ធ្លាប់​មើល​អស់​នៅ? ភាពយន្ត ១០ រឿងរបស់ DreamWorks ដែល​រក​ចំណូល​បាន​ច្រើន​បំផុត

Dream Work គឺ​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត គំនូរជីវចល ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំង​ពី​ឆ្នាំ ១៩៩០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ Studio Dreamworks ដំណើរការ​មក​អស់​រយៈពេល ២១ ឆ្នាំ​និង​ផលិត គំនូរជីវចល បាន​ជាង ៣០រឿង​រួច​មក​ហើយ។ Studio dream work រក​ចំណូល​បាន​ពី​ការ​ផលិត​ខ្សែភាពយន្ត គំនូរជីវចល បាន​រហូត​ទៅ​ដល់ ១២,៥ប៊ីលានដុល្លា។ ថ្ងៃនេះ​យើង​នឹង​មក​បង្ហាញ​ពី​ខ្សែភាពយន្ត គំនូរជីវចល ទាំង ១០​រឿង​របស់ DreamWorks ដែល​រក​ចំណូល​បាន​ច្រើន​បំផុត។ ចង់ដឹង​ថា​មាន​ភាពយន្តអ្វីខ្លះតោះ​យើងទៅ​ទស្សនា​ទាំង​អស់គ្នា៖

លំដាប់​ទី ១០៖ រឿង Puss In Boots

មក​ចាប់​ផ្តើមពី​ភាពយន្តដែល​រក​ចំណូល​បាន​ច្រើនដំបូង​បំផុត​របស់ Dream​Works។ ជាមួយ​នឹង​រឿងរ៉ាវ​របស់អ្នក​ក្លាហាន​ស្បែកជើង Boots។ នេះជា​ការ​ផ្សងព្រេង​របស់ Puss ជាមួយ​នឹង​កញ្ញាឆ្មា រួម​ជាមួយ​នឹង ក្មេង​ប្រុស​រូបរាង​ជា​ស៊ុត ដែល​ជា​មិត្ត​សម្លាញ់​របស់​គេ។ពួកគេ​ត្រូវ​ចេញ​ស្វែង​រក​កំណប់​ទ្រព្យ​មហាសាល​នៅលើ​មេឃ។ ភាពយន្ត​នេះចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០១១ ហើយ​រក​ចំណូល​បាន  ៥៥៤,៩លានដុល្លារ ដោយ​ចំណាយ​ដើមទុន​ក្នុង​ការ​ផលិត​អស់​ចំនួន ១៣០លានដុល្លារ។

លំដាប់​ទី ៩៖ រឿង The Croods

នេះជា​ភាពយន្ត គំនូរជីវចល បែប​លក្ខណៈ​ផ្សងព្រេងរបស់​រឿងរ៉ាវគ្រួសារ Croods ដែល​ជាគ្រួសារ​របស់​មនុស្ស​លោក​ដំបូងគេបង្អស់។ ពួកគេ​ត្រូវគេច​ខ្លួនពីគ្រោះមហន្តរាយដែលកើត​មានពីការរំកិលនៃស្រទាប់ផែនដី​ដែលអាចធ្វើឲ្យពួកគេស្លាប់​ដាច់ពូជពី​លើលោក​នេះ​បាន។  ពួកគេ​បានធ្វើដំណើរ​ផ្សងព្រេងទៅ​គ្រប់ទីកន្លែងដើម្បីគេច​ឲ្យផុតពី​គ្រោះមហន្តរាយ​គ្រានេះ។ ភាពយន្តនេះ​ចាក់បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០១៣ ហើយ​រកចំណូលបាន ៥៨៧,២លានដុល្លារ ដោយ​បានចំណាយដើម​ទុនក្នុង​ការ​ផលិត​អស់​ចំនួន ១៣៥លានដុល្លារ។

លំដាប់ទី ៨៖ រឿង Madagascar: Escape 2 Africa

នេះ​គឺជាវគ្គទី​ពីរ​របស់​ភាពយន្តរឿង Madagascar ។ ក្រោយពីពួកសត្វដែលមកពី New York ត្រូវ​បាន​ទុកចោលនៅ​លើកោះ ​ពួកគេ​ក៏បានព្យាយាម​រកវិធីផ្សេងៗបែប​ចម្លែកៗដើម្បីចាកចេញពីកោះនោះ។ តែវិធី​ចម្លែក​របស់​ពួកគេក៏ទទួលបានផល ដោយ​ពួកគេ​បានជួសជុលយន្តហោះ​បាក់បែកឲ្យ​ត្រឡប់មកប្រើ​ការវិញបាន​សម្រេច។ ក្រោយពីធ្វើការហោះហើរ​ចេញ​ពីកោះយន្តហោះក៏បាន​ធ្លាក់នៅចំ​ដែលដី Africa ធ្វើឲ្យពួក​គេបាន​ជួបជាមួយ​នឹងក្រុមសត្វ​ដទៃទៀតជាច្រើន។ រឿងនេះ​ចាក់បញ្ចាំង​នៅក្នុងឆ្នាំ ២០០៨ហើយរកចំណូលបាន ៦០៣,៩លានដុល្លារ ដោយបានចំណាយ​ដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ។

លំដាប់ទី ៧៖ រឿង How to Train Your Dragon 2

នេះក៏ជាខ្សែភាពយន្តដែលទទួលបានជោគជ័យមួយរឿងទៀតរបស់ DreamWorks ។ វគ្គនេះដំណើររឿងតពីវគ្គមុនក្រោយ​ពីក្រុមមនុស្សអាចសម្របខ្លួន​រស់នៅជាមួយ​នឹងហ្វូង​សត្វនាគ​បានហើយ។ ពួកគេក៏ត្រូវជួបប្រទះជាមួយនឹងឧបសគ្គថ្មីមួយទៀត ដោយពួកគេ​ត្រូវប្រឈមមុខ​និងតតាំងជាមួយហ្វូងសត្វនាគមួយក្រុមផ្សេងទៀត។ រឿង​នេះ​ចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៤ រកចំណូលបាន ៦២១,៥លានដុល្លារ ដោយ​បានចំណាយ​ដើមទុនក្នុងការផលិតអស់ចំនួន ១៤៥លានដុល្លារ។

លំដាប់ទី ៦៖ រឿង Kung Fu Panda

ខ្សែភាពយន្ត​នេះក៏ជា​សមិទ្ធផល​ជោគជ័យ​មួយ​ទៀតរបស់ DreamWorks ដែល​មានការគាំទ្រយ៉ាង​ច្រើនទូទាំងសកលលោក។​ ជាមួយនឹងរឿងរ៉ាវរបស់ Panda ដែលមានមាឌ​ធំមាំមួនតែ​សស្លក់​សស្លើត​តែរូប​មានចិត្ត​ស្រឡាញ់​ក្បាច់គុនកុងហ្វូយ៉ាងខ្លាំង។ ថ្ងៃមួយគេត្រូវបានជ្រើសតាំងឲ្យធ្វើជា​អ្នក​ចម្បាំងនាគរាជ ព្រមទាំងតម្រូវឲ្យគេត្រូវហ្វឹកហាត់​វិជ្ជាគុន​កុងហ្វូ​ឲ្យបានសម្រេចដើម្បី​ប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ដែលកំពុងតែមកដល់ក្នុងពេលខាង​មុខនេះ។ ភាពយន្ត​នេះចាក់​បញ្ចាំងនៅក្នុងឆ្នាំ ២០០៨ រកចំណូលបាន ៦៣១,៧លានដុល្លារ ដោយ​បានចំណាយ​ដើមទុនក្នុងការផលិតអស់ចំនួន ១៣០លានដុល្លារ។

លំដាប់ទី ៥៖ រឿង Kung Fu Panda 2

Kung Fu Panda នៅតែគ្រង​តំណែងជាខ្សែភាពយន្ត គំនូរជីវចល ដែលរក​ចំណូល​បានច្រើន​បំផុតរបស់ DreamWorks ។ ក្រោយ​ពីតួរអង្គ Panda របស់យើង​ត្រូវបានគេទទួល​ស្គាល់ថាជាអ្នក​ចម្បាំង​នាគរាជ​ហើយ​នោះ អ្នកចម្បាំង​នាគរាជ​និងអ្នកក្លាហាន​ទាំង៥រូបត្រូវធ្វើដំណើរទៅនគរ កុងមឿន ដើម្បីប្រយុទ្ធជាមួយសត្រូវ និងស្វែង​រកការពិតនៃ​ដើមកំណើតរបស់​ខ្លួនឯង។ ភាពយន្ត​នេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១១ រកចំណូលបាន ៦៦៥, ៦លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ។

លំដាប់​ទី ៤៖ រឿង Madagascar 3: Europe´s Most Wanted

ក្រោយពី​បញ្ចប់​ដំណើរ​ផ្សងព្រេង​នៅ​អាហ្វ្រិក​រួចរាល់​ហើយ បណ្តាក្រុម​សត្វ​ទាំង​ឡាយ​ក៏ចង់វិល​ត្រឡប់ទៅផ្ទះរបស់គេ​វិញនៅឯ New York។ តែពួកគេត្រូវ​តាមរក​គ្នីគ្នារបស់គេមួយ​ចំនួនទៀត​ដែលបានបែកគ្នាកាលពីមុននោះ។ ព្រោះ​សត្វទាំងពីរ​ក្រុមទៀត​នេះគឺ​ជា​អ្នក​ដែល​អាច​ជួយឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញបាន។ ធ្វើឲ្យ​ពួកគេ​ត្រូវ​ជួប​ជាមួយនឹង​ការផ្សងផ្សេងជាថ្មីម្តងទៀតនៅអ៊ឺរ៉ុប។ ភាពយន្ត​នេះចាក់​បញ្ចាំង​នៅក្នុងឆ្នាំ ២០១២ រកចំណូល​បាន ៧៤៦,៩លានដុល្លារ ដោយបាន​ចំណាយ​ដើមទុនក្នុងការ​ផលិត​អស់​ចំនួន ១៤៥លានដុល្លារ។

លំដាប់ទី ៣៖ រឿង  Shrek Forever After

ខ្សែភាពយន្ត​រឿងនេះអាច​និយាយ​បាន​ថា​ជា​ខ្សែភាពយន្ត​ដែល​សាង​កេរ្តិ៍​ឈ្មោះឲ្យ DreamWorks តែម្តងក៏ថាបាន។ គ្រប់វគ្គដែលបាន​ផលិតចេញ​មកគឺរកចំណូលបានយ៉ាងច្រើនមហាសាល។ Shrek Forever After  គឺជាវគ្គទី៤នៃរឿងនេះ។ ជាមួយនឹងរឿងរ៉ាវរបស់ Shrek ដែល​បាន​ឆ្លងកាត់ឩបសគ្គមកជាច្រើន​ទាំងបី​វគ្គ នៅក្នុងវគ្គនេះ​គេ​ក៏​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​គេ។ ប្រើ​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​កក់​ក្តៅ​មួយ​មើលថែកូនៗទាំងបីរបស់គេ។ តែក្នុង​ចិត្ត​របស់​គេនៅ​តែលួច​នឹក​គិត​ទៅដល់​អតីតកាល​របស់​ខ្លួនដែល​ធ្លាប់​ជា​យក្ស​រស់​នៅ​ក្នុង​បាត​បឹង​ហើយ​មនុស្សម្នាជាច្រើនខ្លាចរអារូប​គេ​ជាខ្លាំង។ ធ្វើឲ្យ Shrek យល់ព្រម​ទៅចុះ​កិច្ចសន្យា​មួយ​ដើម្បីឲ្យរូបគេអាចវិលត្រឡប់ទៅ​ដូចពីមុនវិញ តែ​រឿងរ៉ាវ​មិន​បានដូចជា​ការ​គិត។ គ្រប់យ៉ាងប្រែ​ទៅជា​រញ៉េរញ៉ៃ ធ្វើឲ្យ Shrek ត្រូវព្យាយាម​ធ្វើគ្រប់វិធីដើម្បី​ឲ្យគ្រប់យ៉ាងវិលត្រឡប់មក​កាន់សភាព​ដើមវិញ។ រឿងនេះបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រកចំណូល​បាន ៧៥២,៦លានដុល្លារ និងបាន​ចំណាយដើមទុនក្នុងការ​ផលិតអស់ចំនួន ១៦៥លានដុល្លារ។

លំដាប់ទី ២៖ រឿង Shrek The Third

ក្នុងវគ្គទី៣នេះមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅពេលដែល Shrek មិនចង់​ឡើងធ្វើ​ជាស្តេច។ ទើបធ្វើឲ្យគេ​ត្រូវ​ចេញ​ដំណើរទៅ​ស្វែង​រក​រាជ​ទាយាទ​ពិត​ប្រាកដ​ដែល​ត្រូវជាប្អូន​ប្រុសរបស់ភរិយាគេ។ ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០០៧ រក​ចំណូលបាន ៨១៣,៣លានដុល្លារ ដោយបាន​ចំណាយ​ដើម​ទុនក្នុងការផលិតអស់ចំនួន ១៦០លានដុល្លារ។

លំដាប់ទី ១៖ រឿង Shrek 2

Shrek នៅតែគ្រងតំណែងជាខ្សែភាពយន្ត គំនូរជីវចល ដែលរកចំណូលបានខ្ពស់បំផុតរបស់ DreamWorks ។ រឿងរ៉ាងតពីភាគដំបូងក្រោយពីតស៊ូជាមួយនាគភ្លើង ហើយអាចយកឈ្នះចិត្តរបស់ព្រះនាងបាន។ នៅក្នុងវគ្គនេះគេត្រូវប្រឈមមុខជាមួយនឹងការសាកល្បងដ៏ខ្លាំងក្លាបំផុតនោះគឺឪពុកម្តាយក្មេងរបស់គេ។ Shrek ត្រូវត្រឡប់ទៅសួរសុខទុកឪពុកម្តាយរបស់ព្រះនាង ដែលជាព្រះមហាក្សត្រ ដោយអ្នកទាំងពីរមិនធ្លាប់បានដឹងមកពីមុនទេថាការរៀបការរបស់ពួកគេអាចធ្វើឲ្យផែនការរបស់ឪពុកក្មេងត្រូវរលាយ។ រឿងនេះចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៤ រកចំណូល​បានខ្ពស់បំផុតដល់ទៅ ៩២៨,៧លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតអស់ចំនួន ១៥០លានដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។

មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែល

ច្បាស់ហើយ! Jennie នឹងត្រៀមចាប់ដៃគ្នាបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico

កាលពីដើមខែ មេសា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន Naver បានទម្លាយថា Jennie សមាជិកក្រុម BLACKPINK និងត្រៀមបញ្ចេញចម្រៀងថ្មីជាមួយតារាប្រុស Zico។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់មានអារម្មណ៍រំភើប

ម្ចាស់មកុដ Miss Earth Cambodia 2019 ថោង ម៉ាឡា មិនច្បាស់រឿងវិលវិញ ទោះហ្វេនៗទទូចសុំ

មកទល់ពេលនេះហើយ កញ្ញា ថោង ម៉ាឡា Miss Earth Cambodia 2019 នៅតែមិនច្បាស់លាស់ពីគម្រោង Comeback មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយនាងលើកឡើងយ៉ាង

តួប្រុសរឿង “Lovely Runner” ធ្លាប់ត្រូវគេបដិសេធជាង ១០០ ដង ទម្រាំមាន​ឱកាសចូលសម្ដែងរឿង

តារាសម្ដែងប្រុស Byeon WooSeok កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ក្រោយលោកបង្ហាញមុខជាតួឯកប្រុសក្នុងរឿងភាគកូរ៉េ “Lovely Runner”។ ទើបបញ្ចេញបាន ៤ ភាគ ប៉ុន្ដែរឿងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រមិនថាក្នុងស្រុក ឬក្រៅស្រុក។