បើមិនទាន់ច្បាស់ចិត្តរឿងទាំងនេះ ដាច់ខាតកុំទិញ ឬទទួល​សត្វមកចិញ្ចឹម

បច្ចុប្បន្នការចិញ្ចឹមសត្វតាមផ្ទះបានក្លាយជារឿងមួយដែលពេញនិយម ដោយសារ​តែហាង​​លក់​សត្វ​មាន​ច្រើន​ជាង​មុនចំណែកឯការកុម្ម៉ងទិញក៏ងាយស្រួល។ តែយ៉ាងណាមិញ មុននឹងសម្រេចចិត្តទិញសត្វមកចិញ្ចឹម ប្រិយមិត្តគួរតែគិតពិចារណាឲ្យបានច្បាស់លាស់ដែរ។

ប្រសិនបើអ្នកមានបញ្ហាដូចដែលបានរៀបរាប់នៅក្នុងចំណុចខាងក្រោម អ្នកមិន​គួរ​ទិញ​សត្វ​មកចិញ្ចឹមទេ៖

. មិនមានប្រាក់គ្រប់គ្រាន់

នេះជាចំណុចសំខាន់តែម្ដង បើអ្នកចិញ្ចឹមខ្លួនឯងមិនទាំងរស់ផង តើទៅចិញ្ចឹមអ្នកដទៃបានយ៉ាងម៉េច? យល់ល្អកុំនាំជីវិតអ្នកដទៃមករស់នៅវេទនាជាមួយយើង បើទោះវា​ត្រឹមតែ​ជាសត្វ​ដែលមិន​ចេះ​និយាយ​ក៏ដោយ តែវាក៏ត្រូវការហូបឲ្យបានគ្រប់គ្រាន់ និងរស់នៅកន្លែងដែលសមរម្យមួយដែរ។​ អ្នកត្រូវដឹងថា ចិញ្ចឹមសត្វគឺមិនមែនត្រឹមតែទិញមកចប់ទេ វាត្រូវការសម្ភារៈច្រើន ដូចជាកូនផ្ទះ ចំណី និងចំណីក្រៅ (នំ, វីតាមីន) ថ្នាំការពារនានា របស់លេង។ល។

.ទិញយកមកកំដរអារម្មណ៍

បើគ្រាន់តែមានអារម្មណ៍ថាអផ្សុក គ្មានអ្នកកំដរ ហើយទៅទិញសត្វយកមកចិញ្ចឹម នេះគឺ​ជារឿង​មួយ​ដែល​ខុសធ្ងន់តែម្ដង។ ដោយសារតែអ្នកមិនមានក្ដីស្រឡាញ់ចំពោះវាពិតប្រាកដឡើយ​ សាក​ស្រមៃ​មើល​ប្រសិនថាថ្ងៃណា អ្នកលែងអផ្សុក មានអ្វីត្រូវធ្វើជាប់រវល់ឬរកបានរបស់កំដរអារម្មណ៍ថ្មី តើអ្នកនៅ​យក​ចិត្តទុកដាក់ជាមួយជាទៀតដែរ ឬទេ?

. កុំទិញមកព្រោះតែឃើញស្អាត

អ្នកណាក៏ស្រឡាញ់របស់ល្អ ស្អាតដែរ។ ចំពោះសត្វចិញ្ចឹម ក៏ដូចគ្នាម្នាក់ៗ ទៅទិញរកតែសត្វស្អាតខ្លាំង ប៉ុន្ដែត្រូវចាំថា គ្មានអ្វីស្ថិតស្ថេររហូតទេ នៅថ្ងៃមួយដែលវាចាស់ លែងស្អាត កើតចៃ ជ្រុះរោម មាន​ជំងឺ​ផ្សេងៗ ។ តើអ្នកច្បាស់ចិត្តទេថា មិនបោះវាចោល? មួយវិញ​ទៀតសត្វនីមួយៗមិនស្រួលចិញ្ចឹម កុំព្រោះតែហេតុផលស្អាត មួយ​មុខ​ក៏​សម្រេច​ចិត្ត​ទិញ​សត្វចិញ្ចឹម។

.គ្មានពេលគ្រប់គ្រាន់ក្នុងការមើលថែ

បើទោះជាអ្នកជាមនុស្សដែលស្រឡាញ់សត្វក៏ដោយ តែបើគ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការ​មើល​ថែ​រក្សា​វាទេ កុំទិញមកនាំសន្សំកម្ម។ មិនថាសត្វចិញ្ចឹមប្រភេទអ្វីក៏ដោយវាទា​មទារ​ឲ្យម្ចាស់​យក​ចិត្តទុក​ដាក់ជាមួយវា បើទិញវាមកទុកចោល ចាំតែម៉ោងបាយដាក់ចំណី ច្បាស់ជាចប់តែម្ដង។ សត្វក៏​ចេះ​មាន​អារម្មណ៍ បើម្ចាស់វាទុកចោលរហូត គ្មានពេលលេងជាមួយ យូរៗ ទៅវាអាចកើតជំងឺផ្លូវចិត្ត ស្រ្ដេស ឈឺ មិនខុសពីមនុស្សទេណា។

.មនុស្សឆាប់ខឹងក្រេវក្រោធ

បើដឹងថាខ្លួនឆាប់ខឹងឆេវឆាវចិញ្ចឹមសត្វក៏មិនមែនជាជម្រើសល្អសម្រាប់អ្នកដែរ។ ពេលខ្លះ​អ្នកអាច​នឹងទប់អារម្មណ៍មិនបាន ឬខឹងមកពីក្រៅ ក៏បញ្ចេញ​កំហឹង​ដាក់​សត្វ​ចិញ្ចឹម​ដែល​មិន​ដឹង​អី។ ម៉្យាងទៀត​ការចិញ្ចឹមសត្វគឺត្រូវមានចិត្តអត់ទ្រាំច្រើន អ្នកចិត្តក្ដៅប្រាកដជាចិញ្ចឹមមើលថែមិនបានល្អទេ។

.អ្នកជាមនុស្សផ្លាស់ប្ដូរទីលំនៅញឹកញាប់

នេះក៏ជាបញ្ហាមួយដែរបើសិនជាអ្នកឧស្សាហ៍ផ្លាស់ប្ដូរកន្លែងរស់នៅ គួរតែកុំចិញ្ចឹមសត្វ ព្រោះ​សត្វខ្លះ​មិនងាយ​សម្របខ្លួននឹងទីកន្លែងថ្មីទេ​ ដែលអាចឲ្យវាឈឺ ឬងាប់បាន។

. ចេះតែចិញ្ចឹមឲ្យរួចពីដៃ

មិនដឹងអ្វីទាំងអស់ពីសត្វដែលចង់ចិញ្ចឹម ដូចជាវាអាចស៊ីអ្វីបានខ្លះ ស៊ីអ្វីមិនបានខ្លះ របៀបចិញ្ចឹម ការដាក់ចំណីជាដើម។ បើទិញយកមកចិញ្ចឹមរបៀបនេះ គ្មានអ្វីខុសពីទិញវាយកមកធ្វើបាបនោះទេ អ៊ីចឹងហើយកុំចិញ្ចឹមតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម