​ទាល់​តែ​សាក​បាន​ដឹង​! ចង់​សង្ហា​ដូច​តារា​ ម៉ូដ​សក់​ ៥ ​ម៉ូដ​នេះ​ជួយ​បាន​

មនុស្ស​មួយ​ចំនួន​គិត​ថា​ មនុស្ស​ប្រុស​មិន​ចាំ​បាច់​លេង​ខ្លួន​អ្វី​ច្រើន​ទេ ​គឺ​ស្អាត​ហើយ​ សូម្បី​តែ​សក់​ក៏​មិន​​ចាប់​បាច់​រញ៉េរញ៉ៃ​ច្រើន​ គ្រាន់​តែ​កាត់​ឲ្យ​ខ្លី​ធម្មតា​ចប់​។ តែ​មែនទែន​ទៅ​ សក់​ពិត​ជា​ផ្នែក​មួយ​សំខាន់​ខ្លាំង​ណាស់​ដែរ​ ក្នុង​ការ​លើក​សម្រស់​ឲ្យ​ស្អាត​ ​សង្ហា​ ក្មេង​ជាង​វ័យ​។ ​ទន្ទឹម​នេះ​ ​បើ​ចង់​ដើរ​ចេញ​ទៅ​ណា​មក​ណា​ ​ស្រស់​សង្ហារ​ អ្នក​ជុំ​វិញ​លួច​សរសើរ​ ​ម៉ូដ​សក់ ​ទាំង​នេះ​ ធានា​មិន​ខក​ចិត្ត​ឡើយ​។

១​ វែក​ចំហៀង​មូល​រួញ​តិចៗ ឬ​កៀប​ក្ដោប

មិន​កាលីប​ពេក​នោះ​ទេ​ ​ ទោះ​ទៅ​ធ្វើ​ការ​ ឬ​រៀន​នៅ​សកល​វិទ្យាល័យ​ក៏​ធ្វើ​ទៅ​បាន ​ អ្វី​ដែល​សំខាន់​ គឺ​ឧស្សាហ៍​ងើប​ធ្វើ​ទៅ​វិញ​ទេ។ ប្រិយមិត្ត​ ​អាច​មាន​កូន​ម៉ាស៊ីន​កៀបសក់​មួយ​នៅ​ផ្ទះ បន្ទាប់​មក​វែក​សក់​ទៅ​ចំហៀង​ រួច​កៀប​ក្ដោប​ ឬ មូល​តិច​ៗ តាម​ចំណូលចិត្ត។

២ សក់​ផ្សិត​បែប​ខ្ជូតៗ

មើល​ទៅ​ធម្មតា​ៗ ​ទេ​ ​តែ​ម៉ូដ​សក់​នេះ​ ​អាច​ធ្វើ​បាន​ទាំង​នៅ​ផ្ទះ​ ចេញ​ដើរ​លេង​ និង​ស្ទើរ​តែ​គ្រប់​កម្មវិធី​។ មិន​ត្រឹម​តែ​ស្អាត​ ទេ​ក៏​ងាយ​ស្រួល​ធ្វើ​ណាស់​ដែរ ​គ្រាន់​តែ​ទុក​សក់​ឲ្យ​វែង​បន្ដិច​ រួច​ទៅ​ឲ្យ​ជាង​កាត់​សក់​ កាត់​សក់​មុខ​ឲ្យ​បន្ដិច គឺស្អាត។

​​​៣ សក់​កាត់​ដូច​ត្រងោល ឬ​ឈូស​ឲ្យ​ខ្លី

សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​ក្បាល និង​មិន​ចូលចិត្ត​រញ៉េរញ៉ៃ ស្រួល​ទាំង​កក់​សក់ ទាំង​សិត ម៉ូត​មួយ​នេះ​ គឺ​សក្ដិសម​បំផុត​ កាត់​ហើយ​ស្រាល​ក្បាល​តែម្ដង។ ប្រុស​ៗ ដែល​កាត់​សក់​នេះ មើល​ទៅ​គឺ​មិន​ត្រឹម​តែ​សង្ហា​ទេ មើល​ទៅ​ថែម​ទាំង​មាន​អំណាច​ និង​ម៉ឺងម៉ាត់​ទៀត​ផង​។

៤ លើក​ឡើង​ទាំង​អស់​ទម្លាក់​សក់​មុខ​បន្ដិច

លើក​សក់​ទាំង​អស់​វែក​ទម្លាក់​សក់​មុខ​មក​បន្ដិច ឈូស​សក់​កៀនៗ ខ្លះ​ទៀត មើល​ទៅ​ឡើង​សង្ហារ​ដូច​តួ​ប្រុស​ក្នុង​ប្រលោមលោក​អ៊ីចឹង។ ម៉ូត​នេះ ពិត​ជា​មិន​គួរ​រំលង​នោះទេ ព្រោះ​ស្អាត​ហើយ​ ថែម​ទាំង​ថ្លៃថ្នូរ​ទៀត​។

៥ ទុកសក់វែង

អ្នក​ខ្លះ​ច្បាស់​ជា​និយាយ​ថា​ ប្រុស​សោះ​ទុក​សក់​វែង​ធ្វើ​អ្វី មិន​សម​ភ្នែក​សោះ។ តែ​ក្នុង​កែវ​ភ្នែក​របស់​មនុស្ស​ចំនួន​មនុស្ស​ប្រុស​ដែល​ទុក​សក់​វែង​ពិត​ជា​សង្ហារ និង​មាន​មន្ដ​ស្នេហ៍​ណាស់​។ ដូច្នេះ​សាកល្បង​ល​មើល ដោយ​គ្រាន់​តែ​ទុក​សក់​ឲ្យ​វែង​បន្តិច ត្រឹម​​ក​ រួច​ ប្រិយមិត្ត​ អាច​លើក​ចង​ទាំង​អស់​, ចង​ពាក់​កណ្ដាល​, វែក​ចំហៀង​ទម្លាក់​សក់​មុខ​ក៏​បាន។

អេតមីន និយាយ​មែន​ណា បើ​ចង់​ស្អាត​សង្ហា​ទាក់ទាញ​ សាក​ម៉ូដ​សក់​ប៉ុន្មាន​នេះ ធានា​ឲ្យ​តែ​ម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក