តោះ មក​មើល​ហាង​កាហ្វេ​ចម្លែកៗ​ទាំង​ ៥ ដែលមាន​តែ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​

មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​បរិយាកាស​ល្អ​តែ​មួយ​មុខ​ទេ​ តែ​មាន​មនុស្ស​ជាច្រើន​ដែល​បាន​ទៅ​ហាង​កាហ្វេ​ទាំង​ ៥ នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូងហើយ​សុទ្ធ​តែ​ស្រែក​ថា​ “Wow!”។ តោះ​! ចង់​ដឹង​ថា​ស្អាត​ហើយ​ប្លែក​បែប​ណា​ យើង​ទៅ​មើល​ទាំង​អស់​គ្នា​។

១.​ ហាង​កាហ្វេ​ Yeonnam-dong 239-20

ថ្វី​ត្បិត​តែ​ហាង​កាហ្វេ​មួយ​នេះ​ត្រូវ​បាន​តុប​តែង​ដោយ​ពណ៌​ស​និង​ពណ៌​ខ្មៅ​ពិត​មែន​ ប៉ុន្តែ​ម្ចាស់​ហាង​មាន​គោល​បំណង​ចង់​ឲ្យ​អ្នក​ដែល​មក​ផឹក​កាហ្វេ​ ឬ​ហូប​អាហារ​នៅ​ទីនេះ​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពិភព​នៃ​គំនូរ​ជីវចល​។ ហាង​កាហ្វេ​ Yeonnam-dong ត្រូវ​បាន​រចនា​ឡើង​របៀប​ជា​ cartoon 2D ដោយ​មាន​ការ​ inspired ពី​រឿង​ “W two world” ដែល​តួអង្គ​ទាំង​ ២​ អាច​ស្គាល់​នៅ​អារម្មណ៍​ដែល​នៅ​ក្នុង​ពិភព​មនុស្ស​ពិត​ផង​ និង​អារម្មណ៍​ដែល​នៅ​ក្នុង​ពិភព​តុក្កតា​ផង​។

២. ហាង​ Dreaming Camera Café

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​និង​មាន​ចំណូល​ចិត្ត​ខាង​ថត​រូប​ទៀត​នោះ​ Dreaming Camera café គឺ​ជា​កន្លែង​ដ៏​បំផុត​។ Dreaming Camera café ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ដូច​ជា​កាមេរ៉ា​សម័យ​មុន​ មាន​កំពស់​ ២ ជាន់​ និង​មាន​ចម្ងាយ​ប្រហែល​ ១០គម​ ពី​ទីក្រុង​សេអ៊ូល​។ នៅ​ខាង​ក្នុង​ហាង​កាហ្វេ​ក៏​មាន​ការ​ដេគ័រ​ដោយ​ការ​តាំង​លម្អ​ដោយ​កាមេរ៉ា​តូចៗ​ជាច្រើន​ស្ទើរ​គ្រប់​សម័យ​កាល​ ហើយ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​កន្លែង​នេះ​រឹត​តែ​ពិសេស​នោះ​គឺ​អ្នក​ដែល​ទៅ​ញ៉ាំ​កាហ្វេ​អាច​អង្គុយ​ចំ​បង្អួច​ដែល​មាន​រូបរាង​ដូច​ជា​ Len កាមេរ៉ា​ហើយ​គយគន់​ទេសភាព​នៅ​ទីនោះ​តាម​សម្រួល​។ ការ​តុប​តែង​ និង​គំនិត​ច្នៃ​ប្រឌិត​នេះ​ត្រូវ​បាន​គិត​ដោយ​អតីត​កង​ទ័ព​អាកាស​កូរ៉េ​ខាងត្បូង​ម្នាក់​ដែល​ជា​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ ដោយ​គាត់​ស្រឡាញ់​ការ​ថត​រូប​ហើយ​និង​ចង់​បង្កើត​កន្លែង​ដែល​មាន​តម្លៃ​អនុស្សាវរីយ៍​មួយ​សម្រាប់​គ្រួសារ​របស់​គាត់​។

៣. ហាង​ Blind Alley Racoon Café

នៅ​ប្រទេស​កូរ៉េ​មាន​ហាង​កាហ្វេ​ជាច្រើន​ដែល​មាន​ការ​ចិញ្ចឹម​សត្វ​ដូចជា​ឆ្កែ​ ឬ​ឆ្មា​ ប៉ុន្តែ​ចំពោះ​សត្វ​ Racoon នេះ​មិន​សូវ​ជា​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​នោះ​ទេ​ ណា​មួយ​សត្វ​នេះ​ភាគ​ច្រើន​មិន​មាន​ទី​ជម្រក​ណា​ផ្សេង​ក្រៅ​ពី​ធុង​សំរាម​ក្នុង​ទីក្រុង​ដូច​សត្វ​ចិញ្ចឹម​ដទៃ​នោះ​ទេ​។ ដូច​នេះ​ហើយ​ទើប​ហាង​កាហ្វេ​ Blind Alley Racoon Café បាន​សម្រេច​ចិត្ត​ទទួល​យក​សត្វ​ Racoon ទាំង​នោះ​យក​ទៅ​បង្ហាត់​ដើម្បី​ឲ្យ​វា​អាច​ស៊ាំ​ខ្លួន​ជាមួយ​ការ​រស់នៅ​ជាមួយ​មនុស្ស​បាន​។ ហាង​ Blind Alley Racoon Café ធ្វើ​បែប​នេះ​ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​សត្វ​មួយ​នេះ​ត្រូវ​គេ​ធ្វើ​បាប​ ហើយ​ក៏​ចង់​ឲ្យ​ភ្ញៀវ​ដែល​ទៅ​ទិញ​កាហ្វេ​នៅ​ទីនោះ​មាន​ឱកាស​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​សត្វ​ប្រភេទ​នេះ​ផង​ដែរ​។

៤. ហាង​កាហ្វេ​ Zapangi

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ស្រឡាញ់​បរិយាកាស​បែប​ខ្ជូតៗ​ ហើយ​ស្រឡាញ់​ពណ៌​ផ្កាឈូក​ Zapangi កាហ្វេ​នេះ​ជា​កន្លែង​ដែល​អ្នក​ប្រាថ្នា​ហើយ​។ ពេល​ឆ្លង​កាត់​ទី​នោះ​ អ្នក​ទាំងអស់​គ្នា​គ្រាន់​តែ​ឃើញ​មាន​ម៉ាស៊ីន​លក់​កាហ្វេ​ខ្ជូត​មួយ​ដែល​គេ​ដាក់​តាម​ផ្លូវ​តែ​ប៉ុណ្ណោះ​ តែ​តាម​ពិត​ម៉ាស៊ីន​លក់​កាហ្វេ​មួយ​នោះ​ជា​ទ្វារ​របស់​ហាង​កាហ្វេ​ទៅ​វិញ​ទេ​។ នៅ​ពេល​អ្នក​ចូល​ដល់​ក្នុង​ហើយ​មិន​ត្រឹម​តែ​ការ​តុបតែង​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ​ តែ​សូម្បី​កាហ្វេ​ និង​នំខេក​របស់​គេ​ក៏​ស្អាត​ដែរ​ ដែល​មាន​ការ​តុបតែង​ដោយ​ការ​ប្រើ​កន្ទុយ​នាង​មច្ឆា​ដាក់​ពី​លើ​ផង​ដែរ​។

៥. ហាងកាហ្វេ Banana Tree Café

បើ​គ្រាន់​តែ​មើល​មួយ​ភ្លែត​ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​អាច​ច្រឡំ​ថា​នេះ​ជា​ហាង​លក់​កូន​ប្រទាល​តូចៗ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​អាច​ទាក់​ទាញ​ចិត្ត​អតិថិជន​បាន​នោះ​គឺ​ការ​រៀប​ចំ​តុប​តែង​បង្អែម​របស់​ពួក​គេ​ដោយ​ដាក់​ក្នុង​កូន​ផើង​ហើយ​យក​សូកូឡា​ធ្វើ​ដូចជា​ដី​ និង​ប្រើ​ស្ករ​គ្រាប់​ចម្រុះ​ពណ៌​ធ្វើ​ជា​កូន​ដុំ​ថ្ម​។ ចំណែក​ឯ​ភេសជ្ជៈ​របស់​ពួក​គេ​វិញ​គឺ​គេ​ប្រើ​ស្ករ​សំឡី​ដាក់​ពី​លើ​ដូចជា​ពពក​អញ្ចឹង​។ នៅ​ Banana Tree café នេះ​ទាំង​នំ​ និង​ភេសជ្ជៈ​ភាគ​ច្រើន​ជា​រសជាតិ​ចេក​ ទើប​គេ​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​មួយ​នេះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។

ឧត្តម សុជាតា ត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត ជាមួយភាពថ្មីប្លែកហ្វេនៗមិនធ្លាប់ឃើញ

តារាម៉ូដែលសម្បុរស្រអែមស្រស់ ឧត្តម សុជាតា បានវិលត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតក្នុងឆ្នាំនេះជាមួយការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា

ម៉ាច ដាវី រំពឹងអាចដណ្តើមមកុដ MGC 2024 ទោះបេក្ខភាពឆ្នាំនេះសុទ្ធតែជើងខ្លាំង

កញ្ញា ម៉ាច ដាវី Miss Grand តំណាងខេត្តរតនគីរី ហាក់មានទំនុកចិត្តខ្ពស់​លើខ្លួនឯង ក្នុងការប្រកួតប្រជែង​ដណ្តើមកុដ Miss Grand Cambodia 2024 ពី​សំណាក់​បេក្ខភាព​

IU ក្លាយជាសិល្បករទោលកូរ៉េដំបូងគេដែលបានរៀបចំការប្រគំតន្រ្តីនៅពហុកីឡាដ្ឋានក្នុងប្រទេសហ្វីលីពីន

នៅក្នុងឧស្សាហកម្មកម្សាន្ដក្នុងប្រទេសកូរ៉េខាងត្បូង IU ក៏មានវត្តមានជាកំពូលតារាស្រីប្រចាំប្រទេសផងដែរ។ ថ្មីៗនេះផងដែរ គេបានរាយការណ៍

មិនទាន់ប្រកាសចេញស្រួលបួល តែរឿង “សេនាឥន្ទ្រីទេពក្លាហាន” របស់ Xiao Zhan មានអ្នកចាំទស្សនាភ្លូកទឹកភ្លូកដី

រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រលោមលោកដ៏ល្បីរឿង “សេនាឥន្ទ្រីទេពក្លាហាន” ឬ “The Legend of the Condor Heroes” របស់អ្នកនិពន្ធ Jin Yong ត្រូវបានគេយកមកថតជាភាព