ឈ្លើយ​អត់​? ប្រសិន​បើ​នៅ​សុខៗ Unfriend Facebook គេ​ចោល

Facebook ជា​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ខណៈ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​ចែករំលែក​ចំណេះដឹង ​ព័ត៌មាន​ ​ធ្វើ​ការ​រក​​ស៊ី ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​ផលិត​ផល និង​​ផ្សេងៗទៀត​ ហើយ​ជា​ធម្មតា ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ប្រើ​ដើម្បី​ទំនាក់​ទំនង​​ជជែក​ពិភាក្សា​​ឆ្លើយ​ឆ្លង​គ្នា​មិន​ថា​តែ មិត្តភ័ក្ដិ បង​ប្អូន មិត្ត​រួម​ការងារ ​មិត្ត​ក្រៅ​ប្រទេស​ជា​ដើម។

ចុះ​បើ​នៅ​សុខៗ ស្រាប់​តែ Unfriend Facebook គេ​ចោល តើ​ចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​ឈ្លើយ​ដែរ ឬ​ទេ?

ការ​ពិត​ទៅ បើ​យើង​មិន​គិត​ច្រើន ការ​​ Unfriend មិត្តភ័ក្ដិ ឬ​នរណា​ម្នាក់​ក្នុង Facebook គឺ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ​ ​អាច​និយាយ​បាន​ថា បើ​មិន​ពេញ​ចិត្ត ខឹង​ងក់​ងរ​​​មួយ​ឆាវ ក៏ Unfriend ​ចោល​ទៅ​គ្មាន​​ទៅ​ខាត​អ្វី​នោះ​ទេ។ ​ប៉ុន្តែ​បើ​គិត​ឲ្យ​ជ្រៅ​​ត្រូវ​មើល​ថា​ តើ​មនុស្ស​ដែល​អ្នក Unfriend ជា​នរណា? តើ​គេ​ម្នាក់​នោះ​បាន​ធ្វើ​អ្វី​ខ្លះ​ដាក់​​អ្នក​ទើប​អ្នក​សម្រេច​ចិត្ត​ថា​ត្រូវ​តែ​ Unfriend ​គេ​ចោល​ទើប​ស្ងប់​ចិត្ត?

មែន​ទែន​ទៅ ក្នុង​ករណី ម្នាក់​នោះ​ជា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់ មិន​ដឹង​ថា​ក្លាយ​ជា​ Friend ជា​មួយ​គ្នា​ពី​ពេល​ណា ហើយ​អ្នក​ចង់​ទុក​តែ​អ្នក​ដែល​ស្គាល់ ឬ​ទាក់​ទង​គ្នា​ Unfriend ចោល​មិន​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​បើ​អ្នក​មិន Unfriend គេ ក៏​អាច​មាន​ថ្ងៃ​មួយ​គេ Unfriend អ្នក​ចោល​ដូច​គ្នា។ មួយ​វិញ​ទៀត បើ​គេ​ជា​អតីត​សង្សារ​ចាស់ និង​មនុស្ស​​ដែល​​តែង​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត ឬ​ជា​ប្រភេទ​មនុស្ស​​មិន​ដែល​ផុស​មិន​ចេះ​គិត ឬ​ស៊ែរ​អ្វី​​មិន​ត្រឹម​ត្រូវ​ គិត​តែ​ពី​​រឿង​ឈ្លោះ​​គ្នា​អត់​ប្រយោជន៍​ បំពុល​សង្គម​ (​ប្រភេទ​មនុស្ស​ Toxic) ក៏​កុំ​ស្ដាយ​អី Unfriend ចោល​ទៅ​ទុក​នាំ​ឈឺ​ក្បាល​នោះ​ទេ។​​​

​តែ​បើ​ក្នុង​ករណី ម្នាក់​នោះ​ជា​មិត្ត​រួមការ​ងារ មិត្ត​រួម​អាជីព​ ឬ​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​បំពេញ​ការងារ​ជាមួយ មិន​ថា​ក្នុង​រយៈ​ពេល​វែង ឬ​ខ្លី ហើយ​ព្រោះ​ប្រកាន់​នឹង​រឿង​តិច​តួច​ ឬ​គុំគួន។ ​ហើយ​​​​សុខៗ ​ស្រាប់​តែ​ទៅ​ Unfriend អ្នក​ដទៃ​ចោល​នោះ ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ដែរ គ្រាន់​តែ​បញ្ជាក់​បាន​ថា ​អ្នក​​នៅ​​ក្មេង​ខ្ចី ​មិន​ទាន់​ចេះ​គិត​នៅ​ឡើយ​ទេ​។ ​ជា​ពិសេស​អ្នក​មិន​ទាន់​ចេះ​បែង​ចែក​ឲ្យ​ដាច់​រវាង​ការងារ និង​រឿង​បុគ្គល​ឲ្យ​បាន​ច្បាស់លាស់​។

ជា​ចុង​ក្រោយ អាច​មាន​វិធី​មួយ​ទៀត បើ​ធុញ​ថប់​ចិត្ត​ពេក​មិន​ចង់​ឃើញ​​ពី​សកម្ម​ភាព​របស់​អ្នកណា​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​គ្រាន់​តែ​ចុច​ Unfollow ជា​ការ​ស្រេច ងាយៗ អ្នក​នឹង​មិន​ឃើញ​មុខ​ និង​រាល់​ការ​ផុស​របស់​មនុស្ស​ដែល​អ្នក​ស្អប់ ឬ​មិន​ចូល​ចិត្ត​ទៀត​ឡើយ​ គឺ​ថាសឹងតែ​បាត់​ស្រមោល​ចេញ​ពី​ជីវិត​អ្នក​តែ​ម្ដង​។ ទុក​ផ្លូវ​ក្រោយ​សម្រាប់​ខ្លួន​ឯង​ព្រោះ​មនុស្ស​ដែល​អ្នក ​Unfriend ​ថ្ងៃ​នេះ​ អាច​ជា​មនុស្ស​ដែល​នឹង​​ត្រូវ​រួម​ការងារ​ធំ ឬ​សំខាន់ៗ ​ជា​មួយ​អ្នក​នៅ​ថ្ងៃ​ក្រោយ ត្រូវ​ប្រើ​ប្រាស់​ Facebook​ ដោយ​ភាព​ឆ្លាត​វៃ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ