៩កន្លែង​លើ​ពិភពលោក​ដែល​គេ​ហាម​មិន​ឲ្យ​ចូល​ដាច់​ខាត ​បើ​ហ៊ាន​បំពាន​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត

នៅ​លើ​លោក​យើង​នេះ​មាន​កន្លែង​ទេសចរណ៍​ជា​ច្រើន​កន្លែង​ តែ​ក៏​នៅ​មាន​កន្លែង​មួយ​ចំនួន​ដែល​អ្នក​មាន​លុយ​ច្រើន​​មហាសាល​យ៉ាង​ណា​ក៏​មិន​អាច​ចូល​ទៅ​បាន​។ ចង់​ដឹង​ថា​មាន​កន្លែង​ណា​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. Cocacola Vault

នៅ​ក្នុង​កន្លែង​តាំង​ពិព័រណ៍​ របស់​កូកាកូឡា​នៃ​សហរដ្ឋ​អាមេរិក​ ជា​កន្លែង​ដាក់​តាំង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នឹង​កូកាកូឡា​ តាំង​ពី​ពេល​ទើប​តែ​ចាប់​កំណើត​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ភ្ញៀវ​ទេសចរ​អាច​ចូល​ទៅ​ទស្សនា​ ភ្លក់​រសជាតិ​ និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​បាន​។​ តែ​មាន​កន្លែង​ទូដែក​មួយ​ដែល​អ្នក​មិន​អាច​ចូល​បាន​នោះ​គឺ​ជា​​កន្លែង​ដែល​ទុក​រូបមន្ត​នៃ​រសជាតិ​របស់​ កូកាកូឡា​​ ដែល​មិន​អាច​កាត់​ថ្លៃ​ជា​ចំនួន​ទឹក​លុយ​បាន។​

២. សារមន្ទីរ​អប់រំ​សន្តិសុខ​ជាតិ​ជាំងស៊ូ (Jiangsu)

គឺ​ជា​ទី​កន្លែង​តម្កល់​ទុក​ឯកសារ​នៃ​ការ​គ្រប់​គ្រង​ប្រទេស​ឲ្យ​មាន​ភាព​នឹងន​របស់​ប្រទេស​ចិន ​តែ​ក៏​បាន​បើក​ឲ្យ​ចូល​ទៅ​ទស្សនា​ជា​លក្ខណៈ​ការ​តាំង​ពិព័រណ៍​ដូច​គ្នា​។ កន្លែង​នេះ​អនុញ្ញាត​ឲ្យ​ចូល​បាន​ចំពោះ​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ ប្រសិន​បើ​ជនជាតិ​ចិន​តែ​មិន​បាន​នាំ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជា​មួយ​ក៏​មិន​បាន​ចូល​ដូច​គ្នា។

៣​.Diego Garcia

នេះ​គឺ​ជា​កោះ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​សមុទ្រ​ឥណ្ឌា​ត្រូវ​បាន​ទិញ​យក​ដោយ​សហរដ្ឋ​អាមេរិក។ នៅ​លើ​កោះ​ពោរ​ពេញ​ទៅ​ដោយ​គ្រឿង​សព្វាវុធ​ មាន​ព្រលាន​ធំ ទូលាយ​ដែល​អាច​ឲ្យ​យន្ត​ហោះ​ចុះចត​បាន​មាន​​ផែ​សម្រាប់​ទូក​ធំៗ​អាច​ចត​បាន​បូក​រួម​ជា​មួយ​នឹង​ទាហាន​ដែល​នៅ​ប្រចាំ​ការ​គ្រប់​ពេល​វេលា។ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ទីនេះ​គឺ​ជា​ទីតាំង​សំងាត់​របស់​ក្រុម​ CIA ទុក​សម្រាប់​ប្រតិបត្តិ​ការ​ភារកិច្ច ខ្មៅ​ ដែល​គឺ​ជា​ភារកិច្ច​ខុស​ច្បាប់​។

៤. North Sentinel

នេះ​គឺ​ជា​កោះ​ដាច់​ស្រយាល​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​សមុទ្រ​ឥណ្ឌា​ ជាទី​ស្នាក់​អាស្រ័យ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​មាន​ឈ្មោះ​ថា​ Sentinel។ ពួក​គេ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ធម្មតា​មក​អស់​រយៈ​ពេល​ជាង​២ពាន់​ឆ្នាំ​មក​ហើយ​ ទោះ​បី​ជា​មិន​មែន​ជា​កុលសម្ព័ន្ធ​ដែល​បរិភោគ​សាច់​មនុស្ស​ជា​អាហារ​តែ​ក៏​ត្រៀម​នឹង​ដេញ​មនុស្ស​បាន​គ្រប់​ពេល​ដែល​មាន​នរណា​ម្នាក់​ព្យាយាម​ចូល​មក​ក្នុង​បរិវេណ​កោះ​នេះ។ រដ្ឋាភិបាល​ឥណ្ឌា​ហាម​ដាច់​ខាត​មិន​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្បែរ​កោះ​នេះ​ឡើយ​ដោយ​ខ្លាច​ថា​ពួក​យើង​នឹង​នាំ​ជំងឺ​ ឬ វីរុស​សម័យ​ថ្មី​យក​ទៅ​ចម្លង​ឲ្យ​ពួក​គេ។ មនុស្ស​សម័យ​ថ្មី​ព្យាយាម​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​តាំង​ពី​ឆ្នាំ​ ១៩៦៧ រហូត​មក​ដល់​ ឆ្នាំ ១៩៩១​ ទើប​បាន​សម្រេច​តែ​ម្ដង​គត់​ដោយ​លោក Triloknath Pandit អ្នក​មនុស្ស​វិទ្យា​ជនជាតិ​ឥណ្ឌា។ នៅ​ក្នុង​ការ​ទាក់ទង​គ្នា​លើក​នោះ​គាត់​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ឡើង​ទៅ​លើ​កោះ​ដែរ​ គឺ​ត្រូវ​ឈរ​នៅ​ក្នុង​ទឹក​ដើម្បី​ប្រគល់​របស់​របស់​ផ្សេងៗ​ឲ្យ​ដល់​ពួក​គេ​ ហើយ​មើល​ទៅ​ពួក​គេ​ចាប់​អារម្មណ៍​ទៅ​លើ​របស់​ជាង​មនុស្ស​ទៅ​ទៀត។ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ប៉ាន់​ស្មាន​ថា​ជន​ជាតិ​ Sentinel អាច​មាន​នៅ​លើ​កោះ​នេះ​ត្រឹម​ទេ​ ១៨​នាក់​តែ​ប៉ុណ្ណោះ។

៥. Room 39

បន្ទប់​លេខ​ ៣៩​ របស់​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ជា​កន្លែង​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​និង​មាន​ទាហាន​ឈរ​ចាំ​យាម​២៤​ម៉ោង​។ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​បន្ទប់​នេះ​គឺ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ ខ្លះ ទៀត​ថា​ជា​កន្លែង​ប្រជុំ​ការ​សំងាត់​ និង​ជា​កន្លែង​រក​លុយ​ឲ្យ​គីមជុងអ៊ុន​ជាដើម​ ។​ តែ​ខាង​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បាន​ចេញ​មក​ធ្វើ​ការ​បក​ស្រាយ​បំភ្លឺ​អ្វី​ឡើយ​ទុក​ឲ្យ​ពិភព​លោក​ឆ្ងល់​បែប​នេះ​រហូត​ទៅ។

៦. Area 51

មនុស្ស​ជា​ច្រើន​ស្គាល់​ទី​កន្លែង​នេះ​ថា​ជា​កន្លែង​ប្រតិបត្តិ​ការ​សំងាត់​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក។មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា​ទី​នេះ​ក៏​ជា​ទី​កន្លែង​ពិសោធន៍​ការ​ធ្វើ​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ភព​ផ្កាយ​ផង​ដែរ។​​តែ​ការពិត​យ៉ាង​ណា​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​ឡើយ​ព្រោះ​ទីកន្លែង​នេះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​និង​មាន​ទាហាន​ឈរ​យាម​២៤​ម៉ោង។

៧. North Brother Island

នេះ​ជា​កោះ​មួយ​ស្ថិត​នៅ​ទីក្រុង​ New York ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ។​ដើមឡើយ​កោះ​នេះ​មាន​មន្ទីរ​ពេទ្យ​និង​អាគារ​ជា​ច្រើន​ តែ​នៅ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជា​កោះ​ដែល​ត្រូវ​គេ​បោះ​បង់​ចោល​។ ចំពោះ​មូល​ហេតុ​នៃ​ការ​ហាម​ឃាត់​ក៏​ព្រោះ​តែ​កោះ​នេះ​មាន​សត្វ​ស្លាប​ជា​ច្រើន​មក​រស់​នៅ​ ហើយ​អគារ​ក៏​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ដែរ​ទើប​គេ​មិន​ឲ្យ​នរណា​ចូល​ទៅ។

៨. Surtsey Island

នេះ​គឺ​ជា​កោះ​ដែល​បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​កាល​ពី​ឆ្នាំ​ ១៩៦៣​​និង​បាន​រលត់​នៅ​ក្នុង​ឆ្នាំ​ ១៩៦៧​។​ ហេតុ​ផល​ដែល​មាន​ការ​ហាម​មិន​ឲ្យ​ចូល​ទៅ​កាន់​កោះ​នេះ​ដោយ​សារ​តែ​ គេ​ត្រូវ​ការ​ទុក​សម្រាប់​សិក្សា​ស្រាវជ្រាវ​អំពី​ការ​កកើត​នៃ​ភព​ផែន​ដី​។ លទ្ធផល​ដែល​ទទួល​បាន​ពិត​ជា​លើស​ពី​ការ​រំពឹង​ទុក​​ព្រោះ​មាន​សត្វ​ជាង៨៩​ប្រភេទ​ដែល​មក​រស់​នៅ​លើ​កោះ​នេះ​ ​មាន​ទាំង​គ្រាប់​រុក្ខជាតិ​ដែល​ហូរ​មក​ជាប់​លើ​កោះ​ បាក់តេរី​ និង​រុក្ខជាតិ​ផ្សេងៗ​ទៀត​បាន​កើត​មាន​ឡើង។ ទាំង​នេះ​ធ្វើ​ឲ្យ​យើង​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណើរ​ការ​នៃ​ការ​កកើត​ភព​ផែន​ដី​។

៩.Snake Island

កោះ​ពស់​ស្ថិត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​នៅ​លើ​កោះ​នេះ​មាន​ពស់​ប្រមាណ​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រការ៉េ។ ពស់​ដែល​មាន​នៅ​លើ​កោះ​នេះ​មិន​មែន​ជា​ពស់​ខៀវ​ឬ​ពស់​ព្រៃ​តែ​គឺ​ជា​ពស់​ពិស​សាហាវ ជា​ពិសេស​គឺ​ពស់ Golden Lanchehead viper ពស់​ប្រភេទ​នេះ​មាន​ពិស​ខ្លាំង​ជាង​ពស់​ពិស​ដែល​នៅ​លើ​ផែន​ដី​៥ដង​ហើយ​នៅ​លើ​កោះ​នេះ​មាន​ពស់​ប្រភេទ​នេះ​ដល់​ទៅ​ជាង​៥ពាន់​ក្បាល។ នេះ​ជា​មូល​ហេតុ​ដែល​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ទី​កន្លែង​នេះ​ដាច់​ខាត​លើក​លែង​តែ​អ្នក​ស្រាវជ្រាវ​និង​កង​ទ័ព​ទាហាន​ប្រេស៊ីល ៕

អត្ថបទ​ដោយ៖ មរកត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ