មក​មើល​ផ្ទះ​ថ្លៃ​រាប់​លាន​របស់​សមាជិក BTS ទាំង ៧ មួយ​ៗ​ញាក់​សាច់

ក្រុម​ចម្រៀង BTS បាន​ឆ្លង​​កាត់​ពេល​វេលា​ដ៏​លំបាកជា​ច្រើន​តាំងពី​ការ​គេង​នៅ​ក្នុង​បន្ទប់​មួយ​រួមគ្នា​យ៉ាង​តូច​ចង្អៀត។ បច្ចុប្បន្ន​នេះ​ពួកគេ​បាន​ក្លាយ​ជាក្រុម K-pop កំពូល​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​លើ​ពិភពលោក។ បន្ទាប់​ពី​បាន​ច្រៀង​អស់​រយៈពេល ៨ឆ្នាំ​និង​មាន​ភាព​ល្បីល្បាញ សមាជិក​ទាំង ៧នាក់​សុទ្ធ​តែ​មាន​ផ្ទះ​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក។

យោង​តាម​គេហទំព័រ Skye Daily បាន​ឲ្យ​ដឹង​ថា Rap monster បាន​ទិញ​ផ្ទះ​ក្នុង​តម្លៃ ៥, ៦៩លាន​ដុល្លារ។ តារា​ចម្រៀង​ប្រុស​រូបនេះ​បាន​រើ​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា។ផ្ទះ​ថ្មី​របស់ Rap monster មាន​ផ្ទៃ​ដី​សរុប​ប្រហែល ២៩៣,៩៣ ម៉ែត្រការ៉េ ។

ក្នុងពេល​ជាមួយគ្នានេះ​ដែរ​សមាជិក Jimin បាន​ទិញ​​អាផាតមិន​មួយ​នៅក្នុង​អាគារតែ​មួយ​ជាមួយ​សមាជិក​របស់​គាត់។ តារា​ចម្រៀង​ប្រុស​រូបនេះ​បាន​ចំណាយ​ប្រាក់​ចំនួន ៥, ៣លានដុល្លារ​ក្នុង​ការ​ទិញ​អាផាតមិន​មួយ​នេះ។ ដោយ​ពន្យល់​ពី​មូលហេតុ​នៃ​ភាព​ខុសគ្នា​នៃ​តម្លៃ​ទោះបី​ជា​អាផាតមិន​ទាំងពីរ​មាន​តំបន់​ដូចគ្នា​ក៏​ដោយ​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា​ផ្ទះ​របស់ Rap monster មាន​ទេសភាព​ស្រស់​ស្អាត​មាន​ទី​ធ្លា​ធំ​ទូលាយ​ជាង​ផ្ទះ​របស់ Jimin​។ បន្ទាប់ពី​ទិញ​អផាតមិន​ថ្លៃៗ​តារា​ចម្រៀង​ទាំងពីរ​បាន​ក្លាយ​ជា​អ្នក​ជិត​ខាង​របស់​តារា​ល្បីៗ​ដូចជា G-Dragon, So Ji Sub, និង Jun Ji Hyun ។

នៅឆ្នាំ ២០១៦ J-Hope បាន​ទិញ​ផ្ទះនៅ Seoul Forest Trimage ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាគារ​ផ្ទះ​ល្វែង​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េ។ នេះ​គឺ​ជា​លំនៅ​របស់​តារា​ល្បីៗ​ជាច្រើនរួមមាន Sunny ( SNSD ), Yura ( Girl’s Day), និង Kim jae Joong ( JYJ) ។ តារា​ចម្រៀង​រូប​នេះបានទិញ​អាផាតមិនទំហំ ៨៤,៨៣ ម៉ែត្រការ៉េ ដែល​អាចមើល​ឃើញ​ទេសភាព​ទន្លេហាន។ ៣ឆ្នាំក្រោយមក J-Hope បាន​បន្ត​ទិញ​អាផាតមិន​ទី ២ នៅ​អគារ​ដដែល។ ផ្ទះថ្មីនេះមានទំហំ ១៥២, ១៧ ម៉ែត្រការ៉េ ដែល​មាន​តម្លៃ ៣,៣លានដុល្លារ។

Jungkook គឺ​ជា​ប្អូន​ពៅ​របស់ BTS បាន​ទិញ​ផ្ទះ​នៅ​ក្នុង​អាគារ Forest Trimage កាល​ពី​ឆ្នាំ ២០១៩។ អាផាតមិន​នេះ​មាន​ទំហំ ៧០ ម៉ែត្រការ៉េ ដែល​មានតម្លៃ ១, ៧លានដុល្លារ។ នៅ​ឆ្នាំ ២០២០ តារា​ប្រុស​រូបនេះ​បាន​ទិញ​ផ្ទះថ្មីមួយ​ទៀត​ក្នុងតម្លៃ ៧លានដុល្លារ ដោយ​មាន​ផ្ទៃក្រឡា​សរុប ២៣០, ៧៥ ម៉ែត្រការ៉េ ។

សមាជិក ២ នាក់​ទៀត​គឺ V និង Suga ​បានទិញផ្ទះថ្មី​កាល​ពីឆ្នាំ ២០១៨កន្លងទៅនេះ។ Suga បាន​ទិញ​អាផាតមិន​មួយ​ស្ថិត​នៅ Hannam Riverhills ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងតំបន់ភូមិ UN តាម​បណ្តោយ​ទន្លេហាន។ កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​សម្រាប់តែ ០.១% នៃ​កំពូល​អ្នកមាន​នៅកូរ៉េ។ បន្ទាប់​ពី​ទិញ​អាផាតមិន​រួច​តារា​ប្រុស​រូប​​នេះ​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នកជិត​ខាងរបស់ T.O.P ( Big Bang) និង​នាយក​ប្រតិបត្តិ​ល្បីៗ​ជា​ច្រើន​ទៀត។

ខុសពី​សមាជិក​ក្រុម​ភាគ​ច្រើន​ដែល​ទិញ​អចលនទ្រព្យ​នៅ Hannam  តែ V ជ្រើសរើស​ទិញ​អាផាតមិន​មួយ​នៅ Gangnam ។ V បាន​ទិញ​អាផាតមិន​មួយ​នៅ SK Apelbaum ក្នុង​ឆ្នាំ ២០១៩ ក្នុង​តម្លៃ ៤. ៥៥ លាន​ដុល្លារ។ អាផាតមិន​នេះ​មាន​ទំហំ​ប្រហែល ២៨២ ម២ ដែលមាន​ទីតាំង​នៅ​ជាន់​ទី ១៥។

Jin បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​តំបន់​រួម​របស់ BTS ។​ គាត់បាន​ទិញ​អាផាតមិនមួយក្នុងស្រុក Hannam ទីក្រុង​សេអ៊ូលក្នុងតម្លៃ ១, ៧៨ លានដុល្លារ​ក្នុងឆ្នាំ ២០១៨ ។ មួយ​ឆ្នាំក្រោយ​មក​តារា​ប្រុស​រូបនេះ​បាន​លក់​វា ហើយ​ទិញ​អាផាតមិន​ដែល​ធំ​ជាង​នេះ​នៅ​ទីតាំង​ដដែល។

ក្រោយមក Jin បាន​ទិញ​អាផាតមិន​តម្លៃ ៣, ៧លានដុល្លារ​ផ្សេង​ទៀត​នៅ Hannam hill ។ បន្ទាប់​មក​គេ​ក៏​បាន​ប្រគល់​ផ្ទះនេះ​ឲ្យទៅ​ឪពុក​ម្តាយ​របស់គេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ