ចេះតែងងុយគេងរហូតមែនទេ? សាកល្បងមកធ្វើរឿងទាំងនេះនឹងស្វាងចែសតែម្ដង

ជឿថានរណាក៏ស្រឡាញ់ការគេងដែរ ព្រោះវាជាសេចក្ដីសុខផ្លូវកាយមួយ។ តែដោយសារការងារប្រចាំថ្ងៃផង កត្ដារួមផ្សំផ្សេងៗ ផង ធ្វើឲ្យមនុស្សជាច្រើនមិនអាចគេងបានតាមតែចិត្តនោះទេ។ ទាស់ត្រង់ថា ពេលខ្លះបែរជាងងុយគេងមិនឈប់សោះ រំខានមែន។ តើគួរធ្វើយ៉ាងម៉េចទៅទើបឈប់ងងុយគេង?

.ព្យាយាមរកអ្វីធ្វើ

មនុស្សភាគច្រើនឲ្យតែទំនេរអត់អ្វីធ្វើហើយនៅស្ងាត់ៗទៀតនោះមិនយូរទេគឺដឹងតែបន្លំៗ រកដេកហើយ។ ដូច្នេះនៅផ្ទះ ត្រូវព្យាយាមរកអ្វីធ្វើ ដូចជាសម្អាតបន្ទប់ លាងចាន រៀបចំផ្ទះ និងផ្សេងៗទៀត។ កុំរអ៊ូធ្វើទៅព្រោះស្អាតផ្ទះរបស់ប្រិយមិត្តទេ។ បើនៅ​ការិយាល័យ​វិញទំនេរអស់អ្វីធ្វើហើយ​ អ្នកអាចរកនឹកអ្វី ថ្មីៗ យកមកអភិវឌ្ឍខ្លួន ឬជួយរំលែកការងារអ្នកនៅក្បែរខ្លួនក៏បានដែរ។

. នៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់

ភាពងងឹត ឬមិនសូវភ្លឺ ក៏ធ្វើឲ្យអ្នកចេះតែចង់ដេកដែរ បើថាត្រជាក់ៗ ទៀតនោះល្មម។ អ៊ីចឹង អ្នកគួរតែនៅកន្លែងដែលមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់នោះទើបធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ មិនងាយងងុយដេក។

. ស្ដាប់ចម្រៀងកន្រ្ដាក់អារម្មណ៍

បើអ្នកជាប្រភេទមនុស្សចូលចិត្តស្ដាប់ចម្រៀងទៀតនោះគឺត្រូវម៉ាច់តែម្ដង ដាក់កាសស្ដាប់ បើអ្នកនៅទីប្រជុំជន។ តែបើនៅម្នាក់ឯងចាំអង្កាល់ដាក់កូនបាស់ ចាក់បទញ៉ាក់ៗ Hip Hop ឬបទកូរ៉េដូចជាបទក្រុម Exo, BTS, BlackPink បើអាចរាំទៀតនោះ ច្បាស់ណាថាលែងចង់គេងទៀតហើយ។

. រកម្ជូរញ៉ាំ

ជាតិជូររបស់ ស្វាយ ម្កាក់ អំពិល ជាមួយអំបិលម្ទេសហិរ ច្បាស់​ជា​វិធី​ ល្អមួយដែលអាចជួយឲ្យអ្នកស្វាងពីការងងុយដេក។ បើជូរឡើងសង្កៀរធ្មេញ ហិរផង ឆ្ងាញ់ផង មានអារម្មណ៍ឯណាទៅគិតរឿងគេង។

៥.កុំញ៉ាំឆ្អែតខ្លាំងពេក

វាជារឿងទូទៅហើយ ដែលមនុស្សជាច្រើនតែងតែខ្ជិល និងចង់គេងនៅពេលដែលញ៉ាំឆ្អែតខ្លាំង។ បែបនេះ បើមិនចង់បើកភ្នែកមិនរួច រកតែកន្លែងដេកទេ នៅពេលញ៉ាំអាហារ ឬចំណី កុំញ៉ាំច្រើនជ្រុលពេក។​ណាមួយ ញ៉ាំឆ្អែតជ្រុល ក៏ធ្វើឲ្យប៉ះពាល់សុខភាពដែរ ដោយសារក្រពះពិបាកក្នុងការរំលាយ។

.និយាយម្នាក់ឯង

កុំគិតថាធ្វើបែបនេះគឺឆ្កួតឬក៏មានបញ្ហាផ្លុវចិត្តណាការនិយាយម្នាក់ឯងក៏ជាវិធីម៉្យាងដែលអាចជួយដាស់សតិអារម្មណ៍ឲ្យស្វាងជាងមុនដែរថែមទាំងបំបាត់ស្ដ្រេសទៀតផង។ ពេលខ្លះអ្នកមានអារម្មណ៍ថា តានតឹង ហត់ មិនដឹងប្រាប់អ្នកក៏អាចនិយាយចេញមកក្រៅដើម្បីធូរស្បើយ។

៧. កុំចូលគេងយប់ជ្រៅពេក

មិនថារវល់ប៉ុណ្ណាទេ ការគេងគឺពិតជាសំខាន់ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ឬយ៉ាងហោចណាស់ក៏ ៤​ទៅ ៥ ម៉ោងដែរ។ ហើយបើអ្នកទម្លាប់ចូលគេងយប់ៗ ពេក វាក៏ជាមូលហេតុមួយដែលតែងតែធ្វើឲ្យពេលថ្ងៃឡើងអ្នកចេះតែចង់ដេកគ្រប់ពេលវេលា។ គេងឲ្យបានទៀងពេល ក៏ជួយឲ្យអ្នកមានសុខភាពល្អផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​