មក​ស្គាល់​កោះ​ចម្លែក​ទាំង​ ៥​ នៅ​លើ​ពិភពលោក

នៅ​លើ​លោក​យើង​នេះ​នៅ​មាន​រឿង​អ្វីៗ​ចម្លែក​ជា​ច្រើន ជា​ពិសេស​ទី​កន្លែង​ដែល​លាក់​កំបាំង​ពី​ភ្នែក​មនុស្ស​។​ ថ្ងៃ​នេះ​​ AMS នឹង​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កោះ​​ចម្លែក​ទាំង​ ៥​ ដែល​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ថា​មាន​ពិត​មែន​នៅ​លើ​លោក​នេះ​។

១.​Vulcan Point កោះ​ច្រើនជាន់

​​Vulcan Point ជា​កោះ​ភ្នំ​ភ្លើង​ដែល​ស្ថិត​នៅ​ក្នុង​បឹង​ទឹក​ប្រៃ​​ Crater lake និង​ស្ថិត​នៅ​ក្នុង​កោះ​ភ្នំ​ភ្លើង​ Volcano Island ដែល​ស្ថិត​នៅ​ក្នុង​បឹង​ទឹក​ប្រៃ​ Taal Lake ហើយ​បឹង​នេះ​ក៏​ស្ថិត​នៅ​លើ​កោះ​ Luzon Island ។​ ស្តាប់​មើល​ទៅ​រាង​រញ៉េរញ៉ៃ​មែន​ទេ?​ សម្រេច​មក​គឺ​ថា​ Vulcan Point វា​គឺ​ជា​កោះ​ដែល​ស្ថិត​លើ​កោះ​ដែល​មាន​កោះ​នៅ​លើ​កោះ​ជាន់​គ្នា​ជា​ច្រើន​តង់​នោះ​ឯង។

២.​ Isola della Gaiola កោះ​ត្រូវ​បណ្ដាសា

​​​នេះ​គឺ​ជា​កោះ​អាថ៌កំបាំង​ដែល​​ស្ថិត​នៅ​ប្រទេស​អ៊ីតាលី​។កោះ​តូច​ពីរ​បំណែក​ដាច់​ចេញ​ពី​គ្នា​ មាន​ត្រឹម​ស្ពាន​ថ្ម​តូច​មួយ​សម្រាប់​ឆ្លង​ទៅ​មក។​ ម្ខាង​កោះ​ជា​ផ្ទះ​វិឡា​ធំ​មួយ​ ម្ខាង​ទៀត​ជា​កូន​វិហារ​តូច​សម្រាប់​គោរព​បូជា​។​តែ​អ្នក​ណា​ដែល​ជា​ម្ចាស់​នៃ​កោះ​នេះ​បើ​មិន​ធ្លាក់​ខ្លួន​ឈឺ​ក៏​ត្រូវ​ស្លាប់​ដែរ។​ ដូច្នេះ​ហើយ​ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​មក​គ្រប់​គ្រង​កោះ​នេះ​ទៀត​ហើយ​បាន​ទុក​ចោល​យ៉ាង​កណ្ដោច​កណ្ដែង។

៣.​ The Floating Islands Of Lake Titicaca កោះ​ក្បូន

នេះ​មិន​មែន​ជា​កោះ​ដែល​កើត​ឡើង​ដោយ​ធម្មជាតិ​ឡើយ​តែ​វា​ជា​កោះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ក្រុម​កុលសម្ព័ន្ធ​Uros។ ពួក​គេ​យក​ដើម​កក់​ជា​ច្រើន​មក​ដាំ​ព័ន្ធ​ជុំវិញ​កោះ​និង​សាង​សង់​ទី​ជម្រក​។​ មូលហេតុ​នៃ​ការ​សាង​កោះ​នេះ​ឡើង​មក​ដើម្បី​បញ្ចៀស​ការ​មាន​បញ្ហា​ជា​មួយ​នឹង​ក្រុម​កុលសម្ព័ន្ធ​ដទៃ​ទៀត។​ ហើយ​បច្ចុប្បន្ន​នេះ​ពួក​គេ​ក៏​នៅ​ស្នាក់​នៅ​លើ​កោះ​នេះ​ដដែល។

៤.​ Socotra កោះ​អេលាន

នេះ​គឺ​ជា​កោះ​ចម្លែក​មួយ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ បើ​និយាយ​ជា​រួម​ទៅ​កោះ​ជា​គឺ​ជា​កន្លែង​រួបរួម​របស់​ចម្លែក។ ដើម​រុក្ខ​ជាតិ​ ពូជ​សត្វ​ចម្លែក​ជា​ច្រើន​ដែល​មិន​អាច​រក​មើល​បាន​នៅ​ទីកន្លែង​ណា​ផ្សេង​បាន​។ ​ប្លែក​ដល់​ថ្នាក់​ទទួល​បាន​ការ​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ​គិត​មើល​ទៅ​ថា​ប្លែក​ប៉ុណ្ណា?

​​​៥.​Poveglia Island កោះ​ខ្មោច

តោះ​តូច​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។ដើម​ឡើយ​កោះ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ជា​ទី​កន្លែង​គេច​ខ្លួន​ពី​សង្គ្រាម​។​តែ​នៅ​ពេល​មាន​ជំងឺ​កាម​រោគ​រាតត្បាត​នៅ​ក្នុង​ឆ្នាំ​១៧៩៣​ គេ​បាន​យក​កោះ​ជា​ធ្វើ​ទី​កន្លែង​សម្រាប់​ដាក់​អ្នក​ជំងឺ​។​ អ្នក​ជំងឺ​ចំនួន​ ១៦ម៉ឺននាក់​ត្រូវ​បាន​គេ​ដឹក​យក​មក​ទុក​ឲ្យ​ដេក​ស្លាប់​នៅ​ទី​នេះ​។ អ្នក​នេសាទ​ជា​ច្រើន​នាក់​​បាន​និយាយ​ថា​នៅ​ពេល​យប់​បើ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នេះ​នឹង​បានឮសំឡេងស្រែក​ឲ្យ​ជួយ​ ពេល​ខ្លះ​ក៏​មាន​មនុស្ស​បាន​ឃើញ​ស្រមោល​ខ្មៅ​ឈរ​តម្រៀប​ជួរ​គ្នា​នៅ​ជាយ​កោះ​។​ ក្រោយ​មក​រដ្ឋាភិបាល​បាន​សាង​សង់​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​​អ្នក​ជំងឺ​ផ្នែក​ផ្លូវ​ចិត្ត​ តែ​ក៏​ត្រូវ​បិទ​ទ្វា​ព្រោះ​មិន​មាន​អ្នក​ណា​ហ៊ាន​មក​បម្រើ​ការងារ​។បច្ចុប្បន្ន​ទី​នេះ​ត្រូវ​បាន​ដាក់​ជា​ទី​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។តើ​ប្រិយមិត្ត​ចង់​សាក​ទៅ​កម្សាន្ត​ទី​កន្លែង​នេះ​ឬទេ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​