គ្រាន់តែមើល​របៀបក្ដាប់ដៃសោះ ក៏អាចដឹងថាអ្នក​ជាមនុស្ស​បែប​ណា

មនុស្សម្នាក់ៗ មានទម្លាប់ក្ដាប់ដៃរៀងៗខ្លួន ហើយបើតាម​អ្នក​ជំនាញ​ចិត្តសាស្ត្រ​គ្រាន់តែការកា្ដប់ដៃនេះ ក៏អាចទាយបានថា អ្នកជាប្រភេទមនុស្សបែបណាដែរ។ តោះមកដឹងថាអ្នកជាមនុស្សបែបណា តាមរយៈការក្ដាប់ដៃ៖

១.ក្ដាប់ដៃមេដៃចូលខាងក្នុង

ការក្ដាប់ដៃបែបនេះ បង្ហាញថាអ្នកជាមនុស្សមានភាពឆ្លាតវាងវៃ តែមិនសូវពូកែខាងទំនាក់ទំនងទេ ជាពិសេសក្នុងការរាប់អានមិត្តតែម្ដង ដោយសារតែអត្ដចរិតអ្នកមិនសូវចេះនិយាយស្ដី ពោលគឺចូលចិត្ដ ស្ងប់ស្ងាត់។ អ្នកជាប្រភេទមនុស្សដែលច្បាស់លាស់ ១ ដឹង ១ ហើយ ២ គឺដឹង ២ និង​អាច​ដោះស្រាយ​បានគ្រប់បញ្ហាដែលមាននៅចំពោះមុខ។

តែពេលខ្លះអ្នកក៏ជាមនុស្សដែលងាយរងប៉ះពាល់ផ្លូវចិត្តដែរ ដូច្នេះអ្នកត្រូវការអ្នកយល់ចិត្តម្នាក់ ដោយគ្រាន់តែឃើញមុខអ្នក ដឹងថាអ្នកកំពុងគិតអ្វី។

២.ក្ដាប់ដៃមេដៃនៅខាងលើដៃចង្អុល

អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាមបំផុត អ្នកតែងតែស្វែងរករៀនសូត្រនូវអ្វីដែលថ្មីៗ ជានិច្ច និង​មិន​ងាយបោះបង់អ្វីមួយចោលដោយងាយៗទេ។ អ្នកជាមនុស្សដែលចូលចិត្តធ្វើច្រើនជាងនិយាយ និង​ព្យាយាមជួយអ្នកជុំវិញតាមដែលអាចធ្វើទៅបាន អ៊ីចឹងហើយទើបមនុស្សដែលស្គាល់ ឬធ្លាប់​ធ្វើការ​ជាមួយអ្នក សុទ្ធសឹងតែគោរពអ្នក និងឲ្យតម្លៃអ្នក។

៣.ក្ដាប់ដៃមេដៃនៅលើម្រាមទាំង ៤

អ្នកជាមនុស្សពូកែ តស៊ូខ្លាំងនិងគោរពសម្ដី ហើយយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នា មនុស្សដែល​នៅក្បែរអ្នក​សុទ្ធតែមានអារម្មណ៍ថាកក់ក្ដៅ និងសុវត្ថិភាព។ តែអ្នក​ក៏ជា​មនុស្ស​ដែលភ័យខ្លាច​ច្រើនបន្ដិច ហើយ​ភាពភ័យខ្លាច​ទាំងនោះ​ច្រើន​តែ​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ បែបនេះទើប​អ្នកត្រូវការមនុស្សលើកទឹកចិត្ត។

៤.ក្ដាប់ដៃមេដៃកោងឡើងលើ

អ្នកជាមនុស្សដែលគិតរហ័សរហួន ម៉ត់ចត់ និងមានភាពច្នៃប្រឌិត ហើយ​រឿងគ្រប់យ៉ាង​ដែល​អ្នកដទៃ​គិតថាទៅមិនរួចធ្វើមិនបាន អ្នកអាចធ្វើវាបាន។ អ្នកក៏ជាមនុស្សដែលចូលចិត្តស្វែងយល់ពីពិភពខាងក្រៅ ដូចជា​ចង់ដឹងរឿងគ្រប់យ៉ាង តែនេះហើយជាចំណុចខ្សោយរបស់អ្នក ព្រោះអ្នក​ពិបាក​ក្នុងការផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយ និងចង់ដឹងចង់ឮច្រើនពេកក្នុងពេលតែមួយ៕

បន្ទាប់ពីអានចប់សាកក្ដាប់ដៃបន្ដិចមើល ថាតើប្រិយមិត្តចូលក្នុងចំណុចមួយណា?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ