ចង់ធ្វើនំខេកជូនមនុស្សពិសេសផ្ទាល់ដៃ តែខ្លាចពិបាក? មកទីនេះ បាននំឆ្ងាញ់ ហើយអាចតុបតែងនំខ្លួនឯងទៀត

លុយពិតជាសំខាន់តែទឹកចិត្តសំខាន់ជាងទឹកលុយទៅទៀត ចុះបើសិនជាយើងមានពេល​ មានលុយហើយ ហេតុអីយើងមិនបង្ហាញក្ដីស្រឡាញ់តែម្ដងទៅ។​ នេះជាចំណុចពិសេសហាងភូមិខេកជាហាងដែលដំបូងគេបំផុតអាចជួយឱ្យយើងអាចបង្ហាញភាពកក់ក្ដៅទៅដល់មនុស្សដែលយើងស្រឡាញ់។

មូលហេតុដែលហាងភូមិខេកអាចឱ្យអតិថិជនអាចដេគ័រខេកបានដោយខ្លួនឯង​នោះគឺមិនត្រឹមគ្រាន់តែទទួលបានបទពិសោធន៍ថ្មីប៉ុណ្ណោះទេ​ ប៉ុន្តែភូមិខេកក៏ចង់ឱ្យអតិថិជនអាចយល់ពីអារម្មណ៍នៃការបាញ់គ្រីម និងតុបតែងដែលរឿងទាំងអស់នេះសុទ្ធតែចេញពីទឹកចិត្ត។ នេះបើតាមការសម្ភាសផ្ទាល់ពីហាងភូមិខេក។ ម្យ៉ាងវិញទៀត នៅហាងភូមិខេកពិតជាបានបង្ហាញពីការយកចិត្តទៅដល់អតិថិជនផងដែរដោយស្របតាមពាក្យស្លោករបស់ហាងគឺ​ “Phum Cake because You Are Special”។

ដើម្បីឱ្យអាចដេគ័រខេកបានដោយខ្លួនឯងអតិថិជនគ្រាន់តែធ្វើការកុម្ម៉ង់នំទុកមុនចាប់ពីតម្លៃ​ 20$ ឡើងទៅនោះក្រុមការងារហាងភូមិខេកនឹងរៀបចំខេកក៏ដូចជាសម្ភារៈដេគ័រផ្សេងៗដូចជាគ្រីម ស្ករសម្រាប់តុបតែងលើខេកជាដើម។ ក្នុងការដេគ័រខេកដោយខ្លួនឯងហាងភូមិខេកនឹងរៀបចំឱ្យមានបុគ្គលិកម្នាក់ឈរចាំជួយអតិថិជន ណែនាំអតិថិជនពីរបៀបបាញ់គ្រីម និងដេគ័រយ៉ាងណាឱ្យដូចទៅនឹងរូបដែលអតិថិជនចង់បាន។ សម្រាប់រសជាតិនៃខេកនៅទីនេះមាន​ ៤ រសជាតិគឺរសជាតិតយដូង រសជាតិវ៉ាន់នីឡា​ រសជាតិសូកូឡា​ និងរសជាតិស្រ្តបឺរី។

ចុះបើសិនជាអតិថិជនអត់មានពេលមកដេគ័រខ្លួនឯង តើនៅភូមិខេកមានខេកសម្រាប់លក់ដែរអត់? ប្រាកដណាស់ នៅហាងភូមិខេកក៏មានលក់ខេកដែលដេគ័រហើយស្រាប់ ឬអតិថិជនអាចកុម្ម៉ង់នំខេកដែលខ្លួនចូលចិត្តដោយគ្រាន់តែឆាតចូលហ្វេសបុកផេក​ ឬ Instagram នូវរូបនំខេកដែលយើងចង់បាន។​ អ្វីដែលពិសេសទៅទៀតនោះនៅហាងភូមិខេកក៏មានសេវាដឹកជញ្ជូនផងដែរដោយតម្លៃសេវានឹងគិតទៅតាមទីកន្លែង ដែលនេះជាចំណុចដែលធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលផងដែរ។

ក្រៅពីនំខេក ភូមិខេកក៏មានលក់នូវ slide cake ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីនំខេកធម្មតាដោយ slide cake ធម្មតាគេវ៉ៃគ្រីមតែ slide cake នៅទីនេះគេវ៉ៃទឹកដោះគោ។ ដូចនេះអតិថិជនក៏អាចទិញបាននៅ slide cake ដែលមានរសជាតិឆ្ងាញ់ៗដូច Chocolate mousse cake, Avocado mousse cake, Brownie និង Moist chocolate cake ជាដើម។ អ្វីដែលអតិថិជនមិនអាចរំលងបាននោះគឺនំ Cookie របស់ហាងភូមិខេកផ្ទាល់តែម្ដងដោយទទួលការសរសើរមិនដាច់ពីមាត់ឡើយ។

ប្រសិនបើអតិថិជនមិនទាន់សាកល្បងបទពិសោធន៍ថ្មី ឬរសជាតិខេកដ៏ឆ្ងាញ់នោះមកហាងភូមិខេកមក។

នៅចាំអីទៀត?

ហាងភូមិខេក-Phum Cake

ទីតាំង៖ នៅជិតសាលា ACE ទួលទំពូង ផ្លូវ 480

Tel: 093 875 527


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!