ញ៉ាំ​ស្ទើរ​រាល់​ថ្ងៃ​ទើប​ដឹង​! អាហារ ៥មុខអាច​ធ្វើ​ឱ្យ​យើង​កាន់តែ​ជ្រុះ​សក់​ដោយ​មិន​ដឹង​ខ្លួន​

នា​ពេល​បច្ចុប្បន្ន​នេះ​មនុស្ស​ជាច្រើន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សក់​ជ្រុះ​យ៉ាង​ខ្លាំង​។ ភាគ​ច្រើន​ពួក​គេ​មិន​អាច​គិត​ដល់​ថា​ពេល​ខ្លះ​ចំណី​អាហារ​ដែល​គាត់​ញ៉ាំ​ប្រចាំ​ថ្ងៃ​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ធ្វើ​ឱ្យ​សក់​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន​។ តោះ​! ថ្ងៃ​នេះ​អេដមីន​នឹង​ប្រាប់​ថា​អី​ខ្លះ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ហើយ​ជ្រុះ​សក់​។

. ស្ករ​

ជា​ធម្មតា​មនុស្ស​ជា​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ​ថា​ស្ករ​ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​ស្បែក​ក្បាល​របស់​យើង​មាន​បញ្ហា​ដែរ​។ យោង​តាម​​Dr. LIPY GUPTA ដែល​ជា​គ្រូ​ពេទ្យ​ជំនាញ​ខាង​ស្បែក​បាន​ប្រាប់​ថា​នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ខ្លួន​យើង​ឡើង​ខ្ពស់​ពេក​វា​ធ្វើ​ឱ្យ​ចរន្ត​ឈាម​នៅ​ក្នុង​ធ្វើ​ចលនា​មិន​ស្រួល​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទៅ​ដល់​ស្បែក​ក្បាល​។​ ឧទាហរណ៍​ជាក់​ស្ដែង​មនុស្ស​មួយ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ខ្លួន​បាន​កើត​ជំងឺ​រលាក​ស្បែក​ក្បាល​ដោយ​សារ​តែ​ចរន្ត​ឈាម​ធ្វើ​ចលនា​មិន​បាន​ល្អ​ទើប​សារធាតុ​ចិញ្ចឹម​មិនអាច​ទៅ​ដល់​។

២. អាហារ​សំបូរ​ជាតិ​ខ្លាញ់​ (Fast food)

ពិត​មែន​ហើយ​អាហារ​សម្រន់​បែប​នេះ​មិន​ត្រឹម​តែ​លឿន​ តម្លៃ​សមរម្យ​ទេ​ថែម​ទាំង​ឆ្ងាញ់​ទៀត​ហើយ​ភាគ​ច្រើន​មិន​ត្រឹម​មាន​តែ​ក្មេងៗ​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​បែប​នេះ​សូម្បី​តែ​មនុស្ស​ពេញ​វ័យ​និង​មនុស្ស​ចាស់​ក៏​ចូល​ចិត្ត​ដែរ​។ ចំណែក​ឯ​ស្បែក​ក្បាល​យើង​តែង​តែ​មាន​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា​ sebum ដើរ​តួ​ជា​អ្នក​ផ្ដល់​សំណើម​ដល់​សក់​និង​ស្បែក​ក្បាល​យើង​។ នៅ​ពេល​ដែល​យើង​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ចូល​ទៅ​នោះ​ sebum នឹង​វិវត្ត​ខ្លួន​ទៅ​ជា​សារធាតុ​ខ្លាញ់​មិនល្អ​ហើយ​វា​នឹង​គ្រប​ទៅ​លើ​ឬស​សក់​មិន​អាច​លូតលាស់​បាន​ល្អ​​ មួយ​វិញ​ទៀត​វា​នឹង​ធ្វើ​សក់​យើង​ឡើង​ប្រេង​មើល​ទៅ​គគ្រិច​ថែម​ទៀត​ផង​។

. ទឹក​ក្រូច​

ទឹក​ក្រូច​នេះ​ពេល​បាន​ញ៉ាំ​ដាក់​ជាមួយ​ទឹក​កក​ហើយ​ចំ​មេឃ​ក្ដៅ​និយាយ​ពី​ថា​ជាតិ​នោះ​ជាតិ​ ប៉ុន្តែ​ក៏​មាន​មនុស្ស​ជាច្រើន​ដែល​ញ៉ាំ​ទឹក​ក្រូច​ច្រើន​លើស​កម្រិត​ ឬ​អាច​ដល់​ថ្នាក់​ញៀន​ទៀត​ផង​។ ក្នុង​ភេសជ្ជៈ​កំប៉ុង​បែប​នេះ​គឺ​តែងតែ​មាន​ផ្ទុក​នូវ​សារជាតិ​ស្ករ​សិប្បនិម្មិត​មួយ​ដែល​គេ​ហៅ​ថា​ aspartame ហើយ​វា​ជា​អ្នក​ទៅ​បំផ្លាញ​ឬស​សក់​របស់​យើង​។ នៅ​ពេល​ដែល​ឬស​សក់​របស់​យើង​ខ្សោយ​ហើយ​នោះ​ការ​ដុះ​លូត​លាស់​នៃ​សក់​យើង​ក៏​មិន​បាន​ល្អ​ ឬ​កាន់តែ​ជ្រុះ​ច្រើន​ទៀត​ផង​។ ដូច​នេះ​ជា​វិធី​ល្អ​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​បែប​នេះ​ច្រើន​គួរ​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកក្រូច​ខ្លះ​ទើប​ល្អ​។

. សារជាតិ​កាហ្វេ​អ៊ីន​

ក្នុង​ពេល​បច្ចុប្បន្ន​មនុស្ស​ជាច្រើន​ជ្រើស​រើស​យក​ការ​ញ៉ាំ​កាហ្វេ​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​ពួក​គេ​ ឬ​អាច​ហៅ​បាន​ថា​ coffee lover​ ហើយ​ជា​ការ​ពិត​វា​អាច​ធ្វើ​ឱ្យ​អារម្មណ៍​យើង​ស្រស់ស្រាយ​ពិត​មែន​។ តែ​ឈប់​សិន!​ ចុះ​បើ​ញ៉ាំ​រាល់​ថ្ងៃ​ហើយ​ញ៉ាំ​ច្រើន​ទៀត​មាន​រឿង​អី​កើត​ឡើង​? ច្បាស់​ណាស់​នៅ​ពេល​ដែល​យើង​ញ៉ាំ​កាហ្វេ​ច្រើន​វា​នឹង​មិន​ធ្វើ​ឱ្យ​យើង​ងងុយ​គេង​ទេ​ព្រោះ​តែ​ជាតិ​កាហ្វេ​អ៊ីន​ដែល​នៅ​ក្នុង​កាហ្វេ​នេះ​ហើយ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មិន​បាន​គេង​គ្រប់​គ្រាន់​ ឬ​គេង​ត្រឹម​ត្រូវ​តាម​ម៉ោង​ទេ​រឿង​ដែល​កើត​ឡើង​មុន​គេ​គឺ​ជ្រុះ​សក់​តែ​ម្ដង​។

. គ្រឿង​ស្រវឹង​

ប្រាកដ​ណាស់​នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​យើង​កាន់​តែ​ស្ងួត​មិន​ថា​ស្បែក​ខ្លួន​ ស្បែក​មុខ​ ឬ​ស្បែក​ក្បាល​នោះ​ទេ​។ ស្បែក​ក្បាល​របស់​យើង​ក៏​ត្រូវ​ការ​ជាតិ​សំណើម​ដូច​ស្បែក​មុខ​ដែរ​ ព្រោះ​ពេល​ស្បែក​ក្បាល​របស់​យើង​ឡើង​ស្ងួត​នោះ​ឬស​សក់​យើង​ក៏​ផុយ​ជ្រុះ​មក​តាម​ហ្នឹង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ស្បែក​ក្បាល​យើង​ក៏​ត្រូវ​ការ​​ប្រូតេអ៊ីន​ចម្បង​មួយ​មាន​ឈ្មោះ​ថា​ Keratin ក្នុង​ដំណើរការ​លូតលាស់​នៃ​សក់​។ ប៉ុន្តែ​នៅ​ពេល​យើង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ចូល​ទៅ​នោះ​ជាតិ​អាល់កុល​នឹង​ទៅ​បំផ្លាញ​ប្រូតេអ៊ីន​ keratin ហើយ​វា​នឹង​ធ្វើ​ស្បែក​ក្បាល​កាន់​តែ​ខ្សោយ​ និង​គ្មាន​ពន្លឺ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ