Instrument

បើចេះលេងឧបករណ៍តន្រ្តី ល្អយ៉ាងណាខ្លះទៅហ្ន៎?

មិនចាំបាច់ថាទាល់តែជាអ្នកអាជីពនោះទេ គ្រប់គ្នាដែលមានចំណាប់អារម្មណ៍ ហើយធ្លាប់បានលេងនូវឧបករណ៍តន្ត្រីអ្វីមួយដែលពួកគេចូលចិត្ត សុទ្ធតែអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែលមនុស្សទូទៅមិនធ្លាប់បានដឹង ដែលអត្ថប្រយោជន៍ទាំងនោះរួមមានដូចខាងក្រោមនេះ​ ៖

ពង្រឹងសមត្ថភាពចងចាំ ៖ អ្នកដែលឧស្សាហ៍លេងឧបករណ៍តន្ត្រី ឬលេងរាល់ថ្ងៃ ភាគច្រើនមានការចងចាំល្អ និងមានសមត្ថភាពខ្ពស់ក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីមួយបានល្អជាងមនុស្សទូទៅយ៉ាងខ្លាំងក្លា។

ហ្វឹកហាត់ស្មារតីក្នុងផ្តោតអារម្មណ៍ និងការសហការគ្នា ៖ ពេលលេងឧបករណ៍តន្ត្រីម្តងៗ គឺត្រូវការការសហការគ្នារវាងផ្នែកជាច្រើននៃរាងកាយរបស់អ្នក ទាំងភ្នែក ខួរក្បាល ភ្នែក ដៃ…ហេតុនេះហើយ អ្នកនឹងមានឱកាសអនុវត្តលើសកម្មភាពបែបនេះបានច្រើន។

ពង្រឹងស្មារតីនៃការទទួលខុសត្រូវ ៖ មិនថាពេលរៀននៅសាលា ឬពេលហ្វឹកហាត់ខ្លួនឯងនៅផ្ទះនោះទេ អ្នកត្រូវតែមើលថែទាំឧបករណ៍តន្ត្រី និងសម្ភារៈដែលពាក់ព័ន្ធឲ្យបានល្អ។ ធ្វើបែបនេះ នឹងហ្វឹកហាត់អ្នកឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់គ្រប់សកម្មភាពរបស់អ្នក។

ជំនួយដល់ការសិក្សាផ្នែកគណិតវិទ្យា ៖ ជារឿងភ្ញាក់ផ្អើល ប៉ុន្តែវាជាការពិត ព្រោះអ្នកត្រូវធ្វើការផ្តោតទៅលើចង្វាក់ និងការគណនារយៈពេលសម្រាប់ឃ្លានីមួយៗនៃបទភ្លេង ដែលជាឱកាសល្អសម្រាប់ការហ្វឹកហាត់ការដំណោះស្រាយបញ្ហាគណនាផ្សេងៗ។

អភិវឌ្ឍជំនាញអាន និងការវិភាគ ៖ ពេលរៀនបទភ្លេងនីមួយៗ ពិតជាត្រូវការការអាន និងស្រាវជ្រាវច្រើនអំពីចង្វាក់ និងបែបផែនផ្សេងៗ ដែលអាចឲ្យអ្នកអភិវឌ្ឍជំនាញទាំងនោះបានយ៉ាងប្រពៃ។

បង្កើនភាពច្នៃប្រឌិត ៖ បន្ទាប់ពីបានចេះស្ទាត់អំពីមូលដ្ឋានគ្រឹះហើយ អ្នកអាចច្នៃ ឬបង្កើតជាសាច់ភ្លេងថ្មីដោយខ្លួនឯងបាន ដោយប្រើប្រាស់នូវការច្នៃប្រឌិត រួមជាមួយនឹងបទពិសោធន៍របស់អ្នក។

បង្កើនភាពទាក់ទាញ និងទំនាក់ទំនងសង្គម ៖ មិនមែនមានតែអ្នកម្នាក់ទេដែលស្រលាញ់នូវការលេងឧបករណ៍តន្រ្តី ហេតុនេះហើយ អ្នកអាចរាប់អានមិត្តភក្តិដែលមានចំណូលចិត្តដូចគ្នាបានកាន់តែច្រើន ហើយអ្នកក៏នឹងអាចមានអ្នកគាំទ្រនូវទេពកោសល្យរបស់អ្នកផងដែរ។

បង្ហាញទេពកោសល្យផ្ទាល់ខ្លួន ៖ ពេលដែលអ្នកអាចលេងឧបករណ៍តន្ត្រីអ្វីមួយតាមបែបផែនរបស់អ្នក អ្នកក៏កំពុងតែបើកបង្ហាញពីអ្វីដែលជាខ្លួនឯងទៅឲ្យគេបានដឹងបានស្គាល់ផងដែរ។

បង្កើនលំនឹងផ្លូវចិត្ត ៖ អ្នកលេងឧបករណ៍តន្រ្តីភាគច្រើន មានសភាពផ្លូវចិត្តនឹងថឹង និងមានមនោសញ្ចេតនាខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។

ពង្រឹងសមត្ថភាពនៃការស្តាប់ ៖ ពេលដែលអ្នកស៊ាំទៅនឹងឧបករណ៍ភ្លេងរបស់អ្នកហើយអ្នកក៏ងាយស្រួលក្នុងការចាប់បាននូវសម្លេងផ្សេងៗហើយបង្កើតជាចង្វាក់ខ្លះៗផងដែរ។

មានពេលវេលាសម្រាប់ខ្លួនឯង ៖ គ្រប់គ្នាសុទ្ធតែត្រូវការសម្រាក ហើយការចំណាយពេលផ្ទាល់ខ្លួនជាមួយនឹងឧបករណ៍តន្ត្រីរបស់អ្នក វានឹងជួយឲ្យអ្នកបំភ្លេចនូវការចងចាំមិនល្អ និងទុក្ខកង្វល់បានច្រើន។

ពង្រឹងវិន័យផ្ទាល់ខ្លួន ៖ មានតែការអនុវត្តជាប្រចាំ ទើបអាចឲ្យអ្នកលេងបានល្អ និងពិរោះ។ ដូចនេះហើយ ទម្លាប់នៃការដាក់វិន័យ និងកំហិតលើការបែងចែកពេលវេលាប្រចាំថ្ងៃ នឹងធ្វើឲ្យអ្នកមានគុណសម្បត្តិមួយបន្ថែមទៀត។

បង្កើនស្មារតីការងារជាក្រុម ៖ ពេលខ្លះ ក៏ត្រូវតែប្រគុំ ឬសម្តែងជាមួយនឹងឧបករណ៍ផ្សេងៗទៀត ដែលប្រាកដណាស់ គឺតម្រូវឲ្យមានស្មារតីសហការបានល្អ។

ពង្រឹងភាពជឿជាក់លើខ្លួនឯង ៖ អ្នកចេះលេងភ្លេង ភាគច្រើនដឹងខ្លួនថាខ្លួនឯងមានជំនាញមួយដែលមិនមែនគ្រប់គ្នាសុទ្ធតែមាន ជាហេតុនាំឲ្យ រឹតតែមានជំនឿជាក់លើខ្លួនឯង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ