ថតរូបបែបណាឲ្យមើលទៅសង្ហាដូចតួកូរ៉េ ? សាកល្បងស្ទីលទាំងនេះដឹងតែអេម!

ជឿថាមិនមែនមានតែមនុស្សស្រីទេដែលចូលចិត្តថតរូបមនុស្សប្រុសខ្លះក៏ចូលចិត្តថតរូបស្អាតៗទុកបង្ហោះក្នុងបណ្ដាញសង្គមដែរ។ តោះថ្ងៃនេះអេតមីន AMS នឹងមកណែនាំ Style ថតរូបមួយចំនួន ថតទៅស្អាតដូច Oppa អ៊ីចឹង។

.ថតកាន់កែវញ៉ាំភេសជ្ជៈ

ឡើងស៊ីអារម្មណ៍តែម្ដង Style មួយនេះ​ព្រោះ​មិនត្រឹមតែ​មើលទៅស្អាតថែមទាំង​ស៊ិចស៊ីទៀតផង។ អ្នកអាចថតរូបបែបនេះនៅពេលអ្នកទៅញ៉ាំស្រា ឬភេសជ្ជៈនៅតាមហាង​នានាដែលមានការ Decore ស្អាតៗដោយអ្នកអង្គុយដៃម្ខាងច្រត់នឹងតុ ហើយ​ដៃម្ខាងទៀត​លើកកែវដូចជា​កំពុងផឹក។

. ថតអង្គុយមុខកញ្ចក់

Style មួយនេះក៏មើលទៅទាក់ទាញណាស់ដែរអង្គុយលើឥដ្ឋកាច់រាង លេងម៉ូដបានគ្រប់ម៉ាក ហើយថែមទាំងអាចបង្អួតសំបកទូរស័ព្ទដ៏ឡូយ និង Cute Cute របស់​អ្នកទៀត។ ប្រសិនបើ​អ្នកប្រើ​ទូរស័ព្ទ​ស៊េរីទំនើប។

.​ អង្គុយគងទាក់ខ្លាហើយបែរមុខចេញពីកាម៉េរា

ថតចេញមកដឹងតែឡូយដូចOppa តែម្ដង​ប្រិយមិត្ត​អាចសាកល្បងថតអង្គុយ​នៅមុខ​ហាងកាហ្វេ ៗ ឬនៅតាមកន្លែងអង្គុយរងចាំនៅតាមរោងកុន ហាងនានាជាដើម។ គ្រាន់តែ​អង្គុយលើកជើងគងទាក់ខ្លា ហើយធ្វើបែរមុខចេញមិនដឹងខ្លួនជាការស្រេច។

.ថតយួរ​ ឬស្ដាយកាតាប

ប្រិយមិត្តគ្រាន់តែទៅរកកន្លែងថតណាដែលមានទេសភាពស្អាត ឬតាម​ដងផ្លូវ​ដែលមាន​មនុស្សដើរទៅមក ឈរលេង Style កាន់កាបូប​ ឬស្ពាយកាតាបមួយជំហរខ្លួន ពាក់​កណ្ដាល​ខ្លួនក៏បានយក​ដៃលូកហោប៉ៅបន្ដិច គឺថាឡើងស្អាតសង្ហាតែម្ដង។

.អង្គុយចុចទូរស័ព្ទមុខមើលចំកាម៉េរា

អ្នកអាច​អង្គុយថតនៅតាមកន្លែងណាក៏បានឲ្យតែមាន Background ស្អាតសម បន្ទាប់មក​យក​ទូរស័ព្ទមកកាន់ចុច អាចអង្គុយធម្មតាក៏បាន លេង Style ផ្អែមខ្លួនទៅក្រោយក៏បាន តាម​ចំណង់​ចំណូលចិត្ត។

.Selfie រួចដាក់ម្រាមដៃ២លើចង្កា

ថតលើកម្រាមដៃ២នេះជឿថាមនុស្សភាគច្រើនគឺមិនរំលងតែម្ដងតែបើចង់សង្ហាដូច Oppa សាកមកថត Selfie ដាក់ម្រាមដៃ២លើចង្កាវិញថតបែបរំភើយៗញញឹមបន្ដិចស្អាតកប់។

.ថតStyle ជិះកង់

ពេលដែលប្រិយមិត្តទៅជិះកង់ដើរលេងតាមកន្លែងកម្សាន្ដផ្សេងៗ Style មួយនេះកុំរំលងឲ្យសោះ។ ប្រិយមិត្តអាចថតរូបជិះលើកង់​ធ្វើច្រត់​ចង្កាឬត្រដាងដៃ​ក៏បានមាន​ទាំងទេសភាពមាន​ទាំងកង់មិនឡូយទើបចម្លែក។

. ថតជាមួយសត្វចិញ្ចឹម

ថតបង្ហោះភ្លាមដឹងតែមានអ្នកលួចសរសើរថា Cute តែម្ដង ថែមទាំងអាចឆក់យកបេះដូងស្រីៗ ដែលស្រឡាញ់សត្វចិញ្ចឹមទៀតផង។ ប្រិយមិត្តគ្រាន់តែយកសត្វសំណព្វមកថតអោបជាប់ ឬអង្អែល​ក្បាលរបស់ពួកវា និងធ្វើមិនដឹងខ្លួន ឬធ្វើមុខ Cute ក៏បាន។

កុំភ្លេចណា​ប្រិយមិត្តចង់ថតរូបឡូយៗដូចOppa កុំរំលងStyleទាំងអស់ខាងលើនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ