តារាកូរ៉េ ៨នាក់ដែលមានផ្ទះតម្លៃថ្លៃបំផុត មួយ​ៗ​មិន​ក្រោម​លាន​ដុល្លារ

ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថាសង្គមសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូងអាចរកចំណូលបានច្រើនមហាសាល។ នេះគឺ​ជាហេតុផល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ចង់​ចូល​មក​ប្រឡូក​ក្នុងវិស្ស័យ​នេះ តែ​ប្រសិនបើ​ប្រិយមិត្ត​មិន​ទាន់ជឿទេថ្ងៃនេះ​​​ ​Admin នឹងនាំ​អ្នកទាំង​អស់គ្នា​មក​ស្គាល់​តារា​ដែល​មាន​ផ្ទះថ្លៃបំផុតទាំង ៨នាក់។

៨. Park Yoochun  ( JYJ )

Park Yoochun មានវីឡាស្កឹមស្កៃនៅក្នុងតំបន់ហាន់ណាំដុង។ ក្រៅពីអាជីព​ជាអ្នកចម្រៀងហើយ​ រូបគេក៏រក​ចំណូលបាន​ពីការថតស្ពតពាណិជ្ជកម្ម សម្តែងរឿង និងការ​ប្រគំតន្ត្រី​នៅតាម​បណ្តា​ប្រទេស​នានា​ជាច្រើន​ទៀត។ ផ្ទៃខាង​ក្នុង​នៃ​វីឡា​មាន​ការ​តុបតែង​យ៉ាង​ប្រណិត​ព្រោះគេ​ចូលចិត្ត​ការ​តុបតែង​ឌីហ្សាញស្រាប់ទៅហើយ។ វីឡារបស់ Park Yoochun មានតម្លៃ ១,៤លានដុល្លារ។

៧. Kim Junsu ( JYJ )

ផ្ទះស្នាក់អាស្រ័យមានលក្ខណៈជា Townhouse តាំងនៅក្នុងតំបន់ឃ្យ៉ង់គីដូ។ Kim Junsu បានបំបែក​ខ្លួនចេញពីផ្ទះ​ឪពុកម្តាយ​របស់គេ​ដែលស្ថិតនៅក្នុងបរិវេណ​តែមួយមានតម្លៃ​ ១,៥លានដុល្លា។

៦. Kim jaejoong( JYJ )

គីមជេជុងសមាជិកក្រុម JYJ មានផ្ទះជារបស់ខ្លួនឯងដែលតាំងនៅតំបន់សាំស៊ងដុង។ ផ្ទះរបស់​គេមានជាលក្ខណៈ Penthouse ដែលមានតម្លៃ​ ២,៦លានដុល្លារ។

៥. Kim Hyun-joong ( SS501 )

តារាចម្រៀងKim Hyun-joong ក្រៅពីរក​ចំណូលបាន​តាមរយៈ​ការលក់អាល់ប៊ុម ខនសឺត គេក៏​មាន​ថតស្ពត​ពាណិជ្ជកម្ម និងមានការងារ​ ជាច្រើន​នៅ​ប្រទេស​ជប៉ុន ហើយ​អ្វីដែល​ធ្វើឲ្យ​គេល្បីល្បាញនិងរកចំណូលបានច្រើនបំផុតគឺរឿង “Boys Over Flowers” ( F4 ) នោះឯង។ Kim Hyun-Joong ស្នាក់នៅ​វីឡា​ Style បែបអ៊ឺរ៉ុប​នៅក្នុងតំបន់ឆនដាំដុង មាន​សួនច្បារ​នៅផ្នែក​ខាងក្រៅនៃ​វីឡាដែល​មានតម្លៃ​ ២,៦លានដុល្លារ។

៤. TOP ( BigBang )  

Choi Seung-hyun ឬ TOP សមាជិកក្រុម BigBang ក្រុមចម្រៀងបុរសដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងស្នាក់នៅផ្ទះវីឡាដ៏ស្តឹមស្កៃដែលមានឈ្មោះថា “ Honeymoon Home “ វីឡានេះមានតម្លៃ២. ៦ លាន ដុល្លារ​ដែល​មាន ៤បន្ទប់​គេង និង​អាច​មើលឃើញ​ទេសភាព​របស់​ទន្លេហាន់ថែមទៀតផង។

​. Lee seung-gi

លំដាប់លេខ២​ តារាសម្តែងនិងជាពិធីករល្បីឈ្មោះស្នាក់នៅអគា “Brownstone Legend” ក្នុងទីក្រុងសេអ៊ូលដែលមានតម្លៃ ៣,១លានដុល្លារ។ នៅផ្ទៃខាងក្នុងនៃអគាទាំងមូលមាន​ ក​ន្លែង​ហាត់ប្រាណ​​ទីលានវាយ​កូនហ្គោល បន្ទប់ជបលៀង បន្ទប់ខារ៉ាអូរខេ បន្ទប់​សម្រាប់​មើលកុន និង​បន្ទប់​ផ្សេងៗ​​ជាច្រើនទៀត។

២. Jan Keun-suk

លំដាប់លេខ ២ តារាចម្រៀង​និងជាតារាសម្តែង​ល្បីឈ្មោះ Jan Keun-suk  រស់​នៅផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃជាង​គេ​បំផុត​គឺ ៣,៥លាន​ដុល្លារ។ តារា​ប្រុស​រូបនេះ​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅ​ប្រទេស​ជប៉ុន​ទាំង​ផ្នែក​ចម្រៀង និងសម្តែង​រឿង​ធ្វើ​ឲ្យ​គេអាចរកប្រាក់ចំណូល​បានយ៉ាងច្រើន​មហាសាល​មិនត្រឹមតែ​ប៉ុណ្ណោះ​គេ​នៅមានអាគាផ្ទាល់ខ្លួនមួយទៀតដែលមានតម្លៃដល់ទៅ៨.៨លានដុល្លា។

១. ​G-Dragon ( BigBang )

មកដល់លំដាប់ទី១របស់យើងវិញម្តង ហៅបានថាលេខមួយសឹងតែគ្រប់យ៉ាងតែម្តង  មិនត្រឹម​តែជា​តារា​ប្រុស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ និង​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ទេ តែ G-Dragon ក៏ជា​តារា​ដែល​មាន​ផ្ទះតម្លៃ​ថ្លៃជាងគេដែរ។

យោងទៅតាមការរាយការណ៍របស់សារព័ត៌មានផ្នែក​បណ្តាក់ទុនបានឱ្យដឹងថា G-Dragon ទើបតែ​ទិញ​ផ្ទះថ្មី​ជាប្រភេទ “ Penthouse “ ដែលជាការរួមបញ្ចូលអាផាតមិនដ៏សែនស៊ីវីល័យមានឈ្មោះថា “ NINE ONE HANNAM “ មានតម្លៃ ១០,៤លានដុល្លា។

NINE ONE HANNAM ជាអាផាតមិនដែលរួមបញ្ចូលទៅដោយអាគា ៩ខ្នង និង ផ្ទះ៣៣៥ខ្នង មានទំហំខុសៗពីគ្នា  ផ្ទះនីមួយៗមានបង្អួចនិងជណ្តើរយន្តរាងៗខ្លួន។

ហៅបានថាធំធេងសម្បើមពេកក្រៃ បើត្រូវធ្វើHome tourអីដើរបីថ្ងៃបានសព្វមើលទៅ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ