អាហារ ៤ យ៉ាងមនុស្សភាគច្រើនចូលចិត្តញ៉ាំបំបាត់ស្ត្រេស តែការពិតវាធ្វើឲ្យកាន់តែស្ត្រេសលើសដើម

មនុស្សច្រើនបានគិតថានៅពេលដែលពួកគេស្រ្តេសខ្លាំងពួកគេបានជ្រើសរើសយកការញ៉ាំដើម្បីបន្ធូរអារម្មណ៍ ហើយភាគច្រើនវាជាប្រភេទអាហារដែលយើងញ៉ាំប្រចាំតែយើងមិនបានចាប់អារម្មណ៍ថានៅក្នុងអាហារដែលយើងបានញ៉ាំរាល់ថ្ងៃ វាមានសារជាតិខ្លះអាចធ្វើយើងកើតជាអារម្មណ៍រឹតតែតានតឹងវិញ។ តើអ្នកទាំងអស់គ្នាមានដឹងរបស់ដែលអ្នកទាំងអស់គ្នាញ៉ាំរាល់ថ្ងៃអាចធ្វើឱ្យអ្នកទាំងអស់គ្នាកាន់តែស្ត្រេស។  ថ្ងៃនេះ AMS Infotainment នឹងមកប្រាប់អំពីរបស់ ៤ មុខនៅពេលដែលកាន់តែញ៉ាំរាល់ថ្ងៃកាន់តែស្រ្តេសលើសដើម។

១. ស្ករ​

មនុស្សមួយចំនួនបានយល់ច្រលំថាការញ៉ាំជាតិផ្អែមជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងប្រសើរជាងមុន។ ផ្ទុយទៅវិញ ការញ៉ាំអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើនអាចបណ្ដាលឱ្យយើងមានអារម្មណ៍ថាស្ត្រេស កាន់តែខ្លាំងរហូតដល់អាចបង្កជាជំងឺបាក់ទឹកចិត្តបានទៀតផង។ តាមការចុះផ្សាយរបស់ទស្សនាវដ្តី Diabetology បានបង្ហាញថានៅពេលដែលជាតិគ្លុតកូសក្នុងឈាមឡើងខ្ពស់ នោះកម្រិតនៃជាតិប្រូតេអ៊ីនដែលជំរុញក្នុងការលូតលាស់និងដំណេកបានធ្លាក់ចុះ។ យោងតាមគេហទំព័រ​ Eat this, Not that បានលើកឡើងថាកាលពីមុនគេមិនអាចប្រាកដបាន ១០០% ទេថាតើជំងឺបាក់ទឹកចិត្ត​ ជំងឺទឹកនោមផ្អែម និងជំងឺវង្វេងវាស្ថិតនៅក្នុងចង្កោមជំងឺរាតត្បាត ឬចង្កោមអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែគ្រាន់តែសកម្មភាពធម្មតានៃការញ៉ាំអាហារ ឬភេសជ្ជៈដែលមានស្ករច្រើនវាធ្វើឱ្យមុខងារធ្វើការនៃខួរក្បាលយើងចុះទាបដែលជាហានិភ័យនៃជំងឺបាក់ទឹកចិត្ត ហើយក៏ជាហានិភ័យនៃជំងឺទឹកនោមផ្អែមនិងជំងឺវង្វេងដែរ។

២. ជាតិអាល់កុល ឬជាតិស្រវឹង

មនុស្សជាច្រើនបានគិតថាការញ៉ាំភេសជ្ជៈដែលមានជាតិស្រវិងធ្វើឱ្យមានអារម្មណ៍ល្អហើយកាត់បន្ថយស្រ្តេសបានច្រើន។ ប៉ុន្តែអ្វីៗវាបានផ្ទុយពីការគិតទៅវិញ តាមការបកស្រាយពី Dr. Sarah Jarvis បានប្រាប់ថាមនុស្សជាច្រើនបានទទួលទានជាតិស្រវឹងនៅពេលពួកគេមានអារម្មណ៍ថាហត់នឿយ ស្មុគស្មាញ ឬដោះស្រាយបញ្ហាមិនចេញពីព្រោះពួកគេជឿជាក់ថាវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ប្រសើរឡើង។ លោកស្រីក៏បានបន្តថាជាការពិតណាស់ នៅក្នុងជាតិស្រវឹងនោះវាអាចនឹងជួយឱ្យពួកគេមានអារម្មណ៍ល្អក្នុងរយៈពេលខ្លី ប៉ុន្តែពេលពួកគេផឹកយូរទៅវាក៏ក្លាយទៅជាមូលហេតុដែលបង្កឱ្យយើងក្លាយទៅជាអ្នកជំងឺបាក់ទឹកចិត្តនិងជាជនប្រមឹក។ ​តាមការសិក្សាពីគេហទំព័រ headspace បានលើកឡើងថា​ជាតិអាល់កុលដែលនៅក្នុងគ្រឿងស្រវឹងពិតជាជះឥទ្ធិពលអាក្រក់ដល់ដំណើរការនៃខួរក្បាលរបស់មនុស្ស ព្រោះវាត្រូវបានគេចាត់ទុកថាជាថ្នាំម្យ៉ាងដែលបង្ករឱ្យមានជំងឺបាក់ទឹកចិត្ត។ បន្ថែមពីនេះទៀត វាកត្តាសំខាន់មួយដែលជះឥទ្ធិពលមិនល្អទៅលើអារម្មណ៍ កម្រិតថាមពលនៅក្នុងខ្លួន ដំណេក ការចងចាំ និងផ្សេងៗទៀត។

Three sorts of wine a in bottles and wineglasses aligned on wooden barrel in a wine cellar

៣ សារជាតិកាហ្វេ

សម្រាប់ដែលមានទម្លាប់ញ៉ាំកាហ្វេជាប្រចាំមិនចាំបាច់ត្រូវផ្ដាច់ទាំងស្រុងក៏បាន។ យើងអាចសន្និដ្ឋានបានថាសម្រាប់អ្នកដែលញៀនកាហ្វេ ពួកគាត់អាចញ៉ាំបានដល់ ៣ ទៅ ៤ក្នុងមួយថ្ងៃ តែអ្នកទាំងអស់ដឹងអត់ថានៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំនូវសារធាតុកាហ្វេអ៊ីនដែលនៅក្នុងកាហ្វេនោះច្រើន វានឹងមិនបានជួយយើងឱ្យបាត់អារម្មណ៍តានតឹងនោះទេ តែវាបែរជាធ្វើឱ្យយើងស្រ្តេសលើសដើមទៅវិញ។ ផ្អែកលើការសិក្សាពីគេហទំព័រ RUNTASTIC បានបង្ហាញថាការទទួលជាតិកាហ្វេអ៊ីនច្រើនវាអាចរំញោចប្រព័ន្ធសរសៃប្រសាទ ហើយវាក៏អាចបណ្តាលសម្ពាធឈាមយើងឡើងខ្ពស់ និងចង្វាក់បេះដូងលោតញាប់ដែលជាហេតុបង្កើនឱ្យមានការថប់អារម្មណ៍។ អ្នកទាំងអស់គ្នាត្រូវចងចាំថាជាតិកាហ្វេអ៊ីនមិនត្រឹមតែត្រូវរកឃើញនៅក្នុងកាហ្វេតែមួយមុខទេ វាក៏មាននៅក្នុងភេសជ្ជៈប៉ូវកម្លាំង ថ្នាំបំបាត់ការឈឺចាប់ តែ និងសូកូឡាជាដើម។ ដូច្នេះអ្នកទាំងអស់គ្នាអាចធ្វើការកាត់បន្ថយបន្តិចម្ដងៗ ដើម្បីសុខភាពល្អ។

៤. អាហារលឿន ឬFast Food

ការញ៉ាំអាហារលឿន ឬ fast food ភាគច្រើនពេញនិយមយ៉ាងខ្លាំងសម្រាប់ក្មេងៗ ឬយុវវ័យ ហើយ​ជាមធ្យម​ពួកគេតែងតែញ៉ាំ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍។ តាមការស្រាវជ្រាវពីគេហទំព័រ Harvard Health Publsihing បានធ្វើការសិក្សាពីភាពសុខគ្នារវាងបុរស និងស្ត្រីនៅពេលពួកគេមានអារម្មណ៍ស្រ្តេស ហើយ​លទ្ធផល​បាន​បង្ហាញ​ថាភាគច្រើនស្រ្តីស្ទើរទាំងអស់ប្រើប្រាស់ការញ៉ាំមកដោះស្រាយ ខណៈពេលដែលបុរសប្រើប្រាស់ការផឹកស្រា ឬជក់បារី។ ចំពោះអាហារដែលស្រ្តីទាំងនោះញ៉ាំ ភាគច្រើនជាអាហារដែលមានខ្លាញ់ច្រើន ឬfast food។ ការទទួលទានអាហារលឿន ឬ​Fast food បែបនេះច្រើនពេកនឹងអាចបង្ករជាជំងឺធ្លាក់ទឹកចិត្តបាន ដោយសារតែ​នៅ​ក្នុង​អាហារ​ទាំងនោះ​មានផ្ទុកនូវសារធាតុខ្លាញ់ឆ្អែត trans fat និង​ omega 6 fatty acid ដែលវាមាន​មុខងារទៅបង្ករ​ការរលាក​ដល់ខួរក្បាលហើយបណ្ដាលជាជំងឺថប់អារម្មណ៍ នេះយោងតាមវេបសាយ​ Los Angeles Times ដែលបានចុះ ពីការស្រាវជ្រាវមួយរបស់លោក​Holly Van Hare នៅខែធ្នូ ឆ្នាំ២០១៨ ទៅលើប្រធានបទ “The Daily Meal”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក