ភាពយន្ត Live Action របស់ Disney ១០ រឿងដែលរកចំណូលបានច្រើនបំផុត

ភាពយន្តគំនូរជីវចល​ដែល​យើង​ធ្លាប់​មើល​យ៉ាង​ជក់ចិត្ត​​កាល​ពី​នៅ​ក្មេងរហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ត្រូវវ​បាន​យក​មក​ផលិត​ជា​ភាពយន្ត​មនុស្ស​សម្ដែង​ពិត​ៗ​ស្ទើរ​តែ​គ្រប់រឿង ដែល​ភាពយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ភាពយន្ត Live Action។ ថ្ងៃនេះ Admin នឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅមើលខ្សែភាពយន្ត Live Action របស់ Disney ទាំង ១០ ដែលរកចំណូលបានច្រើនបំផុត ហើយ​ខ្សែភាពយន្ត​ទាំង ១០រឿងនេះ​មានអ្វីខ្លះ​តោះយើងទៅមើលទាំងអស់គ្នា ៖

លំដាប់ទី ១០ រឿង ៖ 101 Dalmatians ( ១៩៩៦ )

ភាពយន្តរឿងនេះជាខ្សែភាពយន្ត Live Action ដំបូងៗបំផុតរបស់ Disney ដោយ​ត្រូវ​បាន​ផលិត​ឡើងតាម​លំនាំភាពយន្ត​គំនូរជីវចលរឿង ឆ្កែ១០១ ឬ “101 Dalmatians” ដែល​ចេញ​នៅឆ្នាំ ១៩៩១។ រឿងនេះនិយាយអំពីគ្រួសារមួយបានចិញ្ចឹមសុនកពួជ Dalmatians ២ក្បាល ក្រោយ​មកសត្វ​សុនក​នោះបាន​កើត​កូនចំនួន ១០១ ក្បាលក្រោយមកម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ Fashion បានចាប់សុនកទាំងអស់បំណងចង់យកទៅឆ្នៃធ្វើជាសម្លៀកបំពាក់។

ភាពយន្តនេះចាក់បញ្ចាំងក្នុងរោងកុននៅឆ្នាំ ១៩៩៦ រកចំណូលបាន ៣០២,៦លានដុល្លារ បើគិតពីប្រាក់ចំណូលដែលរកបាននៅក្នុងសហរដ្ឋអាមេរិកបានចំនួន ១៣៦,១ លានដុល្លារ និងទីផ្សាពិភពលោកចំនួន ១៨៤,៥លានដុល្លា ដែលចំណាយដើមទុនផលិតអស់ចំនួន ៧៥លានដុល្លារតែប៉ុណ្ណោះ។

លំដាប់ទី ៩ រឿង ៖ Dumbo ( ២០១៩ )

ខ្សែភាពយន្ត Live Action រឿងនេះ​បានធ្វើផលិត​តាមលំនាំភាពយន្តគំនូរជីរចលប្រភេទរឿងភាគរបស់ Disney ដែលត្រូវបានលើកយកមកផលិតសាជាថ្មីជាលក្ខណៈខ្សែភាពយន្ត។ ​រឿងរ៉ាវគឺទាក់ទង​ជាមួយនឹង​រោងសម្តែងសៀកមួយដែលមានសត្វដំរីមេមួយក្បាលពពោះ ហើយក៏បាន​បង្កើត​កូនដំរីមួយ មានស្លឹកត្រចៀកធំខុសពីសត្វដំរីដទៃ និង​ត្រូវបានគេឲ្យឈ្មោះថា Dumbo។ រឿងរ៉ាវ​ក៏បានកើតឡើងនៅខណៈពេលដែល Dumbo បានធ្វើដំណើរចេញទៅរកមេរបស់ខ្លួន និង​ត្រូវធ្វើការសម្តែងសៀកដែលគ្មានសត្វមួយណាអាចធ្វើបាន ។ ខ្សែភាពយន្តរឿងនេះបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៩ រកចំនូលបានខ្ពស់ ៣៥៣,២លានដុល្លារ បើគិតពីចំណូលដែលរកបាននៅក្នុងសហរដ្ឋអា​មេរិកចំនួន ១១៤,៧លានដុល្លារ និងទីផ្សារពិភពលោកចំនួន ២៣៨,៥លានដុល្លារ  ដោយចំណាយដើមទុនផលិតអស់ចំនួន ១៧០លានដុល្លារ។ ដោយសារតែដើមទុន​ក្នុងការផលិតរាង​ខ្ពស់ធ្វើឲ្យខ្សែ​ភាពយន្តនេះ​មិនសូវជាទទួលបានជោគជ័យប៉ុន្មាននោះទេ។

លំដាប់ទី ៨ រឿង ៖ Maleficent ៖ Mistress of Evil ( ២០១៩ )

ភាពយន្តនេះរៀបរាប់ពីរឿងរ៉ាវសម្ព័នភាពរវាងម្តាយនិងកូនដែលមិនសូវយល់ចិត្តគ្នា រវាងបិសាច និង ព្រះនាង Aurora ដែលរៀបនឹងឡើងកាន់តំណែងជារាជនីនៅពេលខាងមុខ និងនៅពេលដែល​ពួកគេត្រូវ​តស៊ូជាមួយ​នឹងសត្រូវ​ដើម្បី​ការពារ​អាណាចក្ររបស់ខ្លួន។ ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៩​ រកចំណូលបាន ៤៩១លានដុល្លា គិតចំណូលលនៅក្នុងសហរដ្ឋអាមេរិកចំនួន ១១៤​ លានដុល្លារ ទីផ្សារពិភពលោកចំនួន ៣៧៧,៨ លានដុល្លារ ដោយចំណាយដើមទុនក្នុងការផលិតអស់ ១៨៥ លានដុល្លារ ។

លំដាប់ទី ៧ រឿង ៖ Cinderella  ( ២០១៥ )

ភាពយន្ត Live Action មួយ​នេះត្រូវបានផលិតឡើង​សាជាថ្មីពីរឿងគំនូរជីវចលទី ១២​ របស់ Disney ជារឿងរ៉ាវរបស់ក្មេង​ស្រី​ឈ្មោះ Aella ដែល​ត្រូវ​មក​រស់នៅ​ជាម្តាយចុង​និងបងប្អូន​សាច់ដទៃដែលមាន​តែភាព​ច្រណែនឈ្នានីស និង​ជិះជាន់ធ្វើបាបនាង។ ចុងក្រោយនាងក៏ក្លាយទៅជាអ្នកបម្រើ​ក្នុងផ្ទះនោះ ហើយត្រូវបានប្តូរឈ្មោះជា Cinderella ។ ជីវិតរបស់​​នាងក៏​បានផ្លាស់ប្តូរ​សាជាថ្មី​ម្តងទៀត​ក្រោយ​ពី​បាន​ជួបជាមួយ​នឹង​ព្រះអង្គម្ចាស់ និងម្ដាយធម៌ជាទេពអប្សរ។

ភាពយន្តនេះចាក់បញ្ចាំងនៅឆ្នាំ ២០១៥ រកចំណូលបានខ្ពស់ដល់ទៅ ៥៤២,៣​លានដុល្លារ។  គិតចំណូលដែលរកបានក្នុងសហរដ្ឋអាមេរិកបានចំនួន ២០១ លានដុល្លារ ទីផ្សារពិភពលោក ចំនួន ៣៤១​ លានដុល្លារ ខណៈចំណាយដើមទុនផលិតអស់ត្រឹមតែ ៩៥ លានដុល្លារតែប៉ុណ្ណោះ៕

លំដាប់ទី ៦ រឿង ៖ Maleficent ( ២០១៤ )

ជាខ្សែភាពយន្តដែលផលិតសាឡើងវិញពីគំនូរជីវចលរឿង  “Sleeping Beauty” ឬ “ព្រះនាងម្ចាស់និន្រ្ទា” ដែល​ធ្លាប់បាន​ចាក់បញ្ចាំងនៅក្នុងឆ្នាំ ១៩៩៩។ នៅក្នុងខ្សែភាពយន្តជាលក្ខណៈ Live Action គេ​បានកែ​ប្រែឲ្យមេធ្មប់ជា​អ្នកមើលថែព្រះនាង Aurora វិញ។ ខ្សែភាពយន្តនេះបានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៤ រកចំណូលបានទាំងអស់ចំនួន ៧៥៨,៤ លានដុល្លារ  នៅក្នុងសហរដ្ឋអាមេរិករកបានចំនួន ២៤១,៤ លានដុល្លារ និង ទីផ្សាពិភពលោកចំនួន ៥១៧ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិត ១៨០ លានដុល្លារ។

លំដាប់ទី ៥ រឿង ៖ The Jungle Book  ( ២០១៦ )

រឿងនេះធ្លាប់បានផលិតឡើងម្ដងនៅក្នុងឆ្នាំ ១៩៩៤ តែចាក់​បញ្ចាំងមិនបាន​ច្រើនប្រទេស​នោះទេ  រហូតមកដល់ឆ្នាំ ២០១៦ Disney ក៏បានធ្វើការផលិតឡើងវិញសាជាថ្មីម្តងទៀត។

“The Jungle Book “ជារឿងរ៉ាវរបស់ក្មេងប្រុស ម៉ៅឃ្លី ដែលត្រូវ​បានចិញ្ចឹម​មើលថែដោយហ្វូងឆ្កែចចក​តាំងពីតូច ។  ភាពយន្តនេះរក​ចំណូល​បានរហូត​ដល់ទៅ ៩៦៦,៥ លានដុល្លារ  ដោយនៅក្នុង​សហរដ្ឋអាមេរិករកបាន ៣៦៤ លានដុល្លារ នៅលើទីផ្សារពិភពលោកបាន ៦០២,៥ លានដុល្លារ ខណៈ​ចំណាយ​ដើមទុនផលិតអស់ ១៧៥ លានដុល្លារ ។

លំដាប់ទី ៤ រឿង ៖ Alice in Wonderland ( ២០១០ )

រឿងនេះបានផលិតឡើងវិញសាជាថ្មីពីគំនូរជីវចលទី ១៣ របស់ Disney ដែលធ្លាប់​បានចាក់​បញ្ចាំងនៅឆ្នាំ ១៩៩១ ជាខ្សែ​ភាពយន្ត​ខ្នាតធំ​ដែល​បាន​ចំណាយ​ដើមទុន​ ផលិតយ៉ាងច្រើនមហាសាល ។ សាច់រឿង​និយាយ​ពីការផ្សងព្រេងរបស់ Alice ក្មេងស្រីវ័យ ១៩ ឆ្នាំ ដែលត្រូវ​ធ្វើដំណើរ​ត្រលប់​ចូល​ទៅ​ក្នុង​ដែនដី​មន្តអាគម​ម្តងទៀត បន្ទាប់ពីនាងធ្លាប់បានទៅម្តងរួចមកហើយកាលពីក្មេង។

ចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រឿង​នេះ​រកចំណូលបានជាង  ១ពាន់​លានដុល្លារ  គិត​ចំណូលដែលរកបានក្នុងសហរដ្ឋអាមេរិកបានចំនួន  ៣៣៤ លានដុល្លារ និង​ទីផ្សារពិភពលោកចំនួន ៦៩១,៣ លានដុល្លារ ខណៈចំណាយដើមទុនក្នុងការផលិតអស់ចំនួន ២០០ លានដុល្លារ។ ខ្សែភាពយន្តនេះក៏ទទួលបានពានរង្វាន់ Oscar ចំនួន២ ផង​ដែរ គឺរង្វាន់ខាងផ្នែក សម្លៀក​បំពាក់គ្រឿងតែងកាយ និងផ្នែកផលិត។

លំដាប់ទី ៣ រឿង ៖ Aladdin ( ២០១៩ )

រឿងនេះត្រូវបានសាងឡើងតាម​គំនូរជីវចលដែលមានចំណងជើងដូចគ្នា និងធ្លាប់ចាក់បញ្ចាំងនៅក្នុងឆ្នាំ ១៩៩២ ជារឿងគំនូរជីវចលទី ៣១ របស់ Disney ។ រឿងរ៉ាវនិយាយពី Aladdin មេចោរ​ចិត្តល្អដែល​បានលង់​ស្រឡាញ់ព្រះនាង Jasmin នៅពេលដែល Aladdin បាន​ទទួល​ការជួយ​សង្គ្រោះ​ពីយក្ស​ដែល​នៅ​ក្នុង​ចង្កៀងទិព្វ ។ បើទោះជាសាច់រឿងដូចមុនបេះបិត តែខាង Disney ក៏បាន​ផលិត​បទចម្រៀង​ថ្មីដាក់​បញ្ចូលក្នុង​ខ្សែភាពយន្តមានចំណងជើងថា​ “Speechless” ច្រៀងដោយ Naomi Scott តួរឯក​​ស្រីក្នុងរឿង។

រឿងនេះរកចំណូលបានខ្ពស់ដល់ទៅជាង ១ពាន់លានដុល្លារដែរ  ដោយ​ក្នុង​​នោះចំណូល​ដែល​រកបាន​នៅក្នុងសហរដ្ឋអាមេរិកចំនួន ៣៥៥.៥ លានដុល្លា ទីផ្សារពិភពលោកចំនួន ​៦៩៥ លានដុល្លារ ខណៈចំណាយដើមទុនផលិតអស់ចំនួន ១៨៣ លានដុល្លារ។

លំដាប់ទី ២ រឿង ៖  Beauty and the Beast ( ២០១៧ )

រឿងនេះក៏ត្រូវបានផលិតឡើងវិញពីភាពយន្តគំនូរជីវចលដែលមានចំណងដូចគ្នាតែមួយដែរ ជាភាពយន្តគំនូរជីវចលទី ៣០ របស់ Disney ធ្លាប់បានចាក់បញ្ចាំងនៅឆ្នាំ ១៩៩១ ។

រឿងរ៉ាវរបស់ Bell ស្រីក្រមុំដែលមានសម្រស់ស្រស់ស្អាតនិងចិតុ្តមេត្តា ដែលត្រូវ​មកទទួលទោសជំនួសឪពុក។ នាង​ត្រូវមកប្រើជីវិតរស់នៅ​ជាមួយព្រះអង្គ​ម្ខាស់​អាសូរកាយ​មុខមាត់​គួរឲ្យខ្លាច តែនៅពេលដែលនាង​បានស្គាល់​ចិត្តថ្លើម​គ្នា​ជាមួយ​ព្រះអង្គម្ចាស់​កាន់តែច្បាស់ នាង​ក៏បានដឹង​ថាយើងមិន​គួរមើល​មនុស្ស​តែសម្បក​ក្រៅ​នោះទេ ។​

រឿងនេះ​បានផលិត​ឡើងតាម​ភាពយន្តគំនូជីវចលកាលពី ២០ឆ្នាំមុន ដែល​​មានលក្ខណៈ​ដូចគ្នាបេះបិត​ទាំងឆាក និងបទចម្រៀង។ ចាក់បញ្ចាំងនៅឆ្នាំ ២០១៧ រឿង​នេះ​រកចំណូលបានសរុប ១,២ ពាន់​លានដុល្លារ  ដោយរកចំណូលបានក្នុងសហរដ្ឋអាមេរិកចំនួន ៥០៤ លានដុល្លារ និងទីផ្សារពិភពលោកចំនួន ៧៥៩ លានដុល្លារ ខណៈចំណាយដើមទុនក្នុងការផលិតអស់ ១៦០ លានដុល្លារ។

លំដាប់ទី ១ រឿង ៖ The Lion King (២០១៩)

“The Lion king” ជាខ្សែភាពយន្តគំនូរជីវចលទី ៣២ របស់ Disney ដែល​ទទួលបាន​ការនិយម​យ៉ាងខ្លាំង។ រឿងនេះធ្លាប់បានចាក់បញ្ចាំងនៅឆ្នាំ ១៩៩៤​ ហើយនៅក្នុងឆ្នាំ ២០១៩ កន្លងមកនេះ  “The Lion King” ត្រូវបាន​នាំមកផលិត​ចាក់បញ្ចាំង​នៅក្នុងរោង​ភាពយន្ត​សាជាថ្មីនៅក្នុងលក្ខណៈជា Live Action ដោយ​បានចំណាយដើមទុនយ៉ាងច្រើនមហាសាល  ជាមួយ​នឹង​ការ​បង្កើតជីវិតតូចធំឡើងមកដោយ CG ទាំងអស់ រហូត​ធ្វើឲ្យអ្នកទស្សនា​ពិបាកក្នុងការបែងចែង​ថាមួយណាជា សត្វ​ពិត ឬ ជា CG ឲ្យប្រាកដ។​

រឿងនេះរៀបរាប់ពីដំណើរជីវិតរបស់ Simba សត្វតោ​ដែល​បានចាប់​កំណើតដើម្បី​ធ្វើជាព្រះរាជា​យ៉ាងពិតប្រាកដ ​តែគេ​ក៏ត្រូវជួបប្រទះជាមួយនិងឧបសគ្គជាច្រើន ដែលតម្រូវឲ្យគេត្រូវពុះពារ​ឲ្យបាន។

ខ្សែភាពយន្តរឿងនេះរកចំណូលបានយ៉ាងមហាសាលដល់ទៅ  ១,៧ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិកចំនួន ៥៤៣.៦ លានដុល្លារ និងទីផ្សាពិភពលោកចំនួន ១,២ពាន់លានដុល្លារ ដែលបានចំណាយដើមទុនផលិតអស់ចំនួន ២៦០ លានដុល្លារ ហៅបាន​ថាជា​ចំនួន​ដើមទុន​ផលិតខ្សែ​ភាពយន្តដែល​ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង

រឿន ណាត កប់យោបល់ពេលឃើញ comment ម៉ារ៉ាឌី លើ status នាង

នៅទីបំផុតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដាច់ចិត្តបង្ហោះ status ខ្លីមួយលើគណនីផ្លូវការរបស់នាង បន្ទាប់ពីវីដេអូកំលោះសង្ហាម្ចាស់ជយលាភី Mister Friendship

ធ្មេចបើកៗដល់ថ្ងៃ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ចូលរោងការហើយ!

ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម

យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​

ភិទិ cover បទ «ផ្កាស្លា» បែប acoustic​ ពីរោះ លន្លង់លន្លោចណាស់!

ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅ

ដួង ម៉ានិច រំលឹកក្បាច់រាំចាស់ ដែលធ្វើឲ្យល្បីឈ្មោះខ្លាំង​កាល​ ៧​ឆ្នាំ​មុន

តួ​សម្ដែង​ស្រី​​ក្នុង​បទ​ចម្រៀង​ គ្រលែង​ ដែល​ល្បី​ខ្លាំង​កាល​ពី​ ៧ឆ្នាំ​មុន​បាន​ចូល​រោង​ការ​ជាមួយ​ស្វាមី​រូប​សង្ហា​ហើយ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ ​មេសា​ កន្លង​ទៅ​នេះ​។​ ដោយ​ឡែ​ក​ ម៉ានិច ​បាន​គាស់​កកាយ​