ញាក់សាច់គ្រប់រឿង! ភាពយន្ត Zombie ទាំង ១០ ដែលរកចំណូលបានច្រើនបំផុត ធ្លាប់​មើល​រឿង​ណា​ខ្លះ?

ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកទស្សនាខ្សែភាពយន្តប្រភេទ Zombie ទាំង ១០ រឿងដែលរកប្រាក់ចំណូលបានច្រើនបំផុត។ ចង់ដឹងថាមានភាពយន្តណាខ្លះតោះយើងទៅទស្សនាទាំងអស់គ្នា៖

លំដាប់ទី ១០ រឿង “28 Weeks Later”

ហេតុការណ៍ដែលនឹងកើតឡើងនៅពេល ២៨ សប្តាហ៍ខាងមុខទៀត ដែលមាន​អ្នកឆ្លង​វីរុសមួយ ប្រភេទ ធ្វើឲ្យពួកគេក្លាយទៅជា Zombie។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០០៧ រកចំណូលបាន ៦៥លានដុល្លារដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥លានដុល្លារ។

លំដាប់ទី ៩​ រឿង “28 Days Later”…

ភាពយន្តនេះអាចហៅបានថាជាខ្សែភាពយន្តរឿងដំបូងៗបំផុតដែលធ្វើឲ្យយើងស្គាល់ពាក្យថា Zombie ក៏ថាបាន។ រឿងរ៉ាវនិយាយអំពីការឆ្លងរាតត្បាតរបស់វីរុស ដែលឆ្លងមកពីសត្វ អ្នកដែល​បានឆ្លង​វីរុស​នេះគឺមានអាការៈកាចសាហាវប្រៀបដូចជាសត្វព្រៃ។ បុរសម្នាក់​បានវិល​ត្រឡប់​មកដឹង​ខ្លួនវិញ​ឡើងវិញបន្ទាប់ពី ២៨ថ្ងៃក្រោយមកនៃការរីករាលដាលនៃវីរុស ដែលបាន​ធ្វើឲ្យមនុស្ស​ម្នាគ្រប់គ្នា​ក្លាយទៅជា Zombie ។ គេដើរតែលតោលនៅក្នុងទីក្រុងដ៏ស្ងាត់ជ្រងំ ក្រោយពី​បានជួបជាមួយ​នឹងមនុស្ស​ដទៃទៀតមិនប៉ុន្មាននាក់ ពួកគេក៏នាំគ្នាភាស់ខ្លួនដើម្បីទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព។

ខ្សែភាពយន្តនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០២ រកចំណូលបាន ៨៥,៧លានដុល្លារ ដោយ​បានចំណាយ​ដើមទុនក្នុងការផលិតអស់ចំនួនត្រឹមតែ ៨លានដុល្លារប៉ុណ្ណោះ។

លំដាប់ទី ៨ រឿង “Train To Busan”

ជាខ្សែភាពយន្ត Zombie របស់ប្រទេសកូរ៉េខាងត្បូងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ រឿងរ៉ាវរបស់អ្នកគ្រប់គ្រងវ័យក្មេងដែលត្រូវនាំកូនស្រីធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Busan តែក៏កើតមានរឿងរ៉ាវដែលមិននឹកស្មានក្រោយពីមានការឆ្លងរាលដាលរបស់វីរុស Zombie ដែល​បណ្តាល​ឲ្យប្រទេសកូរ៉េដួលរលំត្រឹមតែរយៈពេល១ថ្ងៃ។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៦ រកចំណូល​បាន ៩២,៦លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ចំនួន ៨លានដុល្លារ។

លំដាប់ទី ៧ រឿង “Dawn of the Dead”

រឿងរ៉ាវរបស់ក្រុមមនុស្សដែលត្រូវព្យាយាមយករួចខ្លួនពីពួក Zombie ដែលត្រូវ​ចូលទៅ​លាក់ខ្លួន​នៅក្នុងហាង​ទំនិញ។ ខ្សែភាពយន្តនេះធ្លាប់ត្រូវបានផលិតឡើងមករួចម្តងមកហើយ តែសម្រាប់​លើកនេះគឺមានបន្ថែមនូវភាពទាន់សម័យ និងធ្វើឲ្យ Zombie មានភាពកាចសាហាវខ្លាំងជាងមុន។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ​២០០៤ រកចំណូលបាន ១០២,២ លានដុល្លារ ដោយបាន​ចំណាយដើម​ទុនក្នុងការផលិត​អស់ចំនួន ២៦ លានដុល្លារ។

លំដាប់ទី ៦ រឿង “Zombieland”

នេះជាខ្សែភាពយន្ត Zombie ដែលបង្កប់ភាពកំប្លុកកំប្លែងនៅជាមួយគ្នា។ រឿងនេះ​អាចនឹង​មិនមានភាព​រន្ធត់ខ្លាំងដូចជារឿង Zombie ផ្សេងៗនោះទេ តែទទួលបានជោគជ័យ​នៅក្នុងសហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៩ ដោយរកចំណូលបាន ១០២,៣លាន​ដុល្លារ ដោយ​ចំណាយដើមទុន​ក្នុងការផលិតចំនួន ២៣,៦លានដុល្លារ។

លំដាប់ទី ៥ រឿង​ “Warm Bodies”

នេះជាខ្សែភាពយន្ត Zombie មួយប្រភេទទៀតដែលមានដាក់បញ្ចូលនូវភាពរ៉ូមែនទិករបស់ Zombie ដែលមានចំពោះមនុស្សស្រីម្នាក់។ មនុស្សស្រីម្នាក់នេះដែលរួចជីវិតពីការតាមសម្លាប់របស់ពួក Zombie នាងបានធ្វើឲ្យបេះដូងរបស់ Zombie ម្នាក់ដែលជាតួឯក​ប្រុសក្នុងរឿងលោតញាប់ខុសធម្មតា។ នេះគឺជាចំណុច​ចាប់ផ្តើមនៃទំនាក់ទំនងរវាង Zombie និងមនុស្សធម្មតា។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៣ រកចំណូលបាន ១១៦,៩លានដុល្លារ ដោយ​បានចំណាយ​ដើមទុនក្នុង​ការផលិតអស់ចំនួន ៣៥លានដុល្លារ។

លំដាប់ទី ៤ រឿង​ “Zombieland: Double Tap”

១០ ឆ្នាំក្រោយមកបន្ទាប់ពីទទួលបានជោគជ័យនៅក្នុងខ្សែភាពយន្តរឿង Zombieland កាលពីឆ្នាំ ២០០៩ នៅឆ្នាំ ២០១៩ កន្លងមកនេះ Zombieland Double Tap បាន​ចេញមក​គ្រង​តំណែងខ្សែភាពយន្ត Zombie ដែលរកចំណូលបានច្រើនបំផុតដដែល។​ រឿងនេះរកចំណូលបាន ១២២,៨ លានដុល្លារ ដោយបានចំណាយដើមទុនក្នុង​ការ​ផលិតអស់ចំនួន ៤២លានដុល្លារ។

លំដាប់ទី ៣ រឿង​ “Resident Evil: The Final Chapter”

ខ្សែភាពយន្តរឿងនេះផលិតឡើងមកពី Game ដែលមានឈ្មោះតែមួយដូចគ្នា។​ នេះជាខ្សែភាពយន្ត Zombie ដែលលាយឡំទៅដោយ Action និង CG យ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យរឿងនេះ ទទួលបានជោគជ័យទាំង ៦ វគ្គជាប់គ្នាតែម្តង ដោយអាចរកចំណូលបានដល់ទៅ ១២០០ លាន​ដុល្លារ។ ចំណែក Resident Evil: The Final Chapter រកចំណូលបានដល់ទៅ ៣១២,២ លានដុល្លារ ជាមួយនឹងដើមទុនក្នុងការផលិតចំនួន ៤០លានដុល្លារ។

លំដាប់ទី ២ រឿង “World War Z”

ខ្សែភាពយន្តនេះជាប្រភេទរឿង Zombie សម័យថ្មី។ ក្នុងការ​សើប​អង្កេត​រុករក​ដើម​ហេតុ​នៃការ​រីករាលដាលនៃវីរុស Zombie ដើម្បីព្យាបាលនិងបញ្ឈប់វីរុសដ៏កាចសាហាវមួយនេះ។​ នេះជាខ្សែភាពយន្ត Zombie មួយប្រភេទទៀតដែលដាក់បញ្ចូលទៅដោយ Action និង CG យ៉ាង​សន្ធឹកសន្ធាប់ បើនិយាយពីចំនួននៃពួក Zombie វិញគឺ​ច្រើន​ដល់ថ្នាក់​អាចគរ​លើគ្នាឡើង​លើ​ជញ្ជាំង​បាន។​ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៣ រកចំណូលបានខ្ពស់បំផុតដល់ទៅ ៥៤០លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតចំនួន ១៩០ លានដុល្លារ។​

លំដាប់ទី ១ រឿង “I Am Legend”

ជាខ្សែភាពយន្តដែលស្ងប់ស្ងាត់​និងតែលតោល ព្រោះនៅលើពិភពលោកនេះនៅសល់តែតួ​ឯកម្នាក់គត់។​ គេគឺជាម្នាក់ក្នុងចំណោមមនុស្សដែលមានអង់ទីគ័រការងារពីការឆ្លងវីរុស Zombie ស្របពេល​ដែល​មនុស្សជាច្រើនបានឆ្លងវីរុសនេះទូទាំងពិភពលោករហូតធ្វើឲ្យពួកគេក្លាយទៅជា Zombie ។​ ភាពយន្ត​នេះចាក់បញ្ចាំងនៅក្នុងឆ្នាំ​ ២០០៧ រកចំណូលបាន ខ្ពស់បំផុតដល់ទៅ ៥៨៥,៤ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ១៥០ លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។