ដំណើរកម្សាន្ត សប្បាយ សប្បាយ ពេញមួយថ្ងៃនៅស្រុកបន្ទាយស្រី

ដូចជាធ្លាប់ដើរលេងនៅក្នុងក្រុងសៀមរាបច្រើនហើយ ហើយគិតចង់ដើរកម្សាន្តនៅតាមស្រុកវិញម្តង? បើមានអារម្មណ៍បែបហ្នឹង កុំភ្លេចសាកទៅលេងនៅស្រុកបន្ទាយស្រី! ដោយសារតែធ្លាប់បានទៅលេងនៅទីនោះញឹកញាប់ដែរ ទើបចង់ណែនាំអ្នកទាំងអស់គ្នានូវគម្រោងដំណើរកម្សាន្តពេញ1ថ្ងៃ​ដែលអាចឲ្យអ្នករីករាយនៅតំបន់ទេសចរណ៍ស្ទើរតែគ្រប់ទាំងអស់នៅក្នុង
ស្រុកដ៏ស្រស់ស្អាតមួយនេះ…

  • ញ៉ាំអាហារពេលព្រឹកនៅភូមិព្រះដាក់នរណាមិនល្បីរសជាតិដ៏ពិសេសរបស់នំបញ្ចុកព្រះដាក់នោះ មានទាំងសម្លខ្មែរខាប់ៗឆ្ងាញ់ខប់លាយនឹងអន្លក់ខ្ចីៗស្រស់ៗ អមដោយទឹកផ្អែមឈ្ងុយៗ ព្រមទាំងមានសម្លការីផងដែរ។
  • ទស្សនាសួនមេអំបៅជាទូទៅ កន្លែងនេះបើកពីម៉ោង9ព្រឹកទៅ…បើសិនអ្នកបានទៅចំថ្ងៃមេឃស្រលះល្អនោះ អ្នកនឹងអាចរីករាយនឹងការទស្សនាសត្វមេអំបៅជាច្រើនប្រភេទ​ នៅក្នុងសួនមេអំបៅក៏ដូចជាសួនផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ហើយអ្នកក៏អាចស្វែងយល់អំពីដំណើរជីវិតរបស់មេអំបៅទៅតាមប្រភេទផងដែរ។
  • ទស្សនាសម្រស់ដ៏អស្ចារ្យនៃប្រាសាទបុរាណ

ជម្រើសទី1 ៖​ ប្រាសាទបន្ទាយស្រី (សម្រាប់អ្នកមិនសូវចូលចិត្តឡើងភ្នំ)ជាមួយនឹងរូបរាងតូចច្រឡឹង និងក្បូរក្បាច់រចនាយ៉ាងទាក់ភ្នែកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូក លោកអ្នកពិតជាភ្ញាក់ផ្អើលនឹងសម្រស់ដ៏ល្អឯករបស់ប្រាសាទបុរាណខ្មែរយើងមួយនេះ អមជាមួយនឹងធម្មជាតិ និងទេសភាពស្រុកស្រែនៅជុំវិញផងដែរ។ សម្រាប់រដូវកាលខ្លះ អ្នកក៏អាចទស្សនាកន្លែងតាំងពិព័រណ៍អំពីការរុករកឃើញប្រាសាទ ការធ្វើកំណាយ…មើលសត្វស្លាប ជិះទូកកម្សាន្ត ទៀតផង។

ជម្រើសទី2 ៖ រមណីយដ្ឋាន ក្បាលស្ពាន (សម្រាប់អ្នកចូលចិត្តដើរតាមព្រៃភ្នំ)ជាសកម្មភាពដ៏ល្អម្យ៉ាងសម្រាប់ការនៅក្បែរជិតស្និទ្ធនឹងធម្មជាតិខៀវស្រងាត់​តាមរយៈការដើរឡើងទៅមើលចម្លាក់ដ៏ស្រស់ស្អាតនៅខាងលើ ព្រមទាំងសម្រស់នៃទឹកធ្លាក់ដ៏ត្រជាក់ភ្នែក និងត្រជាក់ចិត្តផងដែរ។

  • ទទួលទានអាហារថ្ងៃត្រង់នៅសហគមន៍បឹងឈូកមានជម្រើសមួយចំនួនទៅតាមចំណូលចិត្តរបស់អ្នករវាងការអង្គុយនៅកញ្ចុះតាមដងអូរ ក្នុងហាងធម្មតា ឬកញ្ចុះបណ្តែតទឹកនៅបឹងថ្លាឈ្វង់ អមដោយទេសភាពដងភ្នំ និងផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលមើលទៅពិតជាស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ ញ៉ាំបាយហើយ អាចសម្រាកលំហែដោយស្ងប់ចិត្តស្ងប់
    អារម្មណ៍មួយសន្ទុះសិន សឹមបន្តដំណើរទៀតក៏បាន ព្រោះបរិយាកាសពិតជាសែនល្អនៅក្នុងសហគមន៍មួយនេះ។
  • គយគន់ទេសភាពសួនផ្កានៅជើងភ្នំ (ឃុនរាម)ថ្វីត្បិតថានៅរាងឆ្ងាយបន្តិច ប៉ុន្តែបើបានទៅដល់ក្នុងថ្ងៃរះល្អ អ្នកនឹងពេញចិត្តខ្លាំងៗតែម្តង។ ជាមួយនឹងការរៀបចំតុបតែងកន្លែងសម្រាប់ថតរូបអមដោយមេឃស្រស់ថ្លា និងភ្នំវែងអន្លាយដាច់កន្ទុយភ្នែក អាចថតរូបបានមិនចេះតិចទេនៅទីនេះនោះ។ បើទៅលេងចំរដូវផ្កាប្លែកៗរីកផងនោះ ដឹងតែសប្បាយនឹងថតជាមួយសម្រស់សួនផ្កាស្រស់ៗមិនខានទេ…

ខាងលើនេះ គ្រាន់តែជាការណែនាំតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ…សង្ឃឹមថានឹងអាចជាគំនិតដល់អ្នកបានខ្លះៗសម្រាប់ដំណើរកម្សាន្តនៅស្រុកបន្ទាយស្រីរបស់អ្នក…


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង