នៅ​ផ្ទះ​អផ្សុក​សាក​មក​រៀន​ធ្វើ​ចាហួយ​ដូង​ញ៉ាំ​ទាំងអស់​គ្នា​

ហឹម!​ ដូច​ឃ្លាន​ចាហួយដូង​ដល់​ហើយ​តែ​ខ្ជិល​ទិញ​គេ​ ហើយ​ណា​គេ​ខ្លះ​ដែល​ដូច​ adminចង់​ញ៉ាំ​តែ​អត់​សូវ​ចេះ​ធ្វើ​ ណា​មួយ​ពេល​ខ្លះ​ពិបាក​រក​ទិញ​ទៀត​។ តែ​កុំ​ភ័យ ថ្ងៃ​នេះ​យើង​មក​រៀន​ពី​វិធី​ធ្វើ​ចាហួយដូង​​ងាយៗ​ញ៉ាំ​ទាំងអស់គ្នា​ ព្រោះ​ពេល​ចេះ​ធ្វើ​យើង​អាច​ចែក​គ្នា​ញ៉ាំ​បាន​។

គ្រឿង​ផ្សំ​៖

  • ទឹក​ដូង​ ២ លីត្រ​
  • សាច់​ដូង​ខ្ចី​
  • ម្សៅ​ចាហួយ​ ១០ ទៅ ១៥​ ក្រាម​
  • ស្ករស​ ​

របៀប​ធ្វើ​៖

  • យក​ទឹក​ដូង​ ២ លីត្រ​មក​ដាក់​ចូល​ចាន​ ឬ​ឆ្នាំង​មួយ​ដែល​សម​ល្មម​
  • បន្ទាប់​មក​អ្នកទាំង​អស់​គ្នា​អាច​ដាក់​ម្សៅ​ចាហួយ​ចូល​បាន​ហើយ (បើ​យើង​ចង់​បាន​រាង​រឹង​យើង​អាច​ប្រើ​ម្សៅ​ចាហួយ​ ១៥​ក្រាម តែ​បើ​ចង់​បាន​ទន់​យើង​អាច​បន្ថយ​មក​ត្រឹម​ ១០ ឬ ១១​ក្រាម​បាន​ហើយ​ បញ្ជាក់​ម្ដង​ទៀត​នេះ​គឺ​​សម្រាប់​ទឹក​ ២ លីត្រ​)
  • បន្ទាប់​ពី​ចាក់​ម្សៅ​ចាហួយ​ចូល​ហើយ​ យើង​អាច​កូរ​ប្រហែល​ ១ នាទី​ដើម្បី​ឱ្យ​ម្សៅ​ចាហួយ​និង​ទឹកដូង​រលាយ​ចូល​គ្នា​ល្មម​
  • ក្រោយ​មក​ទៀត​ យើង​អាច​យក​ទឹកដូង​ដែល​កូរ​ហើយ​នោះ​ទៅ​ដាក់​លើ​ភ្លើង​ដោយ​ប្រើ​ភ្លើង​តិចៗ​ល្មម​បាន​ហើយ​
  • អំឡុង​ពេល​ដែល​ដាក់​ទឹកដូង​លើ​ភ្លើង​ហើយ​ យើង​ចាប់​ផ្ដើម​ដាក់​ស្ករ​ចូល​ ហើយ​ចំពោះ​បរិមាណ​ស្ករ​វិញ​យើង​អាច​ដាក់​តាម​ចំណង់​ចំណូល​របស់​យើង​ថា​យើង​ចូល​ចិត្ត​ផ្អែម​កម្រិត​ណា​ (កុំ​ភ្លេច​ភ្លក់​ទឹកដូង​យើង​ផង​ថា​ផ្អែម​ប៉ុណ្ណា​ ការពារ​កុំ​ឱ្យ​ដាក់​ស្ករ​ទៅ​ផ្អែម​ជ្រុល)
  • យើង​អាច​លួច​ដាក់​អំបិល​មួយ​ចិប​ក៏​បាន​ ដើម្បី​ឱ្យ​កាន់​តែ​ផ្អែម​មុត​ហើយ​ឆ្ងាញ់​ហើយ​កូរ​រហូត​ដល់​ពុះ​ល្មម​ល្អ​ហើយ​យើង​អាច​បិទ​ភ្លើង​បាន​ហើយ​
  • ទុក​មួយ​អន្លើ​ឱ្យ​នៅ​ត្រឹម​ក្ដៅ​ឧណ្ហ​ៗ​ហើយ​យើង​អាច​ចាប់​ផ្ដើម​ចាក់​ចូល​ចាន​ ឬ​ផ្លែ​ដូង​បាន​ហើយ​ (បញ្ជាក់​ថា​ ពេល​ទុក​មួយ​អន្លើ​សិន​ត្រូវ​តែ​ឱ្យ​នៅ​ឧណ្ហៗ​បើ​ត្រជាក់​ពេក​ខ្លាច​កក​ ហើយ​ចំពោះ​ចាន​ដាក់​ចាហួយ​វិញ​អ្នក​ទាំង​អស់​គ្នា​អាច​រើស​រូបរាង​ចាន​បាន​តាម​ចិត្ត​ដូចជា​ រាង​បេះដូង​ ឬ​តុក្កតា​ cute cute អី​ជាដើម)
  • ពេល​ដែល​យើង​ចាប់​ផ្ដើម​ចាក់​ចូល​ចាន​ យើង​អាច​ដាក់​សាច់​ដូង​ចូល​ហើយ​ចាំ​ចាក់​ទឹក​ចាហួយ​ចូល​ ឬ​ក៏​ចាក់​ទឹក​ចាហួយ​ហើយ​ចាំ​ដាក់​សាច់​ដូង​ពី​លើ​ក៏​បាន​
  • ចុង​ក្រោយ​គ្រាន់​តែ​យើង​ចាំ​ឱ្យ​ត្រជាក់​ ឬ​ដាក់​ចូល​ទូរ​ទឹកកក​ប្រហែល​ ១០ នាទី​អាច​ញ៉ាំ​បានហើយ៕​

តោះ! ចាំ​អី​ទៀត​ទៅ​រៀន​ធ្វើ​ទាំង​អស់​គ្នា​….


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព

Son YeJin ទម្លាយពីជីវិតគ្រួសារ ក្រោយរៀបការបានជាង ២ ឆ្នាំ

ក្រោយចាប់ដៃជាមួយស្វាមីរៀបការបង្កើតគ្រួសារអស់រយៈជាង ២ ឆ្នាំ តារាស្រី Son YeJin បានទម្លាយពីជីវិតគ្រួសាររបស់នាង និងបង្ហាញអារម្មណ៍រីករាយផងដែរ។

អូលីវ៉ា គង់ សប្បាយចិត្តបានលេងល្បែងប្រជាប្រិយទាញព្រ័ត្ររបស់ខ្មែរ នៅក្បែរចម្លាក់​តែម្ដង!

អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk ​ អូលីវ៉ា គង់ បានដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សកំពុងហាត់រៀនក្នុងសាលារបស់លោកទៅចូលរួមកម្មវិធី «សង្ក្រាន្តវត្តអង្គរខាង

សមាជិក Le Sserafim ឆ្លើយតបផាំងផាំង ក្រោយរងការរិះគន់ខ្លាំងថាច្រៀងផ្ទាល់មិនកើតនៅ Coachella

Sakura សមាជិកក្រុមចម្រៀងនារី Le Sserafim បានចេញសារបកស្រាយពាក់ព័ន្ធការសម្តែងនៅកម្មវិធី Coachella ជាលើកដំបូងរបស់ក្រុមខ្លួនដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បន្ទាប់ពី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ!

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយា​ឆ្នើម​របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ឈរ​ឈ្មោះ​បោះឆ្នោត ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ហើយ។ នេះ​បើ​យោង​​តាម​

ទោះការងារបាហុនិការវល់ខ្លាំង Kelven Fox នៅ​ឆ្លៀតទទួលការងារសិល្បៈ

ម្ចាស់ជយលាភី Man Of The Globe International 2022 លោក Kelven Fox បានវិលត្រឡប់ទៅរកការងារក្នុងវិស័យអាកាសចរណ៍វិញហើយ ក្រោយពីបើកឱ្យមានការ​ហោះហើរពេញលេញ​​

ងិន ម៉ារ៉ាឌី​ ចែករំលែកគន្លឹះតូចៗ ដើម្បីក្លាយជាបវរកញ្ញាមានគុណភាព

ធ្លាប់ជាបវរកញ្ញាម្នាក់ដែលរងការ bully ច្រើនរាប់មិនអស់ តែចុងក្រោយ ងិន ម៉ារ៉ាឌី បានប្រែក្លាយខ្លួនឯងមកជានិមិត្តរូបសម្រាប់បវរកញ្ញា-បុរសឯកជាច្រើន ព្រោះនាងបានបង្ហាញឱ្យគ្រប់គ្នា

Lisa ចាយប្រាក់ជិត ៤ លានដុល្លារទិញផ្ទះប្រណីតបែបបុរាណនៅ សហរដ្ឋអាមេរិក

យោងតាមប្រភព Mansion Global បានឲ្យដឹងថា សមាជិកក្រុមចម្រៀង BLACKPINK គឺ Lisa ចាយប្រាក់ជិត ៤ លានដុល្លារអាមេរិកទិញផ្ទះប្រណីតមួយ នៅរដ្ឋ California សហរដ្ឋអាមេរិក។

ស៊ីន យូប៊ីន បដិសេធចំៗចំពោះការប្រកួតបវរកញ្ញា ដែលអ្នកគាំទ្រតែងទទូចសួរជារឿយៗ!

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន រឹតតែធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនកម្ពុជា កោតស្ញប់ស្ញែងលើរូបនាងពន់ពេក ក្រោយពីនាងបានព្យាយាម​បង្ហាញ​សិល្បៈវប្បធម៌ខ្មែរទៅ​​ក្នុង