អស់កង្វល់រឿងមុខរោលឡើងក្រហម តាមវិធីធម្មជាតិងាយៗ នៅផ្ទះ

តើមុខប្រិយមិត្តធ្លាប់រោលឡើងកន្ទួលក្រហមដោយមិនដឹងមូលហេតុទេ ហើយ​មាន​អារម្មណ៍​ថា​ពិបាក​ណាស់​មែនទេ ទាំងរមាស់ ទាំងមិនស្អាតទៀត? តោះអាចមកសាកល្បងរបស់ធម្មជាតិប៉ុន្មានមុខនេះ មានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលរកទិញ ចំណាយពេលតិចទៀតផង។

. ប្រទាលកន្ទុយក្រពើ

មួយមុខនេះ ជឿថាគឺងាយស្រួលរកមែនទែន ផ្ទះរបស់ប្រិយមិត្តខ្លះក៏មានដាំ បើគ្មានក៏អាចរកបាននៅ តាមផ្សារនានា។ ដំបូងចិតសំបក និងលាងទឹកឲ្យស្អាតអស់ជាតិជ័រ រួចសឹមកោសដាក់ចាន យក​មក​លាប​ត្រង់​កន្លែងដែលមានរោល ទុក​១០ ទៅ ១៥ នាទី ចាំលាងចេញ។ ប្រទាល​កន្ទុយ​ក្រពើ​មាន​សារធាតុជំនួយដល់ស្បែក និងជួយព្យាបាលស្បែក អាចបំបាត់ស្នាមរលាក មុន រោល ឬរមាស់ផងដែរ ហើយវាក៏ជួយឲ្យស្បែកមានសំណើមត្រជាក់ល្អ។

.ត្រសក់

ត្រសក់ពិតជាបន្លែមួយដែលមានអត្ថប្រយោជន៍ច្រើនជាពិសេស ល្អសម្រាប់ស្បែកតែម្ដង និង​ជួយ​កម្ចាត់​ការរោលឡើងក្រហមបានយ៉ាងល្អ។ ជាដំបូលាងឲ្យស្អាត ហាន់ជាបន្ទះស្ដើងៗ ក៏បាន កិនឲ្យម៉ត់ក៏បាន រួចយកមកលាប ឬបិទ នៅត្រង់កន្លែងដែលមានរោលឡើងក្រហមទុក ១៥ ទៅ ២០ នាទី លាង​ទឹក​ចេញ​ជាការស្រេច។

.ប៉េងប៉ោះ

ប៉េងប៉ោះ ក៏មិនខុសពីត្រសក់ជាបន្លែមួយដែលល្អសម្រាប់សុខភាព និងស្បែក ហើយ​វា​សម្បូរ​ទៅ​ដោយវីតាមីន C។ សារធាតុដែលមានក្នុងផ្លែប៉េងប៉ោះ អាចជម្រុះកោសិកាចាស់ៗ ចោល ធ្វើឲ្យ​ស្បែកស បំបាត់ស់ស្នាម។ ងាយៗ ប្រិយមិត្តគ្រាន់តែចិតឲ្យស្ដើង ឬកិន រួចបិទ ចោល​លើ​មុខ​ត្រង់​កន្លែង​រោល​កន្ទួល ប្រមាណ ១៥ នាទី​ និងលុបលាងមុខជាមួយទឹកត្រជាក់។

.តែបៃតង

ឆុងតែបៃតង រួចទុកឲ្យត្រជាក់ ឬក្លាសេឲ្យត្រជាក់ក៏បាន កាន់តែមានប្រសិទ្ធភាព។ បន្ទាប់​មក​យក​សម្លី​ជ្រលក់ ហើយជូតលើមុខថ្នមៗ ឲ្យសព្វនៅកន្លែងណាដែលឡើងកន្ទួលក្រហម ទុកប្រហែល ១០ នាទី រួចយកសម្លីថ្មីមួយទៀត មកជ្រលក់ទឹកត្រជាក់ជូតឲ្យស្អាត។

.ងូតទឹក ឬលុបមុខជាមួយទឹកត្រជាក់

នេះជាវិធីងាយស្រួលជាងគេ ដោយអ្នកគ្រាន់តែយកដុំទឹកកកដែលអ្នកដាក់ក្លាសេក្នុងទូរទឹកកក ក្នុងបរិមាណសមល្មមយកមកចាក់ចូលទឹកដែលត្រូវងូត ឬលុបមុខ។ មុជទឹកត្រជាក់បែបនេះ អាច​ជួយ​បញ្ចុះ និងបណ្ដេញកម្ដៅបានល្អចេញពីក្នុងខ្លួន និងធ្វើឲ្យបាត់រមាស់រោលបានមួយគ្រាដែរ។

៦ ផ្លាស់ប្ដូរទម្លាប់រស់នៅ

ពិតណាស់ រូបមន្ដខាងលើត្រឹមអាចជួយស្បែកខាងក្រៅប៉ុណ្ណោះ  តែវា​មិន​អាច​ជួយ​បាន​ទាំង​ស្រុង​ពីក្នុងខ្លួនទេ។ អ្វីដែលសំខាន់នោះ អាហារដែលអ្នកកំពុងតែញ៉ាំរាល់ថ្ងៃ ពេលខ្លះការឡើងរោលបែបនេះ មិនមែនព្រោះតែអ្នកបានប៉ះពាល់ ឬប្រតិកម្មឡើយ តែ​ជា​ជំងឺ​តំណ​ពូជ​ដែល​ទាមទារ​ឲ្យអ្នក​យកចិត្តទុកដាក់ខ្លាំង។ អ្នកគួរតែចៀសវាងការផឹកគ្រឿងស្រវឹង ហើយផឹកទឹកឲ្យបានច្រើន និងកុំញ៉ាំរបស់បំពងខ្លាញ់ច្រើន។ មួយវិញទៀត ឆាប់ចូលគេង និងគេងឲ្យបានទៀងទាត់ ជាពិសេស​កន្លែង​គេង​ត្រូវតែមានអនាម័យជាប់ ជានិច្ច ឧស្សាហ៍ផ្លាស់ប្ដូរកម្រាលពូក ស្រោមខ្នើយជាដើម។

បញ្ជាក់: វិធីដែលបានរៀបរាប់ខាងលើ គឺសម្រាប់អ្នកដែលជាប់រវល់ការងារច្រើន មិនសូវមានពេលទៅ តាមហាងថែរក្សាសម្រស់អាចធ្វើនៅតាមផ្ទះ​បាន ក៏​ប៉ុន្ដែ​ក្នុង​ករណី​ដែល​កន្ទួល​ក្រហម​ទាំងនោះ​មាន​សភាពធ្ងន់ធ្ងរ អ្នក​គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ