បើងងុយគេង ពេលកំពុងរៀន ឬធ្វើការ គួរធ្វើយ៉ាងណាទៅហ្ន៎?

ទោះចង់ ឬមិនចង់ ពេលខ្លះ យើងក៏ប្រឈមនឹងបញ្ហាងងុយគេង ពេលដែលត្រូវធ្វើការងារសំខាន់ ក៏ដូចជារៀនសូត្រ…តើគួរធ្វើបែបណាទៅ ពេលជួបនឹងបញ្ហាមួយនេះ? ប៉ុន្មានចំណុចខាងក្រោមនេះ ជាសកម្មភាពខ្លះៗដែលលោកអ្នកអាចសាកល្បងធ្វើបាន…

# សម្រាកញ៉ាំកាហ្វេ ឬភេសជ្ជៈ

ដើម្បីឲ្យអារម្មណ៍ស្រស់ថា្លឡើងវិញ អាចញ៉ាំកាហ្វេ១កែវ ឬភេសជ្ជៈណាដែលអ្នកចូលចិត្តក៏បាន។

# ងើបដើរចេញពីតុធ្វើការ/រៀន

ជួនកាលការអង្គុយនៅនឹងកន្លែងតែមួយយូរពេក អាចជាមូលហេតុមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ហើយយូរទៅក៏ចាប់ផ្តើមងងុយគេង។

# គេងមួយស្របក់តូច

aiបើរាងកាយត្រូវការការសម្រាកហើយ គួរតែជូនតាមសំណូមពរ ព្រោះថាសូម្បីតែម៉ាស៊ីនដែលដំណើរការយូរ ក៏ត្រូវការពេលសម្រាកខ្លះដែរ។

# ផ្លាស់ប្តូរកិច្ចការកំពុងធ្វើ

ពេលខ្លះ ការផ្តោតទៅលើកិច្ចការមួយមុខក្នុងរយៈពេលយូរពេក ធ្វើឲ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍ទៅវា ហេតុនេះហើយ បើសិនជាអាច អ្នកអាចឆ្លាស់ទៅធ្វើអ្វីផ្សេងបន្តិចសិន។

# ស្តាប់បទចម្រៀង

គួរតែជាបទដែលអ្នកចូលចិត្តស្តាប់ ជាពិសេសប្រភេទបទដែលមានភ្លេងរណ្តំ បង្វែរអារម្មណ៍អ្នកឲ្យស្រស់ថ្លាឡើងវិញ។

# បើកបង្អួច ឬភ្លើងឲ្យមានពន្លឺ

ពេលនៅកន្លែងភ្លឺៗ មិនថាជាពន្លឺអគ្គិសនី ឬពន្លឺព្រះអាទិត្យឡើយ អ្នកនឹងមិនសូវងាយងងុយគេងឡើយ។

# ដើរចេញទៅស្រូបខ្យល់ខាងក្រៅ

ការផ្លាស់ប្តូរបរិយាកាសប្រាកដណាស់ អាចជួយបានច្រើនមែនទែន មិនត្រឹមតែបំបាត់ភាពងងុយគេងទេ អ្នកក៏មានភាពស្រស់ថ្លា និងស្វាហាប់ជាងមុនក្នុងការគិត ក៏ដូចជាបំពេញកិច្ចការផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​