

10. IIRC (If I remember correctly) មាន​ន័យ​ថា បើ​ខ្ញុំ​ចាំមិន​ខុស​ទេ

11. TL;DR (Too long; didn’t read) មាន​ន័យ​ថា វែង​ពេក មិន​បាន​អាន

12. PTB (Please text back) មាន​ន័យ​ថា សូម​ផ្ងើ​សារ​ត្រលប់មកវិញផង

13. GRATZ (Congratulations) មាន​ន័យ​ថា អបអរ​សាទរ

14. GL (Good luck) មាន​ន័យ​ថា សូម​សំណាង​ល្អ

15. IDK (I don’t know) មាន​ន័យ​ថា ខ្ញុំ​មិន​ដឹង​ទេ

16. COZ (Because) មាន​ន័យ​ថា ពី​ព្រោះ ឬ​ដោយសារ

17. CU (See you) មាន​ន័យ​ថា ជួប​គ្នា​ពេល​ក្រោយ​ទៀត

18. EZ (Easy) មាន​ន័យ​ថា ងាយ​ស្រួល

19. BRB (Be right back) មាន​ន័យ​ថា ខ្ញុំ​នឹង​ត្រលប់​មក​វិញ

20. W8 (Wait) មាន​ន័យ​ថា រង់ចាំ​បន្តិច​សិន

21. B4N (Bye for now) មាន​ន័យ​ថា ទៅ​មុន​សិន​ហើយ

22. BBIAS (Be back in a sec) មានន័យ​ថា ខ្ញុំនឹងត្រលប់មកវិញឆាប់ៗ នេះ

23. RUOK (Are you OK?) មាន​ន័យ​ថា តើ​អ្នក​មិន​អី​ទេ​ឬ?

24. CYT (See you tomorrow) មានន័យ​ថា ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក

25. DBMIB (Don’t bother me I’m busy) មាន​ន័យ​ថា កុំ​រំខាន ខ្ញុំ​កំពុង​រវល់

26. NBD (Not big deal) មាន​ន័យ​ថា វា​មិនមែន​ជា​រឿង​ធំដុំ​ឡើយ

27. TC (Take Care) មាន​ន័យ​ថា ថែ​ទាំ​ខ្លួនឯង​ផង

28. LUV (LOVE) មាន​ន័យ​ថា ស្រឡាញ់

29. OSM (Awesome) មាន​ន័យ​ថា ឡូយ​មែនទែន ឬ​អស្ចារ្យ​មែនទែន

30. OMG (Oh My God!) មាន​ន័យ​ថា អូ! ព្រះ​ជា​ម្ចាស់​អើយ

31. GJ (Good Job) មានន័យថា ធ្វើបានល្អ

32. GR8 (Great) មាន​ន័យ​ថា ល្អ​ណាស់

33. HF (Have fun) មាន​ន័យ​ថា លេង​ឲ្យ​សប្បាយ

34. HTH (Hope this Helps) មាន​ន័យ​ថា សង្ឃឹម​ថា​វា​ជួយ​បាន

35. NOYB (None of your Business) មានន័យ​ថា វា​មិនមែន​ជា​រឿង​របស់​អ្នក​ឡើយ ឬ​គ្មាន​ពាក់ព័ន្ធ​នឹង​អ្នក​ឡើយ

36. NP (No Problem) មាន​ន័យ​ថា គ្មាន​បញ្ហា

37. QT (Cutie) មាន​ន័យ​ថា គួរ​ឲ្យ​ស្រឡាញ់

38. TYT (Take Your Time) មាន​ន័យ​ថា តាម​សម្រួល

39. NVM (Nevermind) មាន​ន័យ​ថា មិន​អី​ទេ

40. TYVM (Thank You Very Much) មាន​ន័យ​ថា អរគុណ​អ្នក​ខ្លាំង​មែនទែន

41. CTN (Can’t talk now) មាន​ន័យ​ថា និយាយ​មិន​បាន​ទេ​ឥឡូវ​នេះ

42. OT (Off-Topic) មានន័យថា និយាយ​ខុស​ប្រធានបទហើយ

43. WB (Welcome Back) មានន័យថា សូម​ស្វាគមន៍ចំពោះការ​ត្រលប់​មកវិញ

44. AEAP (As Early as Possible) មានន័យថា លឿនតាមដែលអាចធ្វើបាន

45. OTP (On the Phone) មានន័យថា កំពុងនិយាយទូរស័ព្ទ

46. WYCM (Will You Call Me?) មានន័យថា តើអ្នកនឹងតេទូរស័ព្ទមករកខ្ញុំទេ

47. WYWH (Wish You Were Here) មានន័យថា មិនដឹងជាល្អប៉ុណ្ណាទេ បើសិនអ្នកនៅទីនេះ

48. BM&Y (Between Me and You) មានន័យថា អ្នក និងខ្ញុំ

49. N/A (Not Available) មានន័យថា ជាប់រវល់ហើយ

50. NC (No Comment) មានន័យថា គ្មានមតិយោបល់

51. SIT (Stay in touch) មានន័យថា កុំភ្លេចទាក់ទងគ្នាទៀត

52. OZ, SRY (Sorry) មានន័យថា សុំទោស

53. MMW (Mark my Words) មានន័យថា ចាំទុកសម្ដីរបស់ខ្ញុំ

54. SEP (Someone else’s Problem) មានន័យថា នរណាម្នាក់កំពុងមានបញ្ហា

56. J4F (Just for fun) មានន័យថា គ្រាន់តែជាការលេងសើច

57. ZZZ (Sleeping, bored, tired) មានន័យថា ហត់ ខ្ជិល ងងុយគេង

58. ILY (I love you) មានន័យថា ខ្ញុំស្រឡាញ់អ្នក

59. PLS (Please) មានន័យថា សូម​អង្វរ

60. PLZ (Please) មានន័យថា សូម​អង្វរ

62. DIY (Do it yourself) មានន័យថា ធ្វើដោយខ្លួនឯងទៅ

63. LOL (Laughing out loud) មានន័យថា សើចឡើង

64. ASAP (as soon as possible) មានន័យថា លឿនតាមដែលអាចធ្វើបាន

65. IDC (I don’t care) មានន័យថា ខ្ញុំមិនខ្វល់

66. G2G (Got to go) មានន័យថា ខ្ញុំត្រូវទៅហើយ

67. FB (Facebook) មានន័យថា ហ្វេសបុក

68. MSG (Message) មានន័យថា ផ្ញើ​សារ

69. TTYL (Talk to you later) មានន័យថា និយាយជាមួយអ្នកនៅពេលក្រោយ

70. IMO (In my opinion) មានន័យថា តាមខ្ញុំគិត ឬតាមគំនិតខ្ញុំ

71. PAW (Parents are watching) means parents are watching.

72. IDC (I don’t care) មានន័យថា ខ្ញុំមិនខ្វល់

73. JK (Just kidding) មានន័យថា គ្រាន់កំប្លែងលេងទេ

74. IFYP (I feel your pain) មានន័យថា ខ្ញុំយល់ពីអារម្មណ៍របស់អ្នក

75. TNTL (Trying not to laugh) មានន័យថា ព្យាយាមមិនសើច

76. L8R (later) មានន័យថា ពេលក្រោយ

77. IRL (in real life) មានន័យថា ជីវិតពិត

78. b4 (before) មានន័យថា ពីមុន

79. XOXO (hug & kiss) មានន័យថា ឱប និងថើប

80. WKND (weekend) មានន័យថា ចុងសប្ដាហ៍

មែនទែនទៅ ថ្វីបើពាក្យខាងលើនេះ មិនច្រើនខ្លាំងតែ​ក៏អាចជួយប្រិយមិត្តបានមួយផ្នែកដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។