១០ ឃ្លាពីរឿង Shang Chi គិតឲ្យជ្រៅ អត្ថន័យអេមខ្លាំង

“Shang Chi and the Legend of Ten rings” គឺជាខ្សែភាពយន្ដ Super hero ថ្មីរបស់ Marvel ដែលចេញផ្សាយជាផ្លូវការកាលពីខែ កញ្ញា កន្លងទៅ ខណៈទើបតែបានចាក់ផ្សាយនៅរោងកុនប្រទេសកម្ពុជា កាលពី​សប្ដាហ៍មុន។ អ្វីដែលប្លែកនោះ គឺសាច់រឿងផ្ដោតលើ Super hero មានសញ្ជាតិជាជនជាតិអាស៊ី ដោយមានឈុតឆាកប្រយុទ្ធយ៉ាងជក់ចិត្តដិតអារម្មណ៍ អមជាមួយក្បាច់គុនបុរាណចិន និងសត្វទេពក្នុងដំណាលរឿងទេវកថា។

មែនទែនទៅ សម្រាប់អ្នកដែលបានទស្សនារឿង Shang Chi រួច ច្បាស់ជាបានដឹងថាខ្សែភាពយន្ដ​មួយនេះ មិនត្រឹមតែល្អមើល មានគុណភាពខ្ពស់ ទាំងបច្ចេកទេស  និងការសម្ដែងនោះទេ តែក៏បានបង្កប់នូវអត្ថន័យអប់រំជាច្រើនដែលបង្ហាញពីជីវិតសព្វថ្ងៃ។ តោះទៅមើលថា ឃ្លាទាំងអស់នោះមានអ្វីខ្លះ៖

១ «បើឪពុករបស់ខ្ញុំ មិនឲ្យខ្ញុំគ្រប់គ្រងអាណាចក្ររបស់គាត់ ខ្ញុំនឹងបង្កើតមួយដោយខ្លួនឯង» Xu XiaLing

  • អ្នកមិនអាចរស់ពឹងផ្អែកលើអ្នកណារហូតឡើយ ស្វែងរកគោលដៅរបស់អ្នក ហើយបង្កើតវាឲ្យចេញជារូបរាង។  

២ «បងនឹងមិនទៅចោលឯងម្ដងទៀតទេ ប្អូនស្រី» Xu Shang Chi

  • កំហុសពីអតីតកាលជារឿងដែលកន្លងហួស តែកុំសាងកំហុសដដែលៗ ម្ដងហើយ ម្ដងទៀត មិនប្រាកដថាអ្នកមានឱកាសប៉ះប៉ូវរហូតទេ កុំធ្វើឲ្យខ្លួនអ្នកស្ដាយក្រោយ។

៣ «កូនស្រីបែបនេះហើយ ដែលម្ដាយខ្ញុំចង់ឲ្យកើតចេញពីពោះរបស់គាត់» Katy

  • គ្មានម្ដាយ ឳពុកណាម្នាក់ដែលមិនចង់ឃើញកូនល្អ និងជោគជ័យនោះទេ តែនៅពេលដែលព្យាយាមដាក់សម្ពាធ និងរំពឹងចង់ឲ្យកូនៗ ល្អគ្រប់ ១០ តាមអ្វីដែលខ្លួនចង់បាន ឬចូលចិត្តយកទៅប្រៀបធៀបជាមួយអ្នកដទៃវាមិនមែនជារឿងល្អឡើយ។ អ្នកត្រូវដឹងថា​ មនុស្សម្នាក់ៗ មានភាពខ្លាំងខុសៗគ្នា និងពេលវេលាជោគជ័យខុសៗ គ្នា។

៤ «នៅពេលដែលប៉ា បានជួបម៉ាក់របស់ឯង គ្រប់យ៉ាងក៏បានប្រែប្រួល» Xu WenWu

  • នៅពេលដែលអ្នកជួបមនុស្សម្នាក់ដែលល្អត្រឹមត្រូវ ហើយអ្នកពិតជាស្រឡាញ់គោរពឲ្យតម្លៃគេ មិនថាពិបាកយ៉ាងណា អ្នកនឹងព្រមកែប្រែខ្លួនដើម្បីគេ។

៥ «បើគ្មានគោលដៅ ឯងបាញ់វាមិនចំទេ» លោកយាយនៅភូមិ Ta Lo

  • ជាក់ស្ដែង ប្រសិនបើអ្នកគ្មានគោលដៅជីវិតច្បាស់លាស់ អ្នកច្បាស់ជាមិនដឹងថាខ្លួនចង់បាន ឬចង់ធ្វើអ្វីនោះទេ ចេះតែបណ្ដែតបណ្ដោយខ្លួនទៅតាមពេលវេលា ចំណាយពេលអត់ប្រយោជន៍។ អ្នកគួរតែដាក់គោលដៅថា តើខ្លួនចង់បានអ្វី ឬចង់ក្លាយជាអ្វី បើមិនដូច្នេះទេ អ្នកគ្មានថ្ងៃដើរដល់កន្លែងដែលចង់ទៅនោះទេ។ ​

៦  ​«ឈប់គេចវេះទៀតទៅ វានឹងធ្វើឲ្យឯងកាន់តែឈឺចាប់ ក្មួយប្រុស»  Jiang Nan

  • ការគេចវេះនឹងរឿងអ្វីមួយប្រហែលជាអាចឲ្យអ្នកធូរស្បើយចិត្តបានមួយគ្រា តែមិនមែនរហូត ព្រោះវានឹងក្លាយជាស្រមោលអន្ទោលតាមប្រាណ​ ដេញតាមលងបន្លាចអ្នកមួយជីវិត ដេកពិបាកចិត្តរហូត។ អ្នកគួរតែ ក្លាហាន ហ៊ានប្រឈមមុខ ដោះស្រាយវាឲ្យរួចរាល់។

៧ «កូនប្រុស បើឯងចង់ឲ្យវាក្លាយជារបស់ឯង ឯងត្រូវបង្ហាញថា ឯងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់កាន់វា» Xu WenWu

  • និយាយត្រឹមតែមាត់ ពិតជាមិនអាចបញ្ជាក់ថា អ្នកពិតជាអាចធ្វើរឿងអ្វីមួយបានសម្រេចនោះទេ កុំព្យាយាមដើរអួតគេ ឬស្រែកប្រកាសថា ខ្ញុំអាចធ្វើវាបាន តែត្រូវបង្ហាញពីលទ្ធផលនោះទើបគេជឿអ្នក។

៨ «ខ្ញុំគិតថា ខ្ញុំអាចប្ដូរឈ្មោះថ្មី ចាប់ផ្ដើមសាជាថ្មី តែខ្ញុំមិនអាចរត់គេចពីស្រមោលចាស់បានទេ» Xu Shang Chi

  • អ្នកណាដែលមិនចេះធ្វើខុស? តែរត់គេច មិនព្រមប្រឈមមុខមិនមែនជាមធ្យោបាយដ៏ល្អនោះទេ ​អ្នកត្រូវតែដោះស្រាយវា ហើយព្រមទទួលយកទាំងរឿងអាក្រក់ និងល្អ ដែលអ្នកបានប្រព្រឹត្រ្ដ។ អ្នកមិនអាចបំភ្លេចរឿងរ៉ាវដែលអ្នកធ្លាប់សាង តែត្រូវចាត់ទុកវាជាបទពិសោធន៍ កុំធ្វើខុសទៀត។

៩ «តើគេមើលទៅ ដូចជាមនុស្សដែលចេះវ៉ៃគ្នាទេ?» Katy

  • បើទោះជាស្គាល់គ្នាយូរប៉ុណ្ណាក៏ដោយ មិនប្រាកដថាអ្នកដឹងច្បាស់ ឬរឿងគ្រប់យ៉ាងពីគេដែរ​ ព្រោះគេឲ្យអ្នកឃើញអ្វីដែលគេចង់ឲ្យឃើញប៉ុណ្ណោះ។ អ៊ីចឹង​ហើយ កុំជឿលើភ្នែកខ្លួនឯងពេក។

១០ «អ្វីដែលខ្ញុំចង់បាន គ្រាន់តែជាជីវិតដ៏សាមញ្ញាមួយ» Xu Shang Chi

  • ពេលខ្លះអ្វីដែលអ្នកប៉ងប្រាថ្នា វាមិនមែនសុទ្ធសឹងតែដូចចិត្តនោះទេ។ រឿងខ្លះអ្នកមិនចង់ធ្វើ តែក៏ត្រូវបង្ខំចិត្តធ្វើ ព្រោះមិនអាចចៀសបាន អ្វីដែលអាចធ្វើបានគឺព្យាយាមធ្វើវាឲ្យល្អប្រសើរ។

មែនទែនទៅ គឺមានឃ្លាច្រើនមែនទែន ដែលសុទ្ធតែមានអត្ថន័យអប់រំក្នុងរឿងមួយនេះ តែ អេតមីន ជ្រើសយកមកតែប៉ុណ្ណឹង។ ចុះសម្រាប់អ្នកមើលរឿងនេះរួច មានឃ្លាផ្សេងទៀត ដែលចាប់អារម្មណ៍អត់?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព

Son YeJin ទម្លាយពីជីវិតគ្រួសារ ក្រោយរៀបការបានជាង ២ ឆ្នាំ

ក្រោយចាប់ដៃជាមួយស្វាមីរៀបការបង្កើតគ្រួសារអស់រយៈជាង ២ ឆ្នាំ តារាស្រី Son YeJin បានទម្លាយពីជីវិតគ្រួសាររបស់នាង និងបង្ហាញអារម្មណ៍រីករាយផងដែរ។

អូលីវ៉ា គង់ សប្បាយចិត្តបានលេងល្បែងប្រជាប្រិយទាញព្រ័ត្ររបស់ខ្មែរ នៅក្បែរចម្លាក់​តែម្ដង!

អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk ​ អូលីវ៉ា គង់ បានដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សកំពុងហាត់រៀនក្នុងសាលារបស់លោកទៅចូលរួមកម្មវិធី «សង្ក្រាន្តវត្តអង្គរខាង

សមាជិក Le Sserafim ឆ្លើយតបផាំងផាំង ក្រោយរងការរិះគន់ខ្លាំងថាច្រៀងផ្ទាល់មិនកើតនៅ Coachella

Sakura សមាជិកក្រុមចម្រៀងនារី Le Sserafim បានចេញសារបកស្រាយពាក់ព័ន្ធការសម្តែងនៅកម្មវិធី Coachella ជាលើកដំបូងរបស់ក្រុមខ្លួនដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បន្ទាប់ពី