បើមិនចង់កើតមុនពេញមុខទេ ឈប់ធ្វើរឿងទាំងអស់នេះភ្លាមទៅ !

នរណាក៏ចង់​បានផ្ទៃមុខសរលោងស្អាតគ្មានមុនដែរ ប៉ុន្ដែបើចង់ស្អាតតែមាត់ ហើយ​ទង្វើ​ផ្ទុយពីមាត់​វិញនោះអ្នកពិតជាគ្មានថ្ងៃស្រស់ស្អាតឡើយ។ ទន្ទឹមនេះ ក៏មាន​ទម្លាប់​មួយចំនួន​ដែលល្មម​ដល់​ពេល​អ្នកត្រូវបោះចោលហើយ ប្រសិនបើមិនចង់កើតមុនពាសពេញមុខមិនស្អាត។ តើជាទម្លាប់អ្វីខ្លះទៅ?

១កុំយកដៃទៅលេងមុខ

មនុស្សជាច្រើនតែងមានទម្លាប់ចូលចិត្តយកដៃទៅអង្អែលមុខលេងសូម្បីតែ​ អេតមីន​ក៏​ដោយ​ឲ្យតែ​ភ្លេចៗខ្លួន​ ដឹងតែស្ទាបលេងតែម្ដង។តែដៃរបស់អ្នកពោរពេញទៅដោយបាក់តេរីផ្សេងៗ ដែល​អាច​ធ្វើឲ្យ​មុខរបស់អ្នកប្រតិកម្ម ឬឡើងមុនបាន បែបនេះឈប់ស្ទាបលេងទៅ។

២កុំញិចមុនផ្ដេសផ្ដាស់

អាចនិយាយបានថាគ្មាននរណាអាចទ្រាំបានទេ នៅ​ពេល​ដែលឃើញ​របស់​អ្វីមួយដុំនៅលើមុខទាំងឈឺក៏ឈឺ អាក្រក់ក៏អាក្រក់ទៀត ច្បាស់ណាស់ថាញិចឲ្យបានធូរចិត្ត។ តែការញិចមុនផ្ដេសផ្ដាស់គ្មានក្បួនខ្នាតត្រឹមត្រូវ នឹងធ្វើឲ្យមុខរបស់អ្នកកាន់តែយ៉ាប់យ៉ឺនជាងមុន ព្រោះដៃរបស់អ្នកមានពពួកបាក់តេរីជាច្រើនតោងជាប់។ ដូច្នេះហើយ បាក់តេរី ទាំងនោះ​នឹងជ្រៀត​ចូលទៅ​​​តាម​របួស​ដែលអ្នកញិចដូចឃើញស្រាប់កាន់តែញិច កាន់តែឡើង។

៣ លាងសម្អាតមុខមិនត្រឹមត្រូវ

អ្នកខ្លះចេះតែលុបមុខឲ្យរួចពីដៃ ហើយតាំងឆ្ងល់ថាម៉េចបានមុខចេះតែកើតមុន? ពេលខ្លះអ្នកប្រើ ហ្វូម មិនត្រូវជាមួយស្បែកមុខ ឬលាងដោយមិនយកចិត្តដាក់ ក៏បណ្ដាលឲ្យកើតមុនដែរ។

៤ បណ្ដោយខ្លួនឲ្យស្ដេ្រសខ្លាំងពេក

ការគិតស្មុគស្មាញ ឬតប់ប្រមល់ ស្រ្តេសខ្លាំងពេក នឹងធ្វើឲ្យអ្នកគេងមិនលក់ ។ នៅពេល​អ្នកគេង​មិនលក់ សរីរាង្គរបស់អ្នក នឹងមិនដំណើរការបានល្អនោះទេ បណ្ដាលធ្វើឲ្យភ្នែកស្លក់ មុខស្លេក មុខឡើងមុន។ ម៉្យាងទៀត តាមអ្នកជំនាញ បើអ្នកមានកើតមុនស្រាប់ទៀត ស្ដេ្រសពេក នឹងកាន់តែធ្វើឲ្យមុខអ្នកឡើងមុនកាន់តែខ្លាំង។

៥ ផឹកទឹកមិនគ្រប់គ្រាន់

ផឹកទឹកមិនគ្រប់ក៏កើតមុនបានដែរណា អ៊ីចឹងហើយកុំប្រហែសឲ្យសោះត្រូវផឹកឲ្យបានច្រើន​ ព្រោះ​វា​ជួយឲ្យរាងកាយរបស់អ្នកមិនក្ដៅក្នុង។ ណាមួយ​បើ​អ្នកផឹក​ទឹកមិនគ្រប់ វានឹងធ្វើ​ឲ្យ​មុខ​ឡើង​ជាតិ​ខ្លាញ់​​ទៀតផង ដែលបង្កឲ្យកើតមុនបានយ៉ាងងាយ។ អ្នកគួរ​តែ​ផឹក​ទឹកឲ្យ​បាន​យ៉ាងហោចណាស់ ៨ កែវក្នុង ១ ថ្ងៃ។

៦ញ៉ាំរបស់បំពងឬមានជាតិផ្អែមខ្លាំងពេក

ប្រភេទអាហារដូចជា មាន់បំពង នំដូណាត់ ដំឡូងចៀន សុទ្ធសឹងជាអាហារដែលញ៉ាំហើយធ្វើឲ្យធាត់ និងកាន់តែធ្វើឲ្យមុខអ្នកឡើងជាតិខ្លាញ់ ញ៉ាំច្រើនមិនល្អទេ ថែមទាំងធ្វើឲ្យកើតមុនទៀត។

៧ កន្លែងគេងគ្មានអនាម័យ

អ្នកត្រូវដឹងផ្ទៃមុខរបស់អ្នកនឹងត្រូវប៉ះចុះឡើងជាមួយខ្នើយ កម្រាលពូក​ និងភួយ ពេលគេង បើ​របស់​របរ​ទាំងអស់​នេះ​ មិនបានសម្អាតឲ្យបានទៀងទាត់មានអនាម័យត្រឹមត្រូវ វានឹង​នាំ​មេរោគ​មក​ឲ្យ​អ្នក​ធ្វើ​ឲ្យមុខ​កើត​មុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។