មកលេងសៀមរាប មើលថ្ងៃរះនៅប៉ុន្មានកន្លែងនេះ អ្នកនឹងមិនស្តាយក្រោយដែលងើបពីព្រលឹមទេ

ចាប់ផ្តើមថ្ងៃថ្មីមុនថ្ងៃរះយូរម្តងៗ ជាពិសេសពេលដើរលេងនៅកន្លែងប្លែកៗ ជារឿងមួយដែលគួរតែធ្វើ។ បើអ្នយល់ស្រប ហើយមានគម្រោងទៅលេងសៀមរាបថ្ងៃណាមួយនោះ កុំភ្លេចកត់ចំណាំប៉ុន្មានកន្លែងខាងក្រោមនេះទុកផង ដើម្បីបានទស្សនាថ្ងៃរះដ៏ស្រស់ស្អាត ព្រមទាំងផ្តិតយករូបថតស្អាតៗសម្រាប់ផុសចែករំលែកក៏ដូចជារក្សាទុកជាអនុស្សាវរីយ៍…

ប្រាសាទអង្គរវត្ត

ជាកន្លែងដែលពេញនិយមជាងគេ ដូចនេះហើយ បើចង់ទៅចំថ្ងៃឈប់សម្រាក ឬបុណ្យទានធំៗនោះ គួរតែទៅឲ្យបានលឿនបន្តិច ដើម្បីចាប់កន្លែងបានមុនគេ។ ជាទូទៅ គេមើលនៅខាងមុខស្រះទឹក ដែលអាចឲ្យថតឃើញប្រាសាទ និងព្រះអាទិត្យឆ្លុះទៅក្នុងទឹក។ ហើយអ្នកខ្លះទៀត គេឈរថតពីបណ្ណាល័យជាប់នឹងស្រះទឹក ដើម្បីបានរូបមនុស្សជាមួយប្រាសាទតែម្តង។

ភ្នំបាក់ខែង

ប្រហែលជាធ្លាប់តែលឺថាមើលថ្ងៃលិចនៅភ្នំបាក់ខែងមែនអត់? តែតាមពិតទៅ នៅទីនោះមើលថ្ងៃរះក៏បានដែរ គ្រាន់តែត្រូវការពេលបន្តិច ដើម្បីដើរឡើងទៅដល់កំពូល ដែលជាទូទៅ ត្រូវការពេលយ៉ាងហោចណាស់ក៏១៥នាទី ទៅកន្លះម៉ោងដែរ ។ តែនេះអាចជាជម្រើសល្អបំផុតសម្រាប់អ្នកដែលសកម្ម ហើយចូលចិត្តហាត់ប្រាណ…

ប្រាសាទស្រះស្រង់

មើលថ្ងៃរះនៅទីនេះ ជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកមិនសូវចូលចិត្តកន្លែងអ៊ូអរ ព្រោះជាកន្លែងដែលមិនសូវមានគេស្គាល់ថាអាចមើលថ្ងៃរះស្អាតឡើយ។

បឹងទន្លេសាប

ភាគច្រើន គេមើលនៅខាងចុងឃ្នាស (ជិតភ្នំក្រោម) ព្រោះនៅជិតក្រុងជាង… ជិះឆ្ងាយ តែធានាថាមិនស្តាយពេលស្តាយម៉ោងគេងទេ…គយគន់ទិដ្ឋភាពថ្ងៃរៀបរះចេញពីលើផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងទន្លេសាប មួយជីវិតមានប៉ុន្មានដង? ទេសភាពថ្ងៃរះ អមដោយសំឡេងទឹករលកប្រដេញ រួមនឹងសត្វយំឆ្លើយឆ្លងគ្នា ព្រមទាំងខ្យល់អាកាសបរិសុទ្ធបក់ត្រសៀកៗមកប៉ះនឹងកាយា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ