ចង់ខ្ពស់ស្អាតដូចម៉ូឌែល? ៧វិធី​នេះធ្វើឲ្យកម្ពស់អ្នកខ្ពស់​ជាងមុន

កម្ពស់ខ្ពស់សមសួន គឺជាក្ដីប្រាថ្នា​របស់មនុស្សគ្រប់គ្នា ជាពិសេសមនុស្សប្រុសតែម្ដង​ ដោយសារ​តែ​ស្លៀកពាក់​អ្វី​ក៏​ស្អាត និងដើរទៅណាមកណាជះរាងឡូយយ៉ាងសង្ហារ។  ទន្ទឹមនេះ ចង់មាន​កម្ពស់​ខ្ពស់​ដូចជា​តារាម៉ូឌែល​ក៏​មិនមែន​ជា​បញ្ហា​នោះ​ទេ ប្រសិនបើអ្នកចេះរៀបចំរបរអារហារ និង​ដឹង​ពី​វិធី​ហាត់ប្រាណ​ត្រូវ​តាម​ក្បួនខ្នាត។ តោះ​មក​ដឹង​ពីវិធីទាំង ៧​ ដែលអាចជួយប្រិយមិត្តលូតកម្ពស់បាន៖

.លេងបាល់បោះ

បាល់បោះគឺជាកីឡាដ៏មានប្រជាប្រិយភាពមួយហើយបើនិយាយដល់រឿងចង់លូតកម្ពស់ អ្នក​មិនគួរ​រំលង​ការ​លេង​កីឡាមួយនេះទេ ដូច​ឃើញ​ស្រាប់អ្នកដែលលេងបាល់បោះកម្រនឹងមានកម្ពស់ទាបណាស់។ ដោយសារ​ការ​បញ្ចេញ​ចលនា​ហក់​លោត​ខ្ពស់ៗ​បែបនេះ​ធ្វើ​ឲ្យ​មាន​ការ​រំញោច​ដល់​ការ​ផលិត​អរម៉ូន​ដែល​ធ្វើឲ្យ​អ្នក​លូតកម្ពស់ខ្ពស់ជាងមុន។បើសិនជាអ្នកចាប់ផ្ដើមលេងវាតាំងតែពីក្មេង តាម​អ្នក​ជំនាញ​អ្នក​អាច​លូត​កម្ពស់ពី ១០ទៅ១៥សង់ទីម៉ែត្រឯណោះ។

Two Afro-American boy and a man playing basketball

. ផឹកទឺកដោះគោ ឬញ៉ាំគ្រាប់អាល់ម៉ុន

ក្រៅពីទទួលទានអាហារបន្លែផ្លែឈើគ្រប់គ្រាន់ហើយនោះ អ្នកគួរតែផឹកបន្ថែមនូវទឹកដោះគោ​ ឬញ៉ាំ​គ្រាប់​អាល់ម៉ុន​ព្រោះរបស់ ២ មុខនេះ សម្បូរទៅដោយវីតាមីន D និងជាតិរ៉ែ ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​ដល់​ការ​លូតលាត់របស់ឆ្អឹង និងជួយឲ្យលូតកម្ពស់។

Almond milk and almonds on wooden background. Selective focus

.ឈរឲ្យត្រង់

ចំណុចនេះ ពិតជាសំខាន់​ ពេលខ្លះកម្ពស់របស់អ្នកមិនជាទាបនោះទេ តែការឈរមិនត្រឹមត្រូវ ឈរកោងៗ ធ្វើឲ្យអ្នកមើលទៅទាប និងមិនស្អាតឡើយ។ ដូច្នេះអ្នកត្រូវរៀនឈរ ឬដើរ ខ្លួនឲ្យត្រង់ ធ្វើបែប​នេះ​នឹង​ជួយ​ឲ្យអ្នកមើលទៅខ្ពស់ស្អាតបានមួយកម្រិតទៀត។

. ធ្វើលំហាត់ប្រាណ ឬលេងកីឡា

បាល់បោះមិនមែនជាកីឡាតែមួយមុខដែលអាចជួយឲ្យលោតកម្ពស់នោះទេ នៅមានកីឡា និង​លំហាត់​ប្រាណ​ច្រើន​ទៀត។​ ជាក់ស្ដែងបើអ្នកមិនចូលចិត្តលេងបាល់បោះទេ អ្នកអាចសាកល្បងនូវអ្វីៗ ផ្សេងៗ ទៀតដូចជា ការលោតអន្ទាក់ ហែលទឹក ជិះកង់ តោងដែក​​សំយុង​ខ្លួន​ចុះ​ក្រោម​អង្គុយ​យក​ដៃ​ឈោង​ទៅ​ប៉ះចុង​ជើង ឱន​ខ្លួនយកដៃប៉ះឲ្យដល់ដី។ល។ កីឡា និងលំហាត់ប្រាណទាំងនេះ នឹងជួយ​ឲ្យអ្នក​លូត​កម្ពស់​មិន​ដឹង​ខ្លួន។

. ការជ្រើសរើសសម្លៀកបំពាក់

មនុស្សទាប ឬខ្ពស់ ពេលខ្លះក៏អាស្រ័យលើការស្លៀកពាក់ដែរ ការលេង​ម៉ូដខោអាវ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទាប​តូច មិន​ស្អាត។

-អ្នកគួរតែកុំព្យាយាមស្លៀកខោអាវច្រើនជាន់ ដែលមើលទៅរញ៉េរញ៉ៃខ្លាំង

-កុំពាក់អាវ ឬខោដែលរលុងជ្រុលពេក

-កុំពាក់អាវក្រឡេក្រឡា ឬពណ៌លេចជ្រុលហួសហេតុពេក​

-អ្នកគួរតែស្លៀក​សម្លៀក​បំពាក់សមល្មមរាង និងអាចពាក់ស្បែលជើងដែលមានពណ៌ដូចខោ មើលទៅ​ឲ្យជើង​អ្នក​វែង​ជាង​មុន​ជា​ដើម។

. កល់បាតស្បែកជើង

សម្រាប់មិត្តនារីមិនជាបញ្ហាចោទធ្ងន់នោះទេគឺអាចពាក់ស្បែកជើងកែងចោទជាជំនួយបានមួយគ្រាដែរ។ តែបើពេលខ្លះខ្ជិលមិនចង់ពាក់ គឺអាចកល់បាតស្បែកជើងបន្ថែមក្នុងស្បែកជើងប៉ាតាបាន ដែល​វិធីនេះ​អាចប្រើបានទាំងប្រុសទាំងស្រី។

. កុំបណ្ដោយខ្លួនឲ្យឡើងគីឡូពេក

នៅពេលដែលអ្នកធាត់ ឬមាឌធំខ្លាំងពេក គឺនឹងធ្វើឲ្យអ្នកមើលទៅធំឌាំង ហើយទាបទៀតផង។ អ្នកគួរតែព្យាយាមថែរក្សា និងមើលតាមដានទម្ងន់របស់អ្នកកុំឲ្យឡើងខ្លាំងពេក។ នៅពេលដែលអ្នកស្គម ទោះបីជាអ្នកមិនសូវខ្ពស់ខ្លាំង ក៏មើលទៅរាងស្លីមសណ្ដកល្អដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ អន្លង់អន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​

វណ្ណៈ បូរមី ក្តោបតំណែងតួឯកស្រីរឿងរន្ធត់ ព្រឺព្រួចថ្មីរបស់ សាស្ត្រា ហ្វ្រៀម

ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នាំយកកម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ នៅកម្ពុជា Krud Dance Idols

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់កម្មវិធីប្រកួតរាំដ៏ធំអស្ចារ្យដំបូងគេបង្អស់ប្រចាំប្រទេសកម្ពុជា? ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ!

កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​

វួច ច័ន្ទម៉ូនីកា ត្រូវជ្រើសជា Miss Petite Global Cambodia 2024 និងត្រៀមចេញប្រកួតនៅម៉ាឡេស៊ីឆាប់ៗ

កម្មវិធី Miss Petite Global Cambodia បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយក្នុងឆ្នាំ២០២៤នេះ គឺលោក អ៊ិន វិចិត្រ ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Preteen Cambodia បន្ទាប់ពីក្រុមហ៊ុន

មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ

តារាប្រុសស្រីល្បីៗស្លៀកសម្លៀកបំពាក់ស ចូលរួមមង្គលការ ដួង ម៉ានិច្ច ឲ្យស៊ីនឹង concept មាត់សមុទ្រ

នៅទីបំផុតមង្គលការក្នុងក្តីស្រមៃរបស់តារាសិចស៊ី ដួង ម៉ានិច្ច បានសម្រេចដូចបំណងហើយ ដោយកូនកំលោះ វ៉ន​ លីពុទ្ធិឆាត​ បានដឹកដៃកូនក្រមុំរូបស្រស់ដើរលើកម្រាលព្រំពណ៌សលាតសន្ធឹង

តារាប្រុសល្បីៗ ក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ ដួងម៉ានិច្ច និងស្វាមី

លេច​វត្តមាន​បុរស​សាច់ដុំ​កង់​ៗ ប៉ែន ភ័ក្ត្រ​សុធារិទ្ធ,ប្រុសខួច និង ឆឹម សក្កដា​​​​​ ក្នុង​នាម​ជា​អ្នក​កំដរ​ខាង​ប្រុស ​ក្នុង​មង្គលការ​តារា​ស្រី ​ដួង​ ម៉ានិច្ច​ និង​​ស្វាមី​រូប​សង្ហា ​​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុសនៃ​ដែន​

មិនសរសើមិនបាន! ទម្លាប់សន្សំសំចៃតារាប្រុស Lee Joon ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

តារាប្រុស Lee Joon អតីតសមាជិកក្រុមចម្រៀងបុរស MBLAQ បានចូលរួមក្នុងកម្មវិធី “Our Little Bad Boy” របស់ស្ថានីយទូរទស្សន៍ SBS។ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក