ការដើរកម្សាន្ដតាមព្រៃភ្នំហត់នឿយខ្លាំង តែអ្នកនឹងចំណេញបានរឿងទាំងនេះមកវិញ

ការដើរកម្សាន្ដតាមព្រៃភ្នំប្រហែលជាមិនមែនជម្រើសសម្រាប់អ្នកដែលចូលចិត្តធ្វើអ្វីៗ ដែលស្រួលៗ នោះទេ ព្រោះដូចបានដឹងស្រាប់ថ្វីបើមានភាពសប្បាយរីករាយតែត្រូវចំណាយកម្លាំង និងនឿយហត់ច្រើន។ ប៉ុន្ដែអ្នកប្រហែលជាមិនបានដឹងទេថា ការដើរកម្សាន្ដបែបនេះពិតជានាំយកនូវអត្ថប្រយោជន៍យ៉ាងច្រើន។ ​ តោះមកដឹងទាំងអស់គ្នាបន្ដិចមើលថាមានអ្វីខ្លះ៖

. ទទួលបានបទពិសោធន៍ថ្មីៗ និងប្លែក

មែនទែនទៅ ឲ្យតែប្រិយមិត្តចាប់ផ្ដើមសាកល្បងទៅធ្វើអ្វីមួយដែលមិនធ្លាប់ធ្វើពីមុន ច្បាស់ណាស់ថានឹងទទួលបានអ្វីដែលថ្មីប្លែកមកវិញជាក់ជាមិនខាន។ បើយើងមកមើលនូវអត្ថប្រយោជន៍ ទាក់ទិននឹងការដើរព្រៃវិញ  គឺអាចធ្វើឲ្យយើងមានភាពក្លាហានជាងមុន និងអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ ព្រោះការដើរព្រៃគឺដូចជាការផ្សងព្រេងមួយអ៊ីចឹង រឿងហេតុខ្លះដែលកើតឡើងសុទ្ធតែមិនអាចរំពឹងបានទុកមុនបានទេ។

មិនតែប៉ុណ្ណោះ អាចឲ្យយើងរៀនចេះសម្របខ្លួនទៅតាមស្ថានការណ៍បត់បែនបានយ៉ាងល្អ ដូចជាធ្លាប់រស់នៅទីក្រុងមានកន្លែងហូបចុក ងូតទឹក និងដេកសុទ្ធតែមានភាពអនាម័យ និងផាសុខភាព តែមកដើរព្រៃឡើងភ្នំវិញគឺត្រូវមើលតាមស្ថានភាពជាក់ស្ដែង សម្របខ្លួនតាមគេ តាមឯងដែរហើយ។ មួយវិញទៀត យើងក៏អាចស្គាល់មនុស្សកាន់តែច្រើន និងបង្កើតមិត្តភាពថ្មីៗ ផងដែរ។

. មានសុខភាពល្អ

គ្រប់គ្នាសុទ្ធតែដឹងហើយមែនអត់ ថាការដើរលំហាត់ប្រាណជារឿងមួយដ៏ល្អសម្រាប់សុខភាព​ ព្រោះរាងកាយរបស់យើងមានចលនា​ បញ្ចេញញើស និងជាតិខ្លាញ់ជា​​ដើម។ ហើយប្រសិន​បើយើងចំណាយពេលខ្លះ​ ទៅដើរព្រៃស្រូបយកខ្យល់អាកាសបរិសុទ្ធ ​​មិនត្រឹមតែសុខភាពល្អទេ ថែមទាំងមាន មានអារម្មណ៍ស្រស់ស្រាយជាងមុនទៀត។

. នៅជាមួយធម្មជាតិ

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រកបការងារ ឬអាជីវកម្មផ្សេងៗ ឬក៏ដូចជាសិស្ស និស្សិត ភាគច្រើនពួកគេទាំងអស់នោះផ្ដោតតែលើការងារដែលត្រូវបំពេញប៉ុណ្ណោះ សឹងតែគ្មានពេលតែដើរកម្សាន្ដនោះទេ។ និយាយឲ្យចំចំណាយពេលភាគច្រើននៅមុខកុំព្យូទ័រ និងទូរស័ព្ទជាដើម។ បែបនេះ ការទៅដើរកម្សាន្ដ តាមព្រៃភ្នំ ពិតជាពេលវេលាដ៏ល្អមួយអាចឲ្យយើងផ្ដាច់ខ្លួនពីជីវិតក្នុងទីក្រុងមកនៅជាមួយធម្មជាតិ  កាត់បន្ថយការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

 . កាត់បន្ថយការស្ដ្រេស និងសម្ពាធផ្លូវចិត្ត

បើតាមបទសម្ភាសន៍ខ្លីរបស់ AMS ជាមួយវេជ្ជបណ្ឌិតជំនាញខាងផ្លូវចិត្តម្នាក់ បានឲ្យដឹងថា សម្រាប់អ្នកដែលមានបញ្ហាស្រ្ដេសច្រើន និងមានសម្ពាធផ្លូវចិត្តគួរតែចំណាយពេលដើរកម្សាន្ដលំហែចិត្តឲ្យបានយ៉ាងហោចណាស់ ១ ខែម្ដង។ លោកបានណែនាំថា គូរតែទៅដើរកម្សាន្ដតាមព្រៃភ្នំ ឬបោះតង់ ព្រោះអាចធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ និងធូរស្បើយជាងមុន រុក្ខជាតិពណ៌បៃតងនឹងជួយព្យាបាលអ្នកបានមួយផ្នែកដែរ។

. បង្កើនភាពច្នៃប្រឌិត

ភាពច្នៃប្រឌិតនរណាក៏មានដែរ គ្រាន់តែអ្នកខ្លះគំនិតច្រើនអាចនឹកឃើញ និងបង្កើតអ្វីដែលថ្មីប្លែកគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលខ្លី។ រីឯអ្នកខ្លះវិញទាល់តែ ចេញដើរកម្សាន្ដឃើញរបស់ថ្មី បរិស្ថានថ្មី ទើបមានគំនិត។ បែបនេះទើបអ្នកជំនាញ បានលើកឡើងថា អ្នកគួរតែចំណាយពេលចេញដើរទៅខាងក្រៅ ឲ្យបានច្រើនជាពិសេសកន្លែងមានធម្មជាតិពណ៍បៃតង ដើម្បីឲ្យខួរក្បាលមិនស្ដឹកស្រពន់ ចាប់យករួបភាពបានច្រើន និងមានគំនិតថ្មីប្លែកជាងមុន។ អ្នកជំនាញបានលើកឡើងទៀតថា បើយើងប្រឹងសំងំធ្វើការនៅតែកន្លែងបិទជិតពេក នោះមិនត្រឹមតែគ្មានគំនិតអ្វីថ្មីទេ ថែមស្ដ្រេស និងមានសម្ពាធទៀតផង៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ