ស្រីៗ Say NO សិនទៅកុំទាន់រៀបការ! បើដៃគូរបស់អ្នកមាន ៧ ចំណុចនេះ

វាជារឿងធម្មជាតិដែលមនុស្សធំពេញវ័យត្រូវរៀបការ បង្កើតគ្រួសារ តែអ្វីដែលជាបញ្ហានោះ មិនប្រាកដថាអ្នករើសបានដៃគូដ៏ល្អមានទំនួលខុសត្រូវ និងចេះគិតទុក្ខធុរៈឡើយ។ មែនទែនទៅ គ្មានមនុស្សស្រីណាម្នាក់ចង់បែកបាក់គ្រួសារ ឬមិនសមប្រកបក្នុងជីវិតអាពាហ៍ពិពាហ៍ទេ ដូច្នេះហើយទើបអ្នកគួរតែប្រុងប្រយ័ត្នមុនជ្រើសរើសនរណាម្នាក់ធ្វើជាស្វាមី អ្នកអាចជ្រើសរើសមនុស្សដែលខ្លួនអ្នកស្រឡាញ់ តែកូនរបស់អ្នកមិនអាចជ្រើសរើសឳពុករបស់ខ្លួនឡើយ។ ហើយបើសិនគេមាន ៧ ចំណុចនេះ និយាយថាទេ សិនទៅកុំទាន់រៀបការ ចៀសវៀងខកចិត្តទៅថ្ងៃក្រោយ៖

១ មិនរវល់ជាមួយសូម្បីតែគ្រួសាររបស់ខ្លួនឯង

ធ្វើម៉េចទើបដឹង ? អ្នកអាចសង្កេតតាមរយៈសកម្មភាពរបស់គេ នៅពេលដែលអ្នកកំពុងទាក់ទងគ្នា  តើគេជាមនុស្សដែលស្រឡាញ់ និងយកចិត្តទុកដាក់ជាមួយគ្រួសាររបស់ខ្លួនឯងដែរ ឬទេ? បើគេជាមនុស្សខឹងច្រើន ឬចូលចិត្តបោកប្រាស់ និយាយមិនដឹងអី មិនគោរពសូម្បីតែគ្រួសារ ឳពុក ម្ដាយ របស់ខ្លួនឯង​ ចូលចិត្តដើរលេងច្រើនលើសលប់ តើអ្នកច្បាស់ចិត្តទេថា ​ពេលដែលគេរៀបការជាមួយអ្នកគេអាចផ្ដល់សុភមង្គល និងគ្រួសារកក់ក្ដៅមួយដល់អ្នក?

អាចនិយាយបានថា ភាគរយច្រើនដែលគេមិនផ្លាស់ប្ដូរចរិកទេ ព្រោះថាសាច់ញាតិ ឈាមជ័ររបស់ខ្លួន គេមិនទាំងស្ដាប់ និងរវល់ជាមួយផង ចុះទម្រាំអ្នកត្រឹមតែអ្នកក្រៅនោះ។

២ រស់ឲ្យបានតែមួយរស់

អ្នកខ្លះល្អស្ទើរគ្រប់ចំណុច ប៉ុន្ដែបែរ​ជាគ្មានគំនិតក្នុងការរកស៊ី វិនិយោគ ធ្វើការ ឬធ្វើអ្វីដែលអភិវឌ្ឍខ្លួនឯងឲ្យប្រសើរជាងមុនឡើយ គេដើរដល់ណាណីអស់ទៅហើយតែខ្លួននៅទ្រឹងមួយកន្លែង របៀបរកបានប៉ុណ្ណាហូបប៉ុណ្ណឹង រស់មួយថ្ងៃគិតមួយថ្ងៃ។ អ្នកខ្លះចូលចិត្តនិយាយថា ប្រាក់មិនសំខាន់ អ្វីដែលសំខាន់គឺអ្នកស្រឡាញ់គ្នាដោយស្មោះ។ ប្រាក់មិនសំខាន់ តែអាចឲ្យអ្នកទិញអាហារ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ប្រាក់មិនសំខាន់តែអាចឲ្យអ្នកបង់ថ្លៃសាលារៀនកូន ​ចូលពេទ្យពេលឈឺថ្កាត់ និងប្រើប្រាស់លើរឿងផ្សេងៗ ទៀត។

ពេលដំបូងៗ អមជា​មួយក្ដីស្រឡាញ់ប្រហែលជាអាចឲ្យអ្នកអាចទ្រាំរស់នៅ​ជាមួយគេម្នាក់នោះបាន ប៉ុន្ដែនៅពេលដែលមានកូនៗ ស្របពេលត្រូវការចំណាយគ្រប់សព្វបែបយ៉ាងក្នុងការរស់នៅ ប្រាកដជាឈ្លោះគ្នាល្អក់កករមិនខាន។ ដូច្នេះត្រូវច្បាស់ចិត្តថា មនុស្សដែលអ្នកនឹងរៀបការជាមួយអ្នកជាមនុស្សដែលមានសមត្ថភាពអាចរកប្រាក់ចំណូល  មានគំនិតចេះទុកដាក់ មិនខ្ជះខ្ជាយ។

៣ មនុស្សអត់ចិត្ត

អ្នកខ្លះសេពគប់គ្នាមិនចេះធ្វើអ្វីទេ ចាំតែខាងស្រីរហូត ទិញនេះទិញនោះ ធ្វើនេះធ្វើនោះ ឃើញនៅនឹងភ្នែកក៏មិនជួយ។ និយាយឲ្យឆាប់ចប់មិនរវល់តែម្ដង ខ្លួនឯងចាំតែស្រួលគ្រប់ពេល មនុស្សបែបនេះកុំយកខ្លួនបៀត។​ សាកស្រមៃមើល ត្រឹមសង្សារគ្រាន់តែរឿងតូចៗ ទាំងអស់នេះ ធ្វើឲ្យអ្នកហត់ចិត្ត ហត់កាយរហូតហើយ​ ចុះទម្រាំក្លាយជាប្ដីប្រពន្ធទៀត។ ត្រូវចាំថាបើយកប្ដីមកលំបាកជាងនៅម្នាក់ឯង មានបន្ទុកលើសដើម រៀបការធ្វើអ្វី?

៤ មិនស្មោះត្រង់

ភាពស្មោះត្រង់ក៏ជាកត្ដាសំខាន់មួយដែលធ្វើឲ្យចំណងស្នេហាឋិតឋេរបានយូរ ​ត្រង់ចំណុចនេះ មិនមែនមានន័យថា គេត្រូវតែប្រាប់អ្នកគ្រប់យ៉ាងនោះទេ ព្រោះពេលខ្លះមនុស្សម្នាក់ៗ ក៏មានភាពឯកជនរបស់ខ្លួន។ តែបើរឿងណា​ ដែលពាក់ព័ន្ធនឹងគ្រួសារ ឬមនុស្ស ២ នាក់ គួរតែមានភាពស្មោះត្រង់ជាមួយគ្នាឲ្យបានច្រើន ពិភាក្សាគ្នា ជាជាងមានរឿងថ្ងៃក្រោយពិបាកស្រោចស្រង់។ ចាំណា ការកុហកធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តលើគ្នាលឿនមែនទែន។​

៥ មិនចេះយោគយល់ ខ្វល់តែពីខ្លួនឯង

មនុស្សខ្លះទុកគំនិតខ្លួនឯងជាធំ ខ្លួនឯងតែងតែត្រូវជានិច្ច ហើយអ្នកផ្សេងគឺត្រូវសម្របតាមខ្លួនរហូត។ បើស្រឡាញ់គ្នា ភាគីម្ខាង ដេញតាមភាគីម្ខាងទៀតរហូតនោះ វាមិនមែនជា​សេ្នហា ឬទំនាក់ទំនងដែលល្អនោះទេ។ ការបង្កើតគ្រួសារមួយ គឺផ្ដើមចេញពីមនុស្ស ២ នាក់ មិនមែនតែម្ខាងវាទាមទារឲ្យអ្នកទាំងពីរយល់ពីគ្នា ដូច្នេះកន្លែងណាដែលអត់អោនបាន សម្របតាមគ្នាទៅវិញមកបាន ក៏ធ្វើទៅ។

៦ បានតែនិយាយថា ​ស្រឡាញ់  

នរណាក៏ចេះនិយាយដែរ​ ពាក្យថា​ស្រឡាញ់ព្រោះវាងាយស្រួល។ តែចំពោះមនុស្សដែលបង្ហាញពីសកម្មភាពឲ្យអ្នកបានឃើញថា ពួកគេប្រាកដប្រជាជាមួយអ្នកនោះទើបពិបាករក។​​ អ្នកខ្លះថា ស្រឡាញ់អ្នក តែនៅប្រព្រឹត្ដរឿងដដែលៗ ដែលធ្វើឲ្យអ្នកឈឺចាប់ ធ្វើខុសមិនចេះកែប្រែ មានរឿងក៏រត់ចោលគ្នាបាត់។ នេះដូចគេនិយាយថា ចេះតែស្រឡាញ់ តែទង្វើស្មើសូន្យ។

៧ ព្រាននារី

ទៅដល់ណា ញ៉ែមនុស្សស្រីត្រង់នឹង បើទោះជាមានអ្នកហើយ តែគេមិនស្កប់ស្កល់ ចេះតែចង់រកផ្សេងៗ ទៀត​ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ គេប្រហែលជាមិនដោះលែងអ្នកទេ ព្រោះអ្នកជាទ្រនំដ៏ល្អ ឬសមគួរមួយអាចឲ្យគេពឹងផ្អែកបាននៅពេលដែលគេមានអារម្មណ៍ថាហត់ តែគេក៏មិនបោះបង់ស្រីៗ ផ្សេងចោលដែរ។ មនុស្សប្រភេទនេះ បើសេពគប់យូរ គឺទឹកភ្នែកមិនខាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​