ស្រីៗទៅណាត់ជួបលើកដំបូងបើមិនចង់ឲ្យ Crush រត់ចោលដាច់ខាតកុំធ្វើខ្លួនបែបនេះ

ការតុបតែងខ្លួននិងជ្រើសម៉ូដសម្លៀកបំពាក់ក្នុងថ្ងៃណាត់ជួបលើកដំបូងពិតជាសំខាន់ព្រោះអាចនិយាយបានថាត្រឹមតែម្ដងនេះគេអាចវាយតម្លៃអ្នក និងគិតថាគួរបន្ដទៅមុខទៀតដែរ ឬយ៉ាងណា។ បែបនេះហើយ ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។ តោះមកដឹងពី Tips មួយចំនួនដើម្បីឲ្យការណាត់ជួបលើកដំបូងរបស់អ្នកពោរពេញទៅដោយភាពជឿជាក់។

. កុំស្លៀកស៊ិចស៊ីជ្រុលហួសហេតុពេក

ការស្លៀកពាក់លេចលើលេចក្រោម ឬបញ្ចេញ​សាច់ពេក​ក្នុងថ្ងៃណាត់​ជួបដំបូងពិតជាមិនមែនជារឿងល្អឡើយ។ ទី ១ វាធ្វើឲ្យខ្លួនអ្នកផ្ទាល់មិនមានអារម្មណ៍ស្រណុកក្នុងចិត្តព្រោះគិតតែទាញអាវទាញសំពត់ ឬ​ខោបិទបាំង​ចុះឡើង។ ទី ២ វា​មិនសមភ្នែកផងដែរ ហើយអ្នកជុំវិញក៏អាចវាយតម្លៃថាអ្នកជាមនុស្សមិនល្អ។

. កុំផាត់មុខដូចទៅស៊ីការ

ការផាត់មុខសម្រាប់មនុស្សស្រីវាជារឿងទូទៅហើយក្នុងសម័យនេះ តែកុំ​ព្រោះចង់​ឲ្យមាន​ភាព​លេចធ្លោ​ស្អាតនៅ​ចំពោះមុខដៃគូណាត់ជួបក៏ផាត់មុខមួយអស់ដៃដោយមិនមើលកាលៈទេសៈ។ បើមិន​ចង់ក្លាយជា​តួកំប្លែង ផាត់បែបធម្មជាតិ ឬក្នុងលក្ខខណ្ឌមួយដែលសមស្របទៅល្អជាជាង។

.កុំពាក់ស្បែកជើងកែងខ្ពស់ពេក

សម្រាប់ថ្ងៃណាត់ជួបដំបូង​​ មែនទែនទៅមិនមានច្បាប់ហាមឃាត់មិនឲ្យពាក់ស្បែកជើងកែងនោះទេ ប៉ុន្ដែត្រូវមើលថាអ្នកស្លៀកសម្លៀកបំពាក់អ្វីដែរ។ ហើយបើ​ចង់ពាក់គួរតែរើសស្បែកជើងដែលមានកម្ពស់ល្មម ចៀសវាង​កុំពាក់កែងចោត​ដែលខ្ពស់ពេកដែលធ្វើឲ្យអ្នកពិបាកដើរឈឺជើង និងមើលទៅដូចជាក្មេងទើបរៀនដើរ ដីស្មើដើររលាក់។

.កុំព្យាយាមពាក់គ្រឿងអលង្ការច្រើនពេក

អលង្ការជាគ្រឿងតុបតែងលម្អខ្លួនសំខាន់មួយដែរសម្រាប់មនុស្សស្រី ព្រោះ​វាជួយ​បង្កើន​សម្រស់ថែមមួយកម្រិតទៀត។ តែថ្ងៃសំខាន់បែបនេះ កុំប្រឹងពាក់ជ្រែកខ្លួនអួតគេពេក ណាមួយវាមើលទៅរញ៉េរញ៉ៃផង។ អ្នកអាចពាក់ត្រឹមតែខ្សែដៃមួយ ឬនាឡិកាដៃមួយក៏គ្រប់គ្រាន់ ស្អាតហើយសាមញ្ញាទៀត។

. កុំស្លៀកតឹង ឬរលុងពេក

ការស្លៀកតឹងពេក ឬរលុងពេក មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខក្នុងខ្លួនទេ ថែមទាំងមើលទៅអាក្រក់ទៀតផង ដោយសារថាដូចខ្ចីរបស់អ្នកដទៃមកស្លៀកអ៊ីចឹង។

.ជ្រើសរើសសម្លៀកបំពាក់ខុសពេលវេលា

ចំណុចនេះវាពិតជាសំខាន់ បើអ្នកហ៊ានតែប្រហែសគឺដើរចេញមកភ្លាវខុសគេតែម្ដង។ ជាក់ស្ដែង បើកន្លែងដែលអ្នកណាត់ជួបជាសណ្ឋាគារថ្លៃមានបរិយាកាសរ៉ូមែនទិចនោះច្បាស់ណាថាត្រូវស្លៀករ៉ូបរាត្រី ស្រស់ស្អាត អមជាមួយស្បែកជើងកែងបន្ដិច គឺអាចទទួលយកបាន។ តែបើស្រាប់តែស្លៀកខោខូវប៊ូយ និងអាវយឺតធម្មតា ពិតជាចប់តែម្ដង។

.ចៀសវាងកុំបាញ់ទឹកអប់ខ្លាំងពេក

ក្លិនក្រអូបរបស់ទឹកអប់វាជាផ្នែកមួយដែរទាក់ទាញខ្លាំងតើអ្នកណាមិនចូលចិត្តក្លិនក្រអូបទៅ? តែអ្នកក៏ប្រហែលជាមិនដឹងទេថាមនុស្សដែលអ្នកត្រូវណាត់ជួបគេចូលចិត្តក្លិនអ្វី និងប្រតិកម្មនឹងក្លិនអ្វី? ដូច្នេះហើយបាញ់ល្មមៗទៅបានហើយព្រោះបើដៃគូណាត់ជួបអ្នកមិនត្រូវធាតុជាមួយក្លិនទឹកអប់អ្នកទេ ពេញមួយថ្ងៃច្បាស់ជាមិនសូវបាននៅជិតគ្នាទេ។

.កុំព្យាយាមកែប្រែខ្លួនឯងខ្លាំងពេក

តើកែប្រែខ្លួន​ឯងយ៉ាងម៉េច? ត្រង់ចំណុចនេះ ចង់ប្រាប់ប្រិយមិត្តថា កុំរៀបឫកជ្រុលហួសហេតុពេក ធ្វើជាខ្លួនរបស់អ្នកទើបស្រួលចិត្ត​ ព្រោះលាក់ចរិតពិតបាននៅថ្ងៃនេះ មិនអាចលាក់មួយជីវិតនោះទេ។ តែក៏មិនមែនចេញមករបៀបអត់សីលធម៌ពេកដែរ ត្រូវចេះគោរព និងឲ្យតម្លៃអ្នកនៅចំពោះមុខ។

យ៉ាងណាមិញ Tips ខាងលើនេះគ្រាន់ជាការចែករំលែកនិងជាជំនួយខ្លះៗសម្រាប់ប្រិយមិត្តប៉ុណ្ណោះ តែណាត់ជួបសម្រេចឬអត់ គឺត្រូវពឹងលើប្រិយមិត្តខ្លួនហើយណា៕

អត្ថបទដោយ៖​ ស្រីពេជ្រ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Ture guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​

Lisa បង្ហាញផ្ទះ និងរថយន្ដ តម្លៃខ្ទង់លានដុល្លារនៅថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំ

សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំ