នៅសៀមរាប ញ៉ាំអាហរពេលល្ងាចនៅទីណាល្អទៅហ្ន៎?

អ្នកខ្លះ ពេលមកសៀមរាបម្តងៗ មិនដឹងថាគួរទៅញ៉ាំអីនៅកន្លែងណានោះទេ ជាពិសេសពេលល្ងាចតែម្តង។ សម្រាប់អ្នកចូលចិត្តដើរលេងលក្ខណៈសន្សំសំចៃ (budget) និងចូលចិត្តភ្លក្សអាហារប្រចាំតំបន់ អត្ថបទនេះប្រាកដជាត្រូវចិត្តអ្នកខ្លាំងមិនខានទេ ព្រោះយើងនឹងធ្វើការណែនាំអ្នកអំពីជម្រើសមួយចំនួនដែលអ្នកអាចពិចារណាជ្រើសរើសបានតាមចំណូលចិត្ត។

អាហារតាមដងផ្លូវ (Street Food)

-នៅម្តុំផ្សាររាត្រី

មើលតែតាមតូប ឬរទេះមានដាក់តម្រៀបគ្នាយ៉ាងមានសណ្តាប់ធ្នាប់ ឃើញមានច្រើនមុខមែនទែន ចង់ញ៉ាំអ៏ក៏មានដែរ ទាំងអាហារ និងភេសជ្ជៈ។

-នៅដងស្ទឹងសៀមរាប

នៅជិតផ្សារអង្គរត្រេដសេនធ័រ ក៏មានជម្រើសនៃអាហារច្រើនដែរ មានទាំងមីឆា បាយឆា ប្រហិតអាំង គ្រឿងសមុទ្រអាំង និងច្រើនមុខទៀត។ ថ្មីៗនេះ គេក៏ឃើញមាន Street Cocktail រាងច្រើនដែរ នៅតាមដងស្ទឹងខាងកើត។

-នៅផ្លូវ៦០ម៉ែត្រ

មកទីនេះ ដឹងតែមិនខកចិត្តទេ ព្រោះមានតូបដាក់លក់ដង្ហែរតាមផ្លូវដ៏វែង គឺថា…ចង់ញ៉ាំអី ក៏មិនខ្វះដែរ។ ស្របពេលជាមួយគ្នា អ្នកក៏អាចដើរលេងផ្សារបែប street market ដែលមានឥវ៉ាន់ (សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ គ្រឿងសម្អាង…) ធូរៗថ្លៃជាច្រើនមុខ។

អាហារប៊ូហ្វេ

ប្រភេទអាហារប៊ូហ្វេ ក៏មានច្រើនជម្រើសដែរ អាចជាប៊ូហ្វេសាច់អាំង ប៊ូហ្វេគ្រឿងសមុទ្រ ដែលសុទ្ធតែមានតម្លៃល្មមទទួលយកបាន។ ក្នុងនោះមានដូចជា រ៉េដក្រេបស៊ីហ្វូត កូកូណាត់ប្លាហ្សា តេប៉ាក់…


អាហារអមដោយការសម្តែងសិល្បៈ

លក្ខណៈ Dinner Show នៅកន្លែងខ្លះ មានតម្លៃ និងការផ្តល់ជូនទៅតាមកញ្ចប់ដែលអ្នកជ្រើសរើស។ លក្ខណៈថា ញ៉ាំអាហារបណ្តើរ រីករាយនឹងទស្សនាការសម្តែងបញ្តើរ…ពិតជាពិសេសមែន!!!

អាហារអមដោយតន្រ្តីប្រគុំផ្ទាល់ (Live band)

អ្នកមួយចំនួនចូលចិត្តតន្រ្តីខ្លាំង រហូតដល់សូម្បីតែពេលញ៉ាំ ក៏ចូលចិត្តឲ្យមានភ្លេងកំដរអារម្មណ៍ដែរ ហេតុនេះហើយ ជម្រើសមួយនេះ​ ប្រាកដជាល្អសម្រាប់គេបំផុតហើយ ដែលអាចរកបាននៅហាងបែបផាប់ ដូចជា Temple Bakery & Sky Lounge, សុខៈរីវើ ឡោញ…។

អាហារមិនធម្មតា នៅហាងធម្មតា

ជម្រើសមួយនេះ ចង់សំដៅដល់ការស្រស់ស្រូបអាហារនៅកន្លែងដែលបម្រើតែម្ហូបអាហារ ប៉ុន្តែមានសុទ្ធតែអាហារប្រចាំហាងរបស់ខ្លួន​ ដែលអ្នកគួរតែសាកល្បង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង

រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម

យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ លន្លង់លន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន