ចង់​ចិញ្ចឹម​សត្វ​ កាំប្រមា​​ ខ្ជូតៗ ចាំ​បាច់​ត្រូវ​ដឹង​រឿង​​ទាំង​នេះ​សិន

នេះ​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​​ អេតមីន តែ​ម្ដង​ គឺថា អេតមីន​ ជា​មនុស្ស​ចូលចិត្ត​ចិញ្ចឹម​សត្វ និង​ធ្លាប់​បាន​ចិញ្ចឹម​ច្រើន​រួច​មក​ហើយ។ ​នៅ​ថ្ងៃ​មួយ ក៏​សម្រេច​ចិត្ត​ទៅ​ទិញ កាំប្រមា​ស្រុក មួយ​ក្បាល​យក​មក​ចិញ្ចឹម ដែល​យើង​គ្រប់​គ្នា​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា Hedgehog។

រយៈ​ពេល​ជិត ២ ឆ្នាំ ដែល​​ អេតមីន បាន​ចិញ្ចឹម​សត្វ​មួយ​នេះ អាច​និយាយ​បាន​ថា វា​ជា​សត្វ​ដែល​មាន​ចរិត​ស្លូត​បូត និង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​​ គ្រាន់​តែ​មក​ពី​ធ្វើ​ការ​ឃើញ​វា​ភ្លាម​គឺ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​។ ​ប៉ុន្តែ​​វា​បែប​នេះ លុះ​ត្រា​តែ​យើង​ជា​មនុស្ស​ដែល​ចិញ្ចឹម​វា​ដោយ​យក​ចិត្ត​ទុក​ដាក់ មិន​មែន​ស្រឡាញ់​មួយ​ឆាវ​ទិញ​មក​ហើយ​ទុក​វា​ចោល។

ថ្វី​បើ កាំប្រមា​ស្រុក​ ជា​ប្រភេទ​សត្វ​តូចៗ មិន​ធំ​ដូច​ជា ឆ្កែ ឆ្មា ​ប៉ុន្តែ​វា​ក៏​ជា​សត្វ​​ដែល​ត្រូវ​ការ​ឲ្យ​អ្នក​ដែល​ចិញ្ចឹម​​​មាន​ភាព​ឧស្សាហ៍​បន្តិច​ និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​វា។ ដោយសារ​​សត្វ​នេះ ​វា​មិន​សូវ​ចេះ​សម្អាត​ខ្លួន​​ទេ ត្រូវ​ងូត​ទឹក​យ៉ាង​ហោច ១ ដង ឬ២ ដង ១ ខែ​ និង​ផ្លាស់​ប្ដូរ​កន្លែង​ដេក​ញឹកញាប់ មិន​អ៊ីចឹង​​ទេ ធំ​ក្លិន​ពេញ​ផ្ទះ​តែម្ដង។

​មែន​ទែន​ទៅ ចិញ្ចឹម​សត្វ​មួយៗ សុទ្ធ​តែ​ត្រូវ​ការ​ចំណាយ​ប្រាក់ បើ​អ្នក​មិន​ទាន់​មាន​លទ្ធភាព​ទេ គួរ​តែ​កុំ​ចិញ្ចឹម​។​ចំពោះ កាំប្រមា​ស្រុក​ ក៏​មិន​ខុស​ពី​គ្នា​ដែរ ដោយ​សារ​យើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​គួរ​សម​ដើម្បី​​ទិញ ​ធុង​ធំ​ ​ឬ​ទូ​កញ្ចក់​មក​ដាក់​វា ថែម​ទាំង​ត្រូវ​ទិញ​កម្ទេច​ឈើ សម្រាប់​ឲ្យ​វា​ឈឺ​ជុះ ចំណី​​ផ្សេងៗ កូន​ផ្ទះ​សម្រាប់​ដេក បំពង់​ដាក់​ទឹក​ និង​កង​បង្វិល​សម្រាប់​រត់​លេង​ទៀត​ផង។ល។

សម្រាប់​កន្លែង​វា​នៅ យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​មាន​ប្រដាប់​ប្រដា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ព្រោះ​សត្វ​នេះ​ជា​សត្វ​ដែល​ចូលចិត្ត​លាក់​ខ្លួន និង​សម្ងំ​ ពេល​ដេក​វា​ចូល​ចិត្ត​ទៅ​ដេក​ក្នុង​កូន​ផ្ទះ បើ​ខែ​ត្រជាក់​មាន​ក្រណាត់​ខ្លះ​ដាក់​បន្ថែម​ នឹង​កាន់​តែ​កក់​ក្ដៅ​ល្អ​។ វា​ក៏​ចូលចិត្ត​រត់​លេង​ណាស់​ដែរ​ កង​បង្វិល​សម្រាប់​រត់​លេង​ត្រូវ​តែ​មាន​ បើ​អត់​មាន​ទេ វា​នឹង​ចំណាយ​ពេល​ដេក​រហូត​ ពិត​ជា​មិន​ល្អ​ទេ។

នៅ​ពេល​ដែល​ទិញ​មក​មិន​គួរ​ដាក់​វា​ចោល​តែ​ក្នុង​ធុង ឬ​ទូ​ចិញ្ចឹម​ទេ ត្រូវ​ឧស្សាហ៍​យក​វា​មក​លេង​ជា​មួយ​ផង នៅ​ពេល​ដែល​វា​ស្គាល់​អ្នក គឺ​វា​ចូល​ចិត្ត​ឲ្យ​អ្នក​អង្អែល​ក្បាល​ពោះ​ ​និង​ម្រាម​ជើង​វា​។ មិន​ដូច្នេះ​វា​នឹង​ខ្លាច​ មិន​ឲ្យ​យើង​ប៉ះ​ឡើយ ថែម​ទាំង​អាច​ខាំ ឬ​មូល​ខ្លួន​រួញ​ខ្ញង់​ធ្វើ​ឲ្យ​បន្លា​តូចៗ ដែល​នៅ​លើ​ខ្លួន​វា​ទៅ​ជា​រឹង​ខ្លាំង​ធ្វើ​ឲ្យ​មុត​ទៀត។ ហើយ កាំប្រមា​ស្រុក ជា​សត្វ​មួយ​ដែល​ចាំ​ក្លិន និង​សំឡេង​របស់​ម្ចាស់ បែប​នេះ​ បើ​ថ្ងៃ​ណា​អ្នក​ដូរ​ក្លិន​ទឹក​អប់ ឬ​ទើប​លាង​ដៃ​ជា​មួយ​សាប៊ូ​ ក្លិន​ឈួល​ទាំង​នោះ​អាច​នឹង​ធ្វើ​ឲ្យ​វា​ផ្អើល និង​ភ័យ​ដែរ។

ស្បែក​របស់​វា​ក៏​ងាយ​ប្រតិកម្ម​ដែរ ដូច្នេះ​ពេល​​ងូត​​ទឹក កុំ​ប្រើ​សាប៊ូ​ម្សៅ ឬ​សាប៊ូ ដែល​យើង​ដុស​ខ្លួន ព្រោះ​វា​ធ្វើ​តម្រូវ​មនុស្ស មិន​មែន​សត្វ​ទេ ​គួរ​តែ​ទិញ​​សាប៊ូ​សម្រាប់​សត្វ កាំប្រមា​ស្រុក ល្អ​ជាង។ ពេល​ងូត​កុំ​ដាក់​វា​ត្រាំ​ចោល​យូរ​ពេក ព្រោះ​អាច​ឈឺ បើ​អាច​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​យក​ច្រាស់​ដុស​ធ្មេញ​ដុស​ថ្នមៗ លើ​ខ្នង​វា។ បន្ទាប់​ពី​ងូត​​រួច​ត្រូវ​ជូត​វា​ឲ្យ​ស្អាត ជា​ពិសេស​ត្រចៀក និង​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្លួន​របស់​វា​ស្ងួត​ល្អ​ ចាំ​ដាក់​ចូល​ក្នុង​ធុង ឬ​ទូ​ចិញ្ចឹម​វិញ។ មួយ​វិញ​ទៀត បើ​ក្រចក​ជើង​របស់​វា​វែង​ ត្រូវ​កាត់​ឲ្យ​វា​ កុំ​ឲ្យ​វា​ទើស​ ពិបាក​រត់។

រីឯ​ការ​ឲ្យ​ចំណី​គឺ​មួយ​ថ្ងៃ ៣ ទៅ ៤ ដង​ តាម​ទម្លាប់ តែ​អ្នក​ខ្លះ​អាច​នឹង​ដាក់​ពេញ​មួយ​ចាន​ចោល​ក្នុង​ធុង​ចិញ្ចឹម​តែ​ម្ដង​ ព្រោះ​ដោយសារ​​រវល់​ជាប់​ទៅ រៀន​ ឬ​ទៅ​ធ្វើ​ការ។ បើ​អាច និង​មាន​ពេល​គ្រប់គ្រាន់​ កុំ​ដាក់​ចំណី​ចោល​ល្អ​ជាង ព្រោះ​វា​ចូល​​ខ្យល់​ខូច​គុណ​ភាព​ចំណី​មិន​ល្អ​ចំពោះ​សត្វ​ទេ។ សត្វ​នេះ​អាច​ស៊ី​ចំណី​សត្វ និង​បន្លែ​មួយ​ចំនួន ​ដូច​ជា​ ការ៉ុត ពោត ប្រូខូលី ស្ងោរ​រួច តែ​របស់​ដែល​វា​ចូលចិត្ត​ស៊ី​ខ្លាំង​គឺ​ ​ដង្កូវ​លីង​ ឬ​ដង្កូវ​នៅ​រស់ ដែល​យើង​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​សត្វ​មួយ​ចំនួន។

​​

មែន​ទែន​ទៅ កុំ​ឃើញ​សត្វ​នេះ តូច​គិត​ថា ស្រួល​ចិញ្ចឹម​ទិញ​គ្រាន់​តែ​យក​មក​ទុក​ចោល ដល់​ម៉ោង​​ចាំ​តែ​ដាក់​ចំណី​ គឺ​ខុស​ហើយ​ ​វា​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម្ចាស់​ដែល​ចិញ្ចឹម​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​គិត។ ដូច្នេះ​មុន​នឹង​ទិញ​យក​មក​ចិញ្ចឹម​គួរ​តែ​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់ កុំ​យក​​ជីវិត​គេ​មក​ធ្វើ​បាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ