ផលិតកររឿង Jailbreak បង្ហើបពីដំណើរការស្មុគស្មាញទម្រាំបានដាក់បញ្ចាំងលើវេទិកាភាពយន្តល្បី Netflix

រឿង Jailbreak គឺជាខ្សែភាពយន្តខ្មែរដំបូងបង្អស់ដែលទទួលបានអាជ្ញាបណ្ណក្នុងការបញ្ចូលរឿងទៅក្នុងវេទិកាភាព យន្តល្បីលើពិភពលោក Netflix។ នេះជាជំហានដ៏ធំមួយសម្រាប់ផលិតកម្មកម្ពុជា ដែលអាចបំបែកឧបសគ្គក្នុងការនាំយក ខ្សែភាពយន្តកម្ពុជាទៅឱ្យពិភពលោកបានឃើញ។ មិនមែនជារឿងងាយស្រួលនោះឡើយ ដែលធ្វើឱ្យក្រុមហ៊ុន Netflix ទទួលយករឿងនិមួយៗបញ្ចាំងលើវេទិកាខ្លួន ព្រោះតម្រូវលក្ខខណ្ឌនិងការពិនិត្យពិច្ច័យជាច្រើនដំណាក់កាល។ ផលិតកររឿង Jailbreak បានដាច់ចិត្តបង្ហើបពីដំណើរការដ៏ស្មុគស្មាញ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទម្រាំ ទទួលបានការយល់ព្រមពីក្រុមហ៊ុន Netflix។

ការផ្តួចផ្តើមនៃការដាក់ស្នើភាពយន្តទៅកាន់ Netflix

លោក តែ ឡូយ ផលិតករប្រចាំផលិតកម្ម Kongchak Picture និងជាផលិតកររឿង Jailbreak បានបង្ហើបតាមរយៈ បទសម្ភាសន៍ពិសេសមួយថា ខ្សែភាពយន្តមួយនេះត្រូវបានតំណាងដោយភ្នាក់ងារលក់ XYZ Films ហើយយើង បានចូលរួមនៅក្នុងទីផ្សារភាពយន្តនៅទីក្រុង Cannes ប្រទេសបារាំងកាលពីឆ្នាំ ២០១៧ ជាមួយគ្នា ដូច្នេះទើបពួកគេ សំរេចចិត្តស្នើគម្រោងទៅអោយក្រុមហ៊ុន Netflix ផ្ទាល់។ ដើមចមនៃការស្គាល់ភ្នាក់ងារមួយនេះដោយសារការចូលរួម ក្នុងទីផ្សារភាពយន្តដើម្បីបង្ហាញនិងព្យាយាមលក់ទៅកាន់អ្នកដែលមានសក្តានុពលក្នុងការទិញ។ មិនត្រឹមតែលក់មួយមុខ គត់ឡើយ តែផលិតកម្ម Kongchak មានសង្ឃឺមដ៏ធំក្នុងការបញ្ចុះបញ្ចូលឱ្យផលិតកម្មក្រៅស្រុកមកថតភាពយន្តនៅ កម្ពុជាផងដែរ។

XYZ Films មានកេរ្តិ៍ឈ្មោះល្បីល្បាញរន្ទឺក្នុងការចែកចាយខ្សែភាពយន្តបែបវាយតប់ពីអាស៊ីរួមមានទាំងរឿង RAID ផងដែរ ហេតុនេះក្រុមការងារគិតថា ពួកគេអាចកំណត់កិច្ចព្រមព្រៀងលើវេទិកាអន្តរជាតិ Netflix បាន។

XYZ Films គឺជាភាគីដែលដាក់គម្រោងស្នើទៅកាន់ក្រុមហ៊ុន Netflix ផ្ទាល់ ដូច្នេះនៅពេលដែលភាគី Netflix បង្ហាញសញ្ញាចាប់អារម្មណ៍លើគម្រោង ទើប XYZ Films ជួយសម្រួលការចរចារវាងផលិតកម្ម Kongchak និង Netflix។ លោក ឡូយ បញ្ជាក់ថា ទោះបីជាមានជំនួយពីភាគីដទៃក៏ពិតមែន ប៉ុន្តែមិនមែនជារឿងងាយៗនោះទេ នេះក៏ព្រោះតែផលិតកម្ម KongChak Picture មានទំនាក់ទំនងល្អជាមួយផលិតកម្មបរទេស ទើបអាចសម្រេច ការងារធំនេះបាន។

កត្តាសមហេតុផលមួយទៀត ព្រោះតែផលិតកម្មមកពីកម្ពុជាមិនទាន់មានការទទួលស្គាល់ទូលំទូលាយក្នុងការដាក់ស្នើរទៅ កាន់ក្រុមហ៊ុនយក្សអន្តរជាតិ Netflix ដោយផ្ទាល់បាននៅឡើយទេ។ ជម្រើសល្អបំផុតគឺត្រូវសហការជាមួយភ្នាក់ងារ អាចទុកចិត្តបាន ដែលមានសម្ព័ន្ធភាពល្អនិងការសហការយ៉ាងជិតស្និទជាមួយ Netflix ស្រាប់។ នេះគឺជាអ្វីដែលផលិតកម្ម នៅក្នុងស្រុកមិនទាន់យល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងនិងដំណើរការច្បាស់លាស់នៅឡើយទេ។

ដំណើរការនៃការរៀបចំដាក់ស្នើភាពយន្ត

ផលិតកររឿង Jailbreak រូបនេះ បានរៀបរាប់យ៉ាងជាក់លាក់ថា មុននឹងចុះហត្ថលេខាលើអ្វីមួយជាផ្លូវការ យើងត្រូវរៀបចំឯកសារស្របច្បាប់ជាច្រើន ដើម្បីបញ្ជាក់ថាផលិតកម្មមានសិទ្ធិពេញលេញលក់ខ្សែភាពយន្តនេះ។

ច្បាស់ណាស់ត្រូវតែប្រាកដថានៅក្នុងកិច្ចសន្យារបស់តួសម្តែងទាំងអស់បានព្រមព្រៀងឱ្យផលិតកម្មប្រើប្រាស់រូបភាពនិងឈ្មោះរបស់ពួកគេ។ ចំណែកតន្ត្រីដែលប្រើក្នុងភាពយន្ត ក៏តម្រូវឱ្យមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងការចុះបញ្ជីស្គ្រីប និងពាណិជ្ជសញ្ញារក្សាសិទ្ធិ។ លោកចង់សង្កត់ធ្ងន់បន្ថែមទៀតសម្រាប់ផលិតកម្មក្នុងស្រុកដទៃទៀតឱ្យយល់ពីសារៈសំខាន់នៃការមានកិច្ចសន្យាត្រឹមត្រូវសម្រាប់បុគ្គលពាក់ព័ន្ធគ្រប់គ្នាដែលធ្វើការលើខ្សែភាពយន្ត ហើយសំខាន់បំផុតគឺត្រូវមានអាជ្ញាប័ណ្ណពេញលេញ សម្រាប់គំនិតតន្ត្រីនិងកម្មសិទ្ធិបញ្ញា។ វាជាកត្តាមួយដែលអាចបញ្ឈប់ខ្សែភាពយន្តមិនឱ្យឈានដល់ទីផ្សារអន្តរជាតិ។ ប្រសិនបើផ្ញើខ្សែភាពយន្តទៅអ្នកទិញដែលមានសក្តានុពល ហើយផលិតកម្មនោះមិនអាចបញ្ចុះបញ្ចូលថា ខ្សែភាពយន្តមានអាជ្ញាប័ណ្ណពេញលេញនោះ វាអាចជាហានិភ័យធំសម្រាប់ភ្នាក់ងារក្នុងការទិញភាពយន្តនោះ។

ជារួមដំណើរការដាក់ស្នើបានចំណាយពេលប្រមាណ ១ ឆ្នាំ ក្នុងនោះរយៈពេល ៩ខែ ផលិតកម្មត្រូវធ្វើការជាមួយមេធាវី ដើម្បីកែប្រែឯកសារជាច្រើន ហើយធ្វើវាឡើងវិញឱ្យបានត្រឹមត្រូវ។ នេះគឺជាបទពិសោធន៍រៀនសូត្រដែលមិនអាច បំភ្លេចបាន។ នៅពេលឯកសារស្របច្បាប់ទាំងអស់បានចាត់ចែងហើយ ផលិតកម្មអាចចុះហត្ថលេខាបាន ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើតេស្ត ត្រួតពិនិត្យគុណភាពជាច្រើនដង និងបញ្ជូនធាតុមួយចំនួនជាក់លាក់សម្រាប់ខ្សែភាពយន្ត ដែលចំណាយពេល២ទៅ៣ខែទៀត។

ក្នុងអំឡុងពេលទាំងមូលនៃការរៀបចំឯកសារសម្រាប់ក្រុមហ៊ុន Netflix ក្រុមការងារ Kongchak Picture បានបន្តធ្វើដំណើរបញ្ចាំងខ្សែភាពយន្តនៅក្នុងកម្មវិធីជាច្រើននៅជុំវិញពិភពលោក និងឈ្នះរង្វាន់ដ៏អស្ចារ្យមួយចំនួន។ ការដាក់ឱ្យដំណើរការនៅលើក្រុមហ៊ុន Netflix គឺដូចជាវគ្គបញ្ចប់នៃខ្សែភាពយន្ត។ ខ្សែភាពយន្តលក្ខណៈវាយតប់ Jailbreak បានដាក់ដំណើរការនៅលើវេទិកាភាពយន្ត Netflix ជាផ្លូវការនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨។

ភាពជោគជ័យបន្ថែមក្រោយពីបញ្ចាំងលើ Netflix

ភាពជោគជ័យនៃខ្សែភាពយន្ត Jailbreak បានជួយឱ្យផលិតកម្មនិងភាពយន្តកម្ពុជា ទទួលបានការទទួលស្គាល់ជា អន្តរជាតិហើយ Kongchak Picture អាចធ្វើការលើខ្សែភាពយន្តជាច្រើនទៀត សម្រាប់ផលិតករអន្តរជាតិ ដែលនឹងមកថតនៅកម្ពុជា។ កាលពីឆ្នាំ ២០១៩ ក្រុមការងារត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្ត Jeonju Martial Arts នៅឯប្រទេសកូរ៉េខាងត្បូង ហើយក៏មានឱកាសជួបជាមួយ Cecep និង Yayan ដែលជាតួអង្គសំខាន់ របស់រឿង The Raid។ ជាមួយសន្ទុះនៃការគាំទ្រទាំងជាតិនិងអន្តរជាតិបានជម្រុញឱ្យ ផលិតកម្ម Kongchak Picture សម្រេចនិងបានត្រៀមជាមួយការថតខ្សែភាពយន្ត Jailbreak 2 ប៉ុន្តែដោយសារការផ្ទុះនៃមេរោគរាតត្បាតកូវីដ១៩ ជាហេតុធ្វើឱ្យការថតខ្សែភាពយន្តត្រូវបានពន្យាពេល៕

ដោយ Jacqueli


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ