សាបមាត់…ចង់ញុំាំភេសជ្ជៈរសជាតិជូរអែម?​​ សាកនៅ The Alley បាន!

ភេសជ្ជៈរសជាតិជូរអែម​ ភាគច្រើនអ្នកតែងញ៊ាំនៅពេលសាបមាត់ មានអារម្មណ៍ថាអណ្តាតញ៊ាំអ្វីគ្រប់យ៉ាងគ្មានរសជាតិ អាចសាកល្បងភេសជ្ជៈទាំង ៣ មុខនេះបាន ដែលជា Top Recommended ពីហាង The Alley ផ្ទាល់តែម្តង។

១. Northern Light ៖ ចង់ប្រាប់ថា ភេសជ្ជៈនេះមានពណ៌ដូចពន្លឺភ្លើងនៅខាងភាគខាងជើងមែន។ រសជាតិជូរអែមដូចជាផ្សំឡើងពីផ្លែប៉ោម ពេលញ៊ាំភ្លាមនឹងធុំក្លិនឈ្ងុយមានកម្លាំងព្រឹសតែម្តង។ បើសិនជាទទួលពេលហាត់ប្រាណហើយវិញ នឹងប៉ូវដល់ថាមពលរួមទាំងសុខភាពរាងកាយផងដែរ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ សូម្បីរូបរាងពណ៌សម្រស់ស្រស់ស្អាតគួបផ្សំនឹងការវេចខ្ចប់ដាក់ដប អាចថត Story បង្ហោះក្នុង Instagram ជាមួយស្ទីល Minimalist បាន។ ព្រួញមួយបាញ់បានសត្វពីរ!

តម្លៃ៖ ៣.៩០ ដុល្លារ

២. Strawberry LuLu ៖ គ្រាន់តែលឺឈ្មោះក៏ដឹងថា ភេសជ្ជៈនេះផ្សំឡើងពីអ្វីហើយមែនទេ? ពិតណាស់ នៅពេលអ្នកបឺតភ្លាមនឹងទទួលបានសាច់ផ្លែស្ត្រប៊ឺរីជូរអែម ជាពិសេសនៅពីខាងលើនោះគឺជាគ្រីមឈីស ប៉ុន្តែមិនប្រៃហើយធុំក្លិនឈ្ងុយគ្រីមឈីសលាយស្ត្រប៊ីរីទៀត។​ កុំភ្លេចណានៅពេលដែលញ៊ាំ ត្រូវកូរវាឱ្យសព្វដើម្បីឱ្យរសជាតិរួមបញ្ចូលគ្នាឆ្ងាញ់ ញ៊ាំមួយកែវហើយចង់មួយកែវទៀត ព្រោះរសជាតិពិតជាប្លែកហើយស្រស់ស្រាយទៀត!

តម្លៃ៖ ៣.៥០ ដុល្លារ

៣. Mango Purple Rice ៖ ឆ្ងល់ហើយមែនទេថាភេសជ្ជៈនេះរសជាតិយ៉ាងណាទៅ ឃើញថាឈ្មោះពិតជាចម្លែកមែន? ការពិតវាជាប្រភេទ Yogurt និងមានបាយដំណើបពណ៌ស្វាយលាយមួយៗ។ ពេលបឺតដោយបាយដំណើបមកមួយៗ ឆ្ងាញ់ណាស់ មិនសាកមិនដឹងនោះទេ។ បើសិនជាអ្នកចង់សម្រកទម្ងន់ អាចញ៊ាំបានព្រោះ Yogurt ក៏ជួយរក្សាទម្ងន់ និងមានសារជាតិចិញ្ចឹមមួយចំនួនជួយឱ្យស្បែកស្រស់ស្អាតបានមួយផ្នែក។ សម្រាប់ភេសជ្ជៈមួយមុខនេះមាន ៣ទំហំសម្រាប់ជ្រើសរើស។

តម្លៃ៖ ២.៩៥ ដុល្លារ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។