ក្រឡប្រើហើយ លាងស្អាតយកមកដាក់របស់ទាំងនេះ ល្អម្យ៉ាងដែរតើ…

បើសិនជាមានក្រឡ​ ឬកែវថ្មនៅផ្ទះ ក្រោយពីប្រើប្រាស់របស់នៅក្នុងនោះអស់ហើយ  តែមើលទៅនៅប្រើបការបានដែរ អ្នកអាចធ្វើការលាងសម្អាតវាឲ្យស្អាត ហើយប្រើប្រាស់ឡើងវិញក្នុងរូបភាពដូចខាងក្រោមនេះ…

ដាក់គ្រឿងទេស

អាចជាគ្រឿងទេសសំខាន់ៗ ដែលប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះបាយ ដូចជា ស្ករ អំបិល ប៊ីចេង ម្រេច ។ល។ ក៏ដូចជាម្សៅកាហ្វេ ស្លឹកតែ ម្សៅតែ ផ្សេងៗ ដែលអ្នកចូលចិត្តញ៉ាំជាប្រចាំផងដែរ។

ដាក់ម្ហូបនៅសល់

មានម្ហូបខ្លះ ជាពិសេសទឹកជ្រលក់ ពេលញ៉ាំមិនទាន់អស់ អាចរក្សាទុកនៅក្នុងទូទឹកក ដើម្បីយកញ៉ាំពេលក្រោយទៀតបាន​ដូចជា ទឹកត្រីកោះកុង ទឹកប្រហុក ជាដើម។

ធ្វើជាកាដូ

មិនមែនយកកែវ​ ឬក្រឡហ្នឹងទៅឲ្យគេតែម្តងទេណា៎! គឺអាចយកមកច្នៃលាបពណ៌ ឬសរសេរអក្សរជុំវិញ ដាក់អំពូលភ្លើង រូបថត ឬកាដូតូចៗនៅខាងក្នុង ហើយចងបូពីលើ ធ្វើយ៉ាងណាឲ្យមើលទៅស័ក្តិសមជាកាដូប្រកបដោយភាពច្នៃប្រឌិតមួយ។

ធ្វើរបស់តុបតែងលម្អ

ពេលខ្លះ គ្រាន់តែលាបពណ៌ ឬសរសេរអក្សរតិចតួចពីលើក៏បានដែរ។ ហើយក៏អាចយកទៅដាក់វត្ថុផ្សេងៗតាមចិត្តប្រាថ្នា (គ្រាប់ឃ្លី គ្រាប់ក្រួស ក្រដាសកាត់សរសៃៗ…) រួចយកដាក់តាំងនៅលើតុ ឬជញ្ជាំង។ មើលទៅក៏ប្លែកភ្នែកម្យ៉ាងដែរ!

ទុកដាក់គ្រឿងសម្អាង

ក្រឡតូចៗ អាចដាក់គ្រឿងសម្អាងខ្លះតែម្តង បើធំគ្រាន់វិញ អាចធ្វើការប្រអប់ ឬដបដាក់សម្ភារៈ ដូចជាជក់ ខ្មៅដៃគូសភ្នែក ក្រែមលាបមាត់។ល។

របស់របរប្រើប្រាស់ក្នុងផ្ទះ

មិនថាគ្រឿងដេរប៉ាក់ ថ្នាំសង្កូវ ឧបករណ៍ជួសជុល សាប៊ូលាងសម្អាត ក្រដាសជូតមាត់ ឬរបស់ផ្សេងៗជាច្រើនទៀត បើបានរៀបចំដាក់ក្នុងក្រឡតាមប្រភេទ ប្រាកដជាងាយស្រួលរក ឬយកមកប្រើប្រាស់។

ដាក់ផ្កាតាំងលម្អ

លក្ខណៈថា…អាចប្រើជំនួសថូផ្កាបាន ដោយគ្រាន់តែចាក់តែទឹកចូលក្នុងបន្តិច ហើយដាក់ដើមផ្កាដែលអ្នកមាន ឬស្រលាញ់ចូលចិត្ត។ បើសិនជាអាច ធ្វើការតុបតែងក្រឡជាមួយនឹងការចងបូ ឬការផាត់ថ្នាំពណ៌ក៏បាន។

ដាំរុក្ខជាតិតូចៗ

មានរុក្ខជាតិតូចៗ ជាពិសេសប្រទាលខ្លះ អាចដាំបាននៅខាងក្នុងផ្ទះ ឬបន្ទប់ ជួនកាល អាចយកទៅដាក់លម្អនៅលើតុធ្វើការរបស់អ្នកក៏បានដែរ។ អ្នកអាចរៀបជាស្រទាប់ៗ មានដី មានថ្ម មានក្រួស តាមតម្រូវការរបស់រុក្ខជាតិដែលអ្នកដាំ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ