មក​ដឹង​អាថ៌កំបាំង​សម្រក​ទម្ងន់ និង​ថែ​រាង​របស់​រាជិនី​សម្រស់​ទាំង ៥ នៅ​កូរ៉េ

ក្រៅពី​ភាព​វ័យក្មេង​និង​ស្បែក​គ្មាន​ស្នាមជ្រីវជ្រួញ​ រឿង​មួយ​ទៀត​ដែល​តារាសម្តែង​ស្រីកូរ៉េ​ត្រូវ​បាន​គេ​សរសើរ​គឺ​រាងកាយ​ស្លីម​ស្អាត​សក្ដិសម​នឹង​ដងខ្លួន។ ជា​ច្រើន​ដង​ហើយ​ដែល​យើង​បាន​ឃើញ​ពី​វិធី​តឹងរ៉ឹង​បំផុត​ដើម្បីសម្រក​ទម្ងន់​របស់​តារាកូរ៉េ។ ប៉ុន្តែ​ពេលនេះ​យើង​មាន​របបអាហារ​សាមញ្ញ​របស់​តារាសម្តែងកំពូលទាំង ៥ រូបនៅ​ក្នុង​ប្រទេស​កូរ៉េ​មក​ចែករំលែក។

. Jun Ji Hyun

Jun Ji Hyun ឥឡូវ​នេះ​មានអាយុ ៣៩ ឆ្នាំហើយ​ប៉ុន្តែនាង​នៅតែមាន​រូបរាង​និងសម្រស់ស្រស់ស្អាត។ នាង​បាន​លាតត្រដាង​នៅ​កម្មវិធី Celebrity Scoops របស់​ទូរទស្សន៍ JTBC ពី​របៀប​ដែល​នាងរក្សា​រាងរបស់នាង។ នាង​យក​ចិត្តទុក​ដាក់ចំពោះ​អ្វីដែល​នាងញ៉ាំ​និងធ្វើការ​ហាត់ប្រាណ​យូហ្គា​និងរត់។​លោក Lee Min Ho ដែល​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​នាង​បាន​បង្ហាញថា Jun Ji Hyun មាន​ទម្លាប់​តឹងរ៉ឹង​បំផុត​ជាមួយនឹង​សកម្មភាព​ពេល​ព្រឹករ​បស់នាង។​គាត់​បាន​ប្រាប់ថា​នាង​ភ្ញាក់​ម៉ោង​នៅ​ម៉ោង ៦ ព្រឹក​ដើម្បី​មក​ធ្វើ​លំហាត់​ប្រាណ។​

. Son Ye Jin

Son Ye Jin មាន​អាយុ ៣៩ ឆ្នាំ តែ​នាង​អាច​រក្សា​ភាព​ស្រស់​ស្អាត​គួរ​ឲ្យ​ច្រណែន។ ភាព​ជោគជ័យ​របស់នាង​ក្នុងកម្មវីធី Crush Landing On You ធ្វើឲ្យ​នាងទទួល​បាន​ពាន​រង្វាន់​តារា​សម្តែង​ស្រីដែលមាន​ប្រជាប្រិយភាព​បំផុត​នៅក្នុងកម្មវិធី Baeksang Art Awards លើកទី ៥៦។

សម្រាប់​របៀប​ដែល​នាង​មើល​ថែ​រក្សារាង នាងញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​នៅពេល​ព្រឹក​និង​ផឹកទឹក ២-៣លីត្រក្នុងមួយថ្ងៃ។

. Park Shin Hye

តារាស្រី​រូបនេះ​បាន​បង្ហើប​ថា​នាង​ចូលចិត្ត​សកម្មភាព​ខាង​ក្រៅ​រួម​ទាំង​កីឡា​វាយ​កូនគោល ការ​ហែល​ទឹកនិង​ជិះ​ក្តារ​លើទឹក។ ការ​លេង​កីឡា​ជា​ប្រចាំ​ធ្វើ​ឲ្យ​នាង​ទទួល​បាន​រាង​ស្រឡូន​ស្អាត។

. Song Hye Kyo

តារា​សម្តែង​ស្រីរូបនេះថែ​រក្សា​រាង​របស់​នាង​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​និង​ផឹក​ទឹក​សារធាតុរ៉ែ​ដើម្បី​ជួយ​ឲ្យ​ស្បែក​របស់​នាង​មាន​ជាតិ​ទឹក។ នាង​យកចិត្តទុកដាក់​ទៅ​លើ​ការ​ញ៉ាំ​ជាពិសេស និង​ព្យាយាម​មិន​ញ៉ាំ​ឲ្យលើស​តម្រូវការ​របស់​រាងកាយ​ឡើយ។ នាង​ញ៉ាំ​អាហារ​ពេលព្រឹក​និង​អាហារ​ថ្ងៃត្រង់ធម្មតាតែ​សម្រាប់​ពេល​ល្ងាច​នាង​ញ៉ាំ​តៅហ៊ូព្រោះ​មាន​ជាតិ​កូលេស្តូរ៉ល​និង​ខ្លាញ់ទាប។​

៥. Kim Tae Hee

តារា​សម្ដែង​ស្រី​ដែល​មាន​រហស្សនាម​ជា​រាជិនី​កំពូល​សម្រស់​របស់ប្រទេសកូរ៉េខាងត្បូង​រូបនេះ​បាន​ប្រាប់​ពីវិធីនៃ​ការរក្សារាងរបស់នាងថា “នាង​តែងតែ​លេង​កីឡា​ផ្សេងៗជាប្រចាំ ហើយ​កីឡា​ដែល​នាងចូលចិត្ត​បំផុត​នោះ​គឺ ឡើងភ្នំ​និង​រត់​លើ​ម៉ាស៊ីន​ហាត់ប្រាណ” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។