ជឿឬ មិនជឿ? គ្រាន់តែមើលកដៃសោះ ដឹងបានថាមុខអ្នកលាបសក់ពណ៌អីសម

ការលាបពណ៌សក់គឺមិនមែនជារឿងអ្វីដែលប្លែកនោះទេ នាពេលបច្ចុប្បន្ន ពោលចង់បានពណ៌អីលាបពណ៌ហ្នឹង​ដោយគ្រាន់តែចូលសាឡននានានៅក្នុងទីក្រុងភ្នំពេញ។ តែពេលខ្លះ លាបពណ៌ដែលខ្លួនឯងស្រឡាញ់ចង់បានហើយ ដល់ពេលឆ្លុះកញ្ចក់ទៅ ហ៊ឹមដូចមិនសមនឹងមុខសោះ ពេលខ្លះឃើញឡើងខ្មៅ ចុះម៉េចបានអញ្ចឹង ហ្ន៎?

ការពិតទៅការជ្រើសពណ៌សក់ គឺថាមិនមែនចេះតែជ្រើសរើសឡើយ ព្រោះបើជ្រើសមិនស្រួលលាបទៅបាក់សម្រស់លើសដើម។ ហើយមួយវិញទៀត មិនប្រាកដថាពណ៌ ប្រិយមិត្ត ស្រឡាញ់ពេញចិត្តគឺសក្ដិសមនឹងមុខឡើយ។

បែបនេះ ហើយ អេតមីន មានវិធីមួយចង់ចែករំលែកក្នុងការជ្រើសរើសពណ៌សក់ធានា លើកៗ ក្រោយទៅលាបពណ៌សក់លែងខុសហើយ។ ជាដំបូង ត្រូវដឹងថាស្បែក ប្រិយមិត្ត ស្ថិតនៅក្រុមមនុស្សអ្វីសិន ថាតើជា warm undertones, neutral undertones ឬ cool undertones។ ចុះធ្វើម៉េចទើបដឹងទៅ?

ស្រួលនោះទេ ចាំ អេតមីន ប្រាប់គឺគ្រាន់តែឈរក្រោមពន្លឺព្រះអាទិត្យ លើកដៃខ្ពស់បន្ដិច។ បន្ទាប់មកពិនិត្យត្រង់សរសៃកដៃ បើមានពណ៍ ខៀវ និងស្វាយ នោះ ប្រិយមិត្តគឺជា cool undertone តែបើមានពណ៌ បៃតង គឺ warm undertone។ ចុងក្រោយ បើមានពណ៌ពណ៌ខៀវ និងបៃតងខ្ចី នោះគឺ neutral undertone។ មែនទែនទៅ នៅពេលដែលដឹងច្បាស់ហើយនោះថាស្ថិតក្នុងក្រុមណា នោះគឺងាយស្រួលរើសពណ៌សក់ ឲ្យលាបសមនឹងមុខ។

ខាងក្រោមនេះជាតារាងពណ៌ដែលប្រិយមិត្តគួរលាប និងមើលទៅសមខ្លាំង ប្រាប់មួយទៀតណាសម្រាប់អ្នក neutral undertone គឺលាបបានទាំងពីរ ទាំងពណ៌របស់ warm undertone និង cool undertone។

សម្រាប់ដៃ អេតមីន វិញគឺចាត់ចូលជាប្រភេទ cool undertone ព្រោះមានសរសៃដៃពណ៌ ខៀវ និងស្វាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ