ចង់​ទិញ​ផ្កា​ជូន​មនុស្ស​ពិសេស ឬមិត្ត​សំឡាញ់ ​គួរ​រើស​បែប​ណា​ទើប​​សក្ដិសម?

ផ្កា​គឺ​ជា​រុក្ខជាតិ​ដ៏​​ស្រស់​ស្អាត​​បំព្រង​មួយ​ដែល​គេ​និយម​​ប្រើ​ប្រាស់​នៅ​ស្ទើរ​តែ​គ្រប់​កម្មវិធី មិន​ថា​ អាពាហ៍ពិពាហ៍ ខួប​កំណើត​ បុណ្យ​នានាៗ ទិញ​ជូន​មនុស្ស​ជាទីស្រឡាញ់ ​ឪពុក​ម្ដាយ មិត្តភ័ក្ដិ​ ជា​ដើម។ ​ប៉ុន្ដែ​ផ្កា​នីមួយៗ មាន​អត្ថន័យ​ខុសៗ គ្នា ​ដូច្នេះ​បើ​ចង់​ជូន​ទៅ​កាន់​នរណា​ម្នាក់​​កុំ​ចេះ​តែ​ទិញ ប្រយ័ត្ន​ធ្វើ​ឲ្យ​អ្នក​ដែល​ទទួល​មាន​ការ​យល់​ច្រឡំ​​ អន់​ចិត្ត​ គិត​ផ្ដេសផ្ដាស​។​ តោះ​មក​ដឹង​ពី​អត្ថន័យ​របស់​ផ្កា​មួយ​ចំនួន​ដែល​គេ​ច្រើន​ពេញ​និយម​ទិញ​ឲ្យគ្នា៖

. ទិញ​សម្រាប់​ជូន​មនុស្ស​ជាទី​ស្រឡាញ់

ក្នុង​ថ្ងៃ​ពិសេស​ផ្សេងៗ ដូច​ជា​បុណ្យ​ក្ដី​ស្រឡាញ់ ខួប​អាពាហ៍ពិពាហ៍ ជា​ដើម​ ​​គូស្នេហ៍​​ភាគ​ច្រើន​តែ​បង្ហាញ​ក្ដី​ស្រឡាញ់​តាម​រយៈ​ការ​ជូន​ផ្កា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ការ​ជូន​ផ្កា​ពិត​ជា​រ៉ូមែនទិច​ខ្លាំង សម្រាប់​គូ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ផ្អែម​ល្ហែម។ តែ​មែន​ទៅ បើ​ជ្រើស​រើស​ផ្កា​មិន​ត្រូវ ឬ​មិន​សក្ដិសម ក៏​អាច​ធ្វើ​ឲ្យ​បរិយាកាស​ល្អក់កករ​ដែរ។ ដូច្នេះ​ផ្កា​ ដែល​គួរ​ទិញ​ជូន​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​មាន​ដូច​ជា៖

-កុលាប​ពណ៌​ក្រហម៖ តំណាង​ឲ្យ​ក្ដី​ស្នេហ៍​ផ្អែម​ល្ហែម​ជ្រាល​ជ្រៅ។

-ទូលីប​ពណ៌​ក្រហម៖ តំណាង​ឲ្យ​ស្នេហា​ដែល​ល្អ​ឥត​ខ្ចោះ ក្ដី​ស្រឡាញ់​ពិត។ ផ្កា​ប្រភេទ​នេះ សក្ដិសម​បំផុត​​ក្នុង​ការ​ទិញ​ជូន​គូ​អនាគត​របស់​អ្នក។

-Alchemilla mollis៖ តំណាង​ឲ្យ​ស្នេហា​ដែល​យល់​ចិត្ត​គ្នា។ ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ទិញ​ផ្កា​នេះ​ ជូន​សំណព្វ​ចិត្ត​ គឺ​ពេល​ដែល​គេ​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​អ្នក ពោល​គឺ​ពេល​ជួប​រឿង​ពិបាក​ចិត្ត​ត្រូវ​កា​រ​អ្នក​នៅ​ក្បែរ​។ ផ្កា​នេះ​ បង្ហាញ​ថា អ្នក​នឹង​នៅ​គាំទ្រ​គេ មិន​ថា​មាន​រឿង​អ្វី​ក៏ដោយ។

-Dahlia៖ តំណាង​ឲ្យចំណង​ស្នេហ៍​ស្មោះ​ត្រង់​​មិន​ប្រែ​ប្រួល​ជា​រៀង​រហូត។

២. ទិញ​ជូន​មិត្តភ័ក្ដិ

មិនមែន​ទាល់​តែ​គូ​សង្សារ ភរិយា​ស្វាមី នោះ​ទេ ទើប​ទិញ​ផ្កា​ឲ្យ​បាន មិត្តភ័ក្ដិ របស់​អ្នក​ ក៏​ចាត់​ទុក​ថា​ជា​បណ្ដូល​ចិត្ត​បាន​ដែរ ព្រោះ​មិត្ត​ខ្លះ​តែង​តែ​នៅ​ក្បែរ និង​រាប់​អាន​អ្នក​ដូច​ជា​បង​ប្អូន​អ៊ីចឹង​។ ពេល​ខ្លះ​បុណ្យ​ទាន កម្មវិធី​នានា​ក៏​អាច​ទិញ​ឲ្យ​គ្នា​បាន​ដែរ។ សម្រាប់​ជម្រើស​ដ៏​ល្អ​សម្រាប់​ទិញ​ជូន​មិត្ត​នោះ​គឺ៖

-កុលាប​ពណ៌លឿង៖ តំណាង​ឲ្យ​មិត្តភាព​យូរ​អង្វែង សេចក្ដី​រីករាយ ។

-លីលី​ពណ៌​ទឹកក្រូច​លាយ​លឿង៖ តំណាង​ឲ្យ​សំណាង​ល្អ រក​ស៊ី​មាន​បាន ជោគ​ជ័យ​គ្រប់​ភារកិច្ច។

– ផ្កា Stocks ៖ តំណាង​សម្រស់​កាន់​តែ​ស្រស់​ស្អាត និង​​ជីវិត​​ជួប​តែ​រឿង​​រីករាយ។

៣. ទិញ​សម្រាប់​មនុស្ស​ផ្សេងៗ ទៀតកុលាប​ពណ៌​ផ្កាឈូក៖ ផ្កា​មួយ​នេះ មិន​ចំពោះ​តែ​ស្នេហាទិញ​សម្រាប់​អរគុណ​​នរណា​ម្នាក់ ឬ​ចំពោះ​មនុស្ស​ដែល​អ្នក​គោរព​រាប់​អាន ក៏​បាន​ដែរ។

កុលាប​ពណ៌​​ទឹក​ក្រូច​ស្រាល​ ៖ តំណាង​ឲ្យ​សេចក្ដី​នឹក​រលឹក​ចំពោះ​នរណា​ម្នាក់។ នៅ​ពេល​ដែល​បែក​គ្នា ខាន​ជួប​គ្នា​យូរ ឧទាហរណ៍: បង​ប្អូន មិត្តភ័ក្ដិ ដែល​ទើប​ត្រលប់​ពី​បរទេស ផ្កា​នេះ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួកគេ។​

ផ្កា Daisy៖ ​តំណាង​ឲ្យ​ក្ដី​សង្ឃឹម ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី សេចក្ដីរីករាយ។ ប្រសិន​បើ​ចង់​ លើក​ទឹក​ចិត្ត នរណា​ម្នាក់​ ឬ​ទៅ​សួរ​សុខ​ទុក​អ្នក​ជំងឺ ទិញ​ផ្កា​មួយ​នេះ ជូន​គេ ពិត​ជា​កក់​ក្ដៅ​ណាស់។

ផ្កាឈូករ័ត្ន៖ តំណាង​ឲ្យ​ពន្លឺ​ភ្លឺ​ត្រចះ​ត្រចង់។ ផ្កា​ប្រភេទ​នេះ សក្ដិសម នឹង​ជូន​ទៅ​កាន់​មនុស្ស​ណា​ម្នាក់ ពេល​ដែល​​អ្នក​ចង់​បង្ហាញ​សេចក្ដី​អបអរ​ចំពោះ​ពួក​គេ​ដូចជា ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ​បញ្ចប់​ការ​សិក្សា​ ជោគ​ជ័យ​ជា​មួយ​គម្រោង​អ្វី​មួយ។​

​​​

អេតមីន សង្ឃឹម​ថា អត្ថបទ​មួយ​នេះ នឹង​អាច​ជា​ជំនួយ​ដល់ ប្រិយមិត្ត បាន​មួយ​ផ្នែក​ក្នុង​ការ​ដឹង​ទិចនិក​ពី​របៀប​ជ្រើស​​ផ្កា​ជូន​ទៅ​កាន់​នរណា​ម្នាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​សក្ដិ​សម​តាម​កាលៈទេសៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង