អត្ថន័យ​ជ្រាលជ្រៅ​ពី​ក្រោយ​ការ​ផ្ដល់​សូកូឡា ជា​កាដូ​ក្នុង​ថ្ងៃ​ពិសេស​ៗ​នៃ​ក្ដីស្រលាញ់

មនុស្ស​យើង​ម្នាក់ៗ​មិន​អាច​រស់នៅ​ដោយ​គ្មាន​ស្រឡាញ់​បាន​នោះ​ទេ​។ ហើយ​ក៏​ជា​ធម្មជាតិ​ដែរ​ ដែល​មនុស្ស​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​ឱ្យ​មាន​ក្ដី​ស្រឡាញ់​ ហើយ​ក្ដី​ស្រឡាញ់​នេះ​ដែរ​មិន​អាច​ត្រឹម​តែ​អាច​បញ្ជាក់​​តាម​ពាក្យ​សម្ដី​ និង​កាយ​វិការ​តែ​ប៉ុណ្ណោះ​ទេ​។ ថ្ងៃនេះ​ admin នឹង​លើក​យក​បង្អែម​ ២​ មុខ​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​តែ​រៀប​ចំ​ជា​បង្អែម​លាង​មាត់​ ឬ​ជា​អំណោយ​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់​ បន្ទាប់​ពី​បាន​អាន​នៅ​អត្ថន័យ​របស់​បង្អែម​ទាំង​ពីរ​មុខ​នេះ​ហើយ​។​

. ​សូកូឡា​

សូកូឡា​ជា​បង្អែម​មួយ​មុខ​ដែល​តំណាង​ឱ្យ​ក្ដី​ស្រឡាញ់​ ការ​ព្រួយ​បារម្ភ​ ការ​យក​ចិត្ត​ទុក​ដាក់​ មិត្តភាព​ជាដើម​។ ការ​ជូន​សូកូឡា​ជា​អំណោយ​មិនមែន​បាន​សម្រាប់​តែ​គូស្នេហ៍​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​ជូន​បាន​ចំពោះ​អ្នកផ្ទះ​ បង​ប្អូន និង​មិត្តភ័ក្ដិ​របស់​យើង​បាន​ដូច​គ្នា​។​ ប្រសិន​បើ​មនុស្ស​ស្រី​ជូន​សូកូឡា​ជា​កាដូ​ទៅ​អ្នក​ នោះ​មានន័យ​ថា​នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ក្ដី​ស្រឡាញ់​ ការ​យក​ចិត្ត​ទុក​ដាក់​ និង​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​ថែរក្សា​មិត្តភាព​និង​ចំណង​ស្នេហា​ផង​ដែរ។

ប្រសិន​បើ​មនុស្ស​ប្រុស​ជា​អ្នក​ជូន​សូកូឡា​វិញ​ថា​គេ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​មើល​ថែ​យើង​ ផ្ដល់​ភាព​កក់​ក្ដៅ​និង​ភាព​រីក​រាយ​ដល់​យើង​។ នៅ​ពេល​មនុស្ស​ស្រី​ម្នាក់​បាន​ទទួល​សូកូឡា​ពី​មិត្ត​ប្រុស​ ឬ​ស្វាមី​ខ្លួន​នោះ​មាន​ន័យ​ថា​គេ​ចង់​រក្សា​ស្នេហា​មួយ​នេះ​ឱ្យ​មាន​ភាព​ផ្អែម​ល្ហែម​ ភាព​ស្រស់​ស្រាយ​ រីករាយ​ដូច​នៅ​ពេល​ដែល​យើង​បាន​ញ៉ាំ​សូកូឡា​អញ្ចឹង​ដែរ​។ ដូចនេះ​នៅ​ពេល​អ្នក​ទាំង​អស់​គ្នា​ចង់​ទិញ​អ្វី​ជា​កាដូ​ ឬ​ចង់​កុម្ម៉ង់​បង្អែម​អ្វី​សម្រាប់​ការ​ណាត់​ជួប​ដំបូង​ ឬ​ខួប​ Anniversary នោះ​ សូកូឡា​ប្រអប់​ នំ​ខេក​សូកូឡា​ ឬ​អ្វី​មួយ​ដែល​ធ្វើ​ពី​សូកូឡា​គឺ​ល្អ​បំផុត​បូក​រួម​ជាមួយ​ផ្កា​មួយ​បាច់​ទៀត​រឹត​តែ​ពិសេស។

. Tiramisu

Tiramisu ជា​នំ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​កាហ្វេ​និង​មាន​ដើម​កំណើត​នៅ​ប្រទេស​អ៊ីតាលី​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ ២។ កាល​នោះ​មាន​ទាហាន​ជនជាតិ​អ៊ីតាលី​ម្នាក់​ត្រូវ​ចាក​ចេញ​ពី​គ្រួសារ​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ហើយ​ប្រពន្ធ​គាត់​ចង់​ធ្វើ​បង្អែម​មុខ​ឱ្យ​ប្ដី។​ ប្រពន្ធ​របស់​គាត់​គិត​ថា​ចង់​ធ្វើ​បង្អែម​មុខ​ដែល​នៅ​ពេល​ប្ដី​គាត់​ញ៉ាំ​ហើយ​អាច​នៅ​ចាំ​រសជាតិ​មួយ​នេះ​រហូត​។​ តែ​ជា​អកុសល​ដោយ​​ផ្ទះ​របស់​គាត់​នៅ​មាន​តែ​នំ​ biscuit នំប៉័ង​ និងកាហ្វេ​ដែល​នៅ​សល់​តែប៉ុណ្ណោះ​។ ដូច​នេះ​ទើប​ប្រពន្ធ​របស់​គាត់​រៀប​នំ​នោះ​ពី​លើ​គ្នា​ម្ដង​មួយ​ស្រទាប់ៗ​បន្ទាប់មក​ចាក់​កាហ្វេ​នោះ​ចូល​ ហើយ​ក៏​ដាក់​ឈ្មោះ​នំ​នេះ​ថា​ «Tiramisu» ជា​ភាសា​អង់គ្លេស​មានន័យ​ថា​ «Pick-me up or Cheer me up» និង​ជា​ភាសាខ្មែរ​មានន័យ​ថា​ «យកខ្ញុំទៅ ឬ​លើក​ទឹក​ចិត្ត​»។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​ទៅ​មាន​ន័យ​ថា​ នៅ​ពេល​ដែល​ប្ដី​គាត់​ចាកចេញ​ទៅ​សមរភូមិ​នោះ​មិនមែន​នាំ​យក​តែ​ត្រឹម​តែ​សម្ភារៈ​ធ្វើ​សង្គ្រាម​ទៅ​ទេ តែ​គាត់​បាន​យក​ការ​លើក​ទឹក​ចិត្ត ការ​​នឹក​រលឹក​ សុភមង្គល​ និង​ក្ដី​ស្រឡាញ់​របស់​ប្រពន្ធ​គាត់​ទៅ​ជាមួយ​ផង​ដែរ​។

ដូច្នេះ​ហើយ​ទើប​នៅ​នា​ពេល​បច្ចុប្បន្ន​មាន​គូ​ស្នេហ៍​ជាច្រើន​បាន​កុម្ម៉ង់​ ឬ​បញ្ជា​ទិញ​នំ​នេះ ដោយ​គេ​យល់​ថា​នៅ​ពេល​ញ៉ាំ​នំ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ពិសេស​ម្យ៉ាង​ដែល​មាន​ភាព​កក់ក្ដៅ​ និង​ភាព​ផ្អែម​ល្ហែម។ មួយ​វិញ​ទៀត​វា​ក៏​តំណាង​ឱ្យ​ក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ពិត​ប្រាកដ​មួយ​ដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ