ចង់​ប្លែក​មាត់​មិន​ញ៉ាំ​បាយ​ព្រឹក! មក​សាក​ទឹក​ដោះ​គោ​ស្រ្ដប៊ឺរី និង​ចេក ជ្រលក់​នំប៉័ង ម្ដង​មើល

សម្រាប់ ប្រិយមិត្ត ដែល​ខ្ជិល ហើយ​ចង់​បាន​សុខភាពល្អ ២ មុខ​នេះ​គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង ហើយ​សម្រាប់​អ្នក ចង់​ផ្លាស់​ប្ដូរ​រសជាតិ​ក៏​មិន​គួរ​មើល​រំលង​ដែរ។ សម្រាប់ អេតមីន ពេល​ខ្លះ​ងើប​ធ្វើ​បាយ​ព្រឹក​មិន​ទាន់ ក៏​ជ្រើស​ញ៉ាំ​របស់ ២ មុខ​នេះ​ដែរ ព្រោះ​ងាយ​ស្រួល​ធ្វើ ចំណេញពេលវេលា ហើយ​ថែម​ទាំង​មិន​ប៉ះពាល់​សុខភាព។ ណា​មួយ ពេល​ធ្វើ​រួច​មិន​ជាប់​ក្លិន​ឈ្ងៀម​ដូច​ជា​ការ​ចៀន​សាច់ ឬ​ធ្វើ​ម្ហូប​នោះ​ទេ។

គ្រឿងផ្សំ៖

-ផ្លែ​ស្រ្ដប៊ឺរី និង ចេក

-ទឹកដោះគោ​ស្រស់

-នំប៉័ង ៤ ជ្រុង

-ស្ករស

វិធី​ធ្វើ​ទឹកដោះ​គោ​ស្ដ្រប៊ឺរី ទឹកដោះគោ​ចេក៖

ជា​ដំបូង​កាត់​ផ្លែ ស្ដ្រប៊ឺរី ជា​ដុំ​តូចៗ រួច​យក ទៅ​ជ្រំ ជាមួយ​ស្ករ​ស​ឲ្យ​ចេញ​ទឹក និង​រាវ​បន្ដិច បន្ទាប់​មក​ចាក់​ទឹកដោះគោ​ស្រស់ កូរ​ឲ្យ​សព្វ​ទុក​មួយ​ឡែក។

ងាក​មក​ធ្វើ​ទឹកដោះគោ​ចេក​ម្ដង កាត់​ចេក​ជាដុំតូចៗ ដូចគ្នា ហើយ​ជ្រំ​ឲ្យ​ម៉ត់​បន្ដិច ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល។

ជាចុងក្រោយ ចាក់​ទឹកដោះគោ​ដែល​ធ្វើ​រួចរាល់​ដាក់​ចូល​កែវ ហើយ​យក​នំប៉័ង​មក​ជ្រលក់​ញ៉ាំ​ជា​ការ​ស្រេច៕

អត្ថបទដោយ៖ ស្រីពេជ្រ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​ស៊ីន ជេននី ​ចាប់បានផ្កាក្នុងពិធីមង្គលការ ស្រីនា និង វិសាល ថែមបានកាដូពិសេស​ទៀត

យប់មិញបណ្ដា​តារា​ស្រី​ ប្រុស​ល្បី​​ៗ​ក្នុង​ប្រទេស​ អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​​ តារា​ចម្រៀង​ តារា​សម្ដែង​ ​បាន​មក​ប្រមូល​ផ្ដុំ​កក​កុញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​មង្គល​ការ ​​

សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Tour Guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​