ភាពយន្តរបស់ GDH ១០ រឿងដែលរកចំណូលបានច្រើនបំផុត ធ្លាប់​មើល​រឿង​អី​ខ្លះ?

ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តថៃប្រាកដជាស្គាល់ឈ្មោះផលិតកម្ម GDH ដែលជាផលិតកម្មផលិតខ្សែភាពយន្តគុណភាពលំដាប់ជួរមុខនៅក្នុងប្រទេសថៃ ។ ថ្ងៃនេះ AMS នឹងធ្វើការបង្ហាញពីខ្សែភាពយន្តរបស់ GDH ទាំង ១០ រឿងដែលរកចំណូលបានច្រើនបំផុត។ ចង់ដឹងថាមានភាពយន្តអ្វីខ្លះយើងទៅទស្សនាទាំងអស់គ្នា!

លំដាប់ទី ១០. រឿង  2215 Cher Ba Kla Kaw  ( ២០១៨ )

ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីព្រឹត្តិការណ៍ “ រត់ម្នាក់មួយជំហាន “ របស់កំពូលតារាចម្រៀង Toon Artiwara Kongmalai ឬ ដែលប្រិយមិត្តស្គាល់នៅក្នុងនាម Toon Bodyslam អ្នកចម្រៀងនាំមុខប្រចាំក្រុមចម្រៀង Rock លំដាប់លេខមួយរបស់ប្រទេសថៃ។   តារាចម្រៀងរូបនេះបានបង្កើតព្រឹត្តការណ៍ប្រវត្តិសាស្រ្តឲ្យប្រជាជនថៃគ្រប់រូបចងចាំ ដោយការរត់រយៈចម្ងាយជាង ២ពាន់គីឡូម៉ែត្រ ដើម្បីរកលុយបរិច្ចាគជួយដល់មន្ទីពេទ្យ ។ ព្រឹត្តិការណ៍នេះក៏ត្រូវបាន GDH យកមកផលិតជាខ្សែភាពយន្ត នឹងរកចំណូលបាន ២៣ម៉ឺនដុល្លារ។

លំដាប់ទី ៩ . រឿង The Promise ( ២០១៧ )

ជាខ្សែភាពយន្តបែបរន្ធត់រៀបរាប់ពីសម័យកាលមួយដែលប្រទេសជួបវិបិត្តសេដ្ឋកិច្ច ធ្វើឲ្យអ្នកបណ្តាក់ទុនជាច្រើនប្រឈមមុខនឹងការក្ស័យធុន។ ដូចគ្នាទៅនឹងជីវិតរបស់តួឯកទាំងពីរនៅក្នុងរឿងនេះដែលជាមិត្តសំឡាញ់​នឹងគ្នាបានចូលហ៊ុនគ្នាសាងអគារទំនើបនៅកណ្តាលក្រុងហើយក៏បានក្ស័យធុនទាំងពីរនាក់។ អ្នកទាំងពីរទទួលរងជាមួយការខាតបង់ក្នុងគ្រានេះមិនបានទើបសម្រេចចិត្តធ្វើអត្តឃាត។ តែចុងក្រោយមិត្តម្នាក់បានប្តូរចិត្តមិនធ្វើអត្តឃាតខ្លួនឯង បណ្តោយឲ្យមិត្តរបស់ខ្លួនម្នាក់ទៀតធ្វើអត្តឃាតតែម្នាក់ឯង។ រឿងនេះរកចំណូលបាន ១លានដុល្លារ។

លំដាប់ទី ៨ .​ រឿង A Gift ( ២០១៦ )

ជាខ្សែភាពយន្តដែលផលិតឡើងដើម្បីថ្វាយព្រះរាជកុសលដល់ព្រះមហាក្សត្រព្រះបាទសម្តេច ភូមិបុល អាឌុលយ៉ាដេត និង​ជាកាដូស្វាគម៍ឆ្នាំថ្មីដល់ទស្សនិកជន​ផង​ដែរ។ នេះជាខ្សែភាពយន្តរឿងទីពីររបស់ផលិតកម្ម GDH បន្ទាប់ពីរឿង “ One Day” ដែលបានដាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងឆ្នាំតែមួយជាមួយគ្នា។ សាច់រឿងក្នុងខ្សែភាពយន្តនេះបានចែកចេញជាបីផ្នែកតាមលំដាប់ ដោយមួយផ្នែកៗមានបទចម្រៀងអមរៀងៗខ្លួនដូចជាបទ “ Love at sundown”, “Still on me”, និងបទ “Testo” ។

ខ្សែភាពយន្តរឿងនេះនិយាយអំពីការប្រើជីវិតខុសៗគ្នារបស់យុរវ័យទាំងបីគូ ដែលមានទាំងស្នេហារ៉ូមែនទិក កម្សត់ និងកំប្លែងរួមគ្នាក្នុងរឿងតែមួយ។ រឿងនេះរកចំណូលបានដល់ទៅ ១,៥លានដុល្លារ។

លំដាប់ទី ៧. រឿង Happy Old Year ( ២០១៩ )

ខ្សែភាពយន្តនេះជាប្រភេទរឿង Romantic Drama ដែលសម្តែងដោយតារាប្រុសស្រីលំដាប់ជួរមុខលោក Sunny Sowanmethanon និងកញ្ញា Aokbab Chutimon ។ ហេតុការណ៍នៃអតីតកាលបានវិលត្រឡប់មកវិញ នៅពេលដែលតួឯកស្រីបានរើ កកាយរបស់របរចាស់ៗនៅក្នុងផ្ទះដើម្បីយកទៅបោះចោល តែបែជាទៅប៉ះចំរបស់អនុស្សាវរីយ៍ដែលសង្សាចាស់ធ្លាប់ឲ្យ ទើបធ្វើឲ្យតួស្រីត្រូវរកវិធីដើម្បីបំភ្លេចសង្សាចាស់ម្តងទៀត។ ខ្សែភាពយន្តនេះរកចំណូលបានខ្ពស់ដល់ទៅ ១,៧០០,០០០ ដុល្លា។

លំដាប់ទី ៦ . រឿង Home Stay ( ២០១៨ )

ជាខ្សែភាពយន្តថៃបែប Drama  Fantasy ដែលផលិតឡើងមកវិញតាមលំនាំរឿងរបស់ប្រទេសជប៉ុនមានឈ្មោះថា “ Colorfull” ។ សាច់រឿងបង្ហាញពីការត្រឡប់របស់វិញ្ញាណដែលមានជីវិតសាជាថ្មីម្តងទៀតនៅក្នុងរាងកាយរបស់សិស្សវិទ្យាល័យ និងត្រូវស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់ខ្លួនឯង។

នេះជាខ្សែភាពយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៨ នឹងរកចំណូលបានដល់ទៅ ២លានដុល្លារ។

លំដាប់ទី ៥ . រឿង One Day ( ២០១៦ )

នេះជាខ្សែភាពយន្តដំបូងបង្អស់របស់ផលិតកម្ម GDH បន្ទាប់ពីបាន​រួបរួមឡើងសាជាថ្មី ដែលពីមុនមកនេះជាផលិតកម្ម GTH ។ ខ្សែភាពយន្តរឿងនេះជាប្រភេទរឿងស្នេហា Drama Romantic ដែលតួប្រុសជាបុគ្គលិកផ្នែក IT បានលួចស្រឡាញ់មិត្តរួមការងាជាមួយគ្នា។​ ឆ្លៀតពេលដែលនាងបាត់ការចងចាំ គេក៏ប្រើឱកាសនេះដើម្បីធ្វើឲ្យនាងមានអារម្មណ៍ល្អៗមកលើខ្លួនមុនពេលដែលការចងចាំរបស់នាងវិលត្រលប់មកវិញ។ រឿងនេះរកចំណូលបានខ្ពស់ដល់ទៅ​ ៣,៤លានដុល្លារ។

លំដាប់ទី ៤. រឿង Bad Genius ( ២០១៧ )

ផ្តើមពីការលបលួចមើលព្រីយ៉ុងនៅក្នុងថ្នាក់រៀន រហូតរាលដាលទៅដល់ការកេងបន្លំលើវិញ្ញាសាប្រឡងលំដាប់ប្រទេស ពួកគេទាំងនេះមិនមែនត្រឹមតែជាសិស្សវិទ្យាល័យ តែជាគំរូដែលបង្ហាញឲ្យឃើញពីការកេងបន្លំពីគ្រប់បណ្តាជាន់ថ្នាក់ក្នុងប្រទេសថៃ។ មិនត្រឹមតែទទួលបានជោគជ័យនៅក្នុងប្រទេសថៃ តែខ្សែភាពយន្តរឿងនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសនានា និងបានទទួលពានរង្វាន់មកជាច្រើនផ្នែក។ ខ្សែភាពយន្តរឿងនេះរកចំណូលបានខ្ពស់បំផុតដល់ទៅ ៣,៥លានដុល្លារ។

លំដាប់ទី ៣. រឿង Friend Zone ( ២០១៩ )

ជាខ្សែភាពយន្តដែលទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩ ។ នេះជាជីវិតស្នេហារបស់អ្នកដែលលួចស្រឡាញ់មិត្តភ័ក្តិខ្លួនឯង តែក៏មិនអាចទៅរួច ចង់ត្រលប់មកគិតជាមិត្តភ័ក្តិវិញក៏មិនបាន។ ក្រៅពីសាច់រឿងដែលថ្មីប្លែកហើយនោះបើនិយាយពីបទចម្រៀងនៅក្នុងរឿងនេះវិញក៏ជាបទចម្រៀងដំបូងបំផុតក្នុងវិស័យសិល្បៈចម្រៀង ដែលបានតារាចម្រៀងស្រីរូបស្រស់ទាំង ៩​ ប្រទេសមកច្រៀងរួមជាគ្នា ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។ ភាពយន្តនេះទទួលបានជោគជ័យយ៉ាងខ្លាំងដោយរកចំណូលបានដល់ទៅ ៤,២ លានដុល្លារ។

លំដាប់ទី ២. រឿង Tootsise  And The Fake  ( ២០១៩ )

ខ្សែភាពយន្តនេះផលិតឡើងមកបន្ទាប់ពីខ្សែភាពយន្តភាគរឿង​ “ Diary Tootsise The Series” ។ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស “Diary Tootsise” ក៏ត្រូវបានផលិតឡើងមកជាខ្សែភាពយន្តខ្នាតធំក្នុងនាមជា “ Tootsise And The Fake” ដោយបានបន្ថែមតួឯកនៅក្នុងរឿងម្នាក់ទៀត គឺកំពូលតារាសម្តែងលំដាប់ជួរមុខ Chompoo Ariya ។ ខ្សែភាពយន្តបែប​កំប្លែង​មួយ​នេះរកចំណូលបានយ៉ាងច្រើនមហាសាលគឺរហូតដល់​ ៤,៤​ ដុល្លារ។

លំដាប់លេខ ១ . រឿង Brother of the year ( ២០១៨ )

ជារឿងរ៉ាវរវាងបងប្អូនពីរនាក់ ដោយមានបងប្រុសកំពូលកូរចាំតែរារាំងស្នេហារបស់ប្អូនស្រី។​ រឿងនេះក៏ជាប្រភេទរឿង Romantic Drama ដែលមាន​​ការ​ចូលរួម​សម្ដែង​ពីកំពូលតារាប្រុសទាំងសង្ហានឹងកប្លែងលោក Sunny Sowanmethanon. ស្រីស្អាត Yaya Aurassaya និងតារាចម្រៀងល្បីឈ្មោះកូនកាត់កូរ៉េ​ថៃប្រចាំក្រុម 2PM លោក Nichkhun។ ខ្សែភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ហើយរកចំណូលបានខ្ពស់បំផុតរហូតដល់ទៅ ៤,៦៥លានដុល្លារ៕

ទាំងនេះគឺជាខ្សែភាពយន្តរបស់ GDH ដែលទទួលជោគជ័យនិងរកចំណូលបានច្រើនបំផុត។ តើប្រិយមិត្តចូលចិត្តខ្សែភាពយន្តមួយណាដែរ? កុំភ្លេចតាមដានជាមួយនឹងយើងខ្ញុំនៅក្នុងអត្ថបទក្រោយៗទៀតទាំងអស់គ្នា! 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។