រឿង​អាក្រក់ ៣យ៉ាងនឹង​កើត​ឡើង នៅ​ពេល​អ្នក​មាន​ទម្លាប់​មាត់​រឹង​

អ្វី​ដែល​មនុស្ស​យើង​ខ្លាច​ខ្លាំង​បំផុត​មាន​មិន​ច្រើន​យ៉ាង​នោះ​ទេ​ តែ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ខ្លាច​បាក់មុខ​ និង​ខ្លាច​ថា​មិន​បាន​ក្លាយ​ទៅ​ជា​ទី​ទទួល​ស្គាល់​របស់​សង្គម។ នេះ​គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ធ្វើ​ឲ្យ​លេចធ្លោ​។ ដូច​ជា​រឿង​ស្នេហា​ នៅ​ពេល​ដែល​អ្នក​ចង់​សារភាព​ទៅ​គេ​តែ​ក្នុង​ចិត្ត​របស់​អ្នក​ខ្លាច​ស្ទើរ​តែ​គ្រប់​រឿង​ ខ្លាច​គេ​មិន​ទទួល​ ខ្លាច​មិត្ត​ភក្តិ​សើច​ចំអក​ ខ្លាច​បាក់​មុខ​ ខ្លាច​ថា​ត្រូវ​ខូច​ចិត្ត​។

ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គិត​ឡើង​ដោយ​ខ្លួន​ឯង​ វា​កើត​ចេញ​ពី​ភាព​ភ័យ​ខ្លាច​របស់​អ្នក​តែ​ម្នាក់​ឯង​ ទាំង​ដែល​ការ​ពិត​ទៅ​យើង​មិន​បាន​ដឹង​សោះ​ថា​វា​កើត​ឡើង​ឬ​ក៏​អត់? អ្នក​ខ្លះ​ខ្លាច​បាក់​មុខ​ជាង​ខ្លាច​បាត់​បង់​នរណា​ម្នាក់​ទៅ​ទៀត។ ទាំង​នេះ​វា​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​ឡើយ​។​ តើ​អ្នក​ដឹង​ឬ​ទេ​ថា​ការ​ធ្វើ​បែប​នេះ​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ខាត​បង់?​ ឥឡូវ​យើង​មក​មើល​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ត្រូវ​មាត់​រឹង​?​ ព្រម​ទាំង​ប្រាប់​ពី​ផល​ប៉ះពាល់​នៃ​រឿង​នេះ​ទាំង​អស់​គ្នា។​​​

១.​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ឱកាស

ចង់​សារភាព​ស្នេហ៍​តែ​ខ្លាច​បាក់​មុខ​ ចង់​សុំទោស​តែ​ខ្លាច​អន់។ តើ​អ្នក​បាន​បាត់​បង់​មនុស្ស​ទៅ​អស់​ប៉ុន្មាន​នាក់​ហើយ​ដោយ​សារ​តែ​ការ​មាត់​រឹង​របស់​អ្នក​? នៅ​ពេល​ដែល​អ្នក​ជួប​នរណា​ម្នាក់​ដែល​ត្រូវ​ចិត្ត​ចង់​ចែ​ចង់​គេ​ក៏​ប្រញាប់​ធ្វើ​វា​ទៅ​ព្រោះ​ឱកាស​មិន​មែន​ចេះ​តែ​មាន​នោះ​ទេ។ បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​ខុស​គ្រាន់​តែ​និយាយ​ពាក្យ​ថា​សុំទោស​មួយ​ម៉ាត់​វា​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​អន់​ឡើយ។ ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ចាប់​ផ្ដើម​កាន់​តែ​ច្រើន​ជាង​មុន​ បើ​អ្នក​មិន​ធ្វើ​ឱកាស​នៃ​ការ​ចាប់​ផ្ដើម​គឺ​ស្មើ​សូន្យ។

២.​ មនុស្ស​មាត់​រឹង​នឹង​ទទួល​បាន​អ្វី​ដែល​ខ្លួន​មិន​ចង់​បាន

នៅ​ពេល​ដែល​យើង​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​តែ​យើង​មិន​ព្រម​និយាយ​ការ​ពិត​នោះ​គេ​នៅ​តែ​ធ្វើ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត​ដដែល​។ ចុង​ក្រោយ​អ្នក​ក៏​នៅ​តែ​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ឯង​មិន​ត្រូវ​ការ​ ហើយ​មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ស្អប់​បុគ្គល​ម្នាក់​នោះ​ដោយ​មិន​ដឹង​ខ្លួន។ ពេល​នេះ​អ្នក​បាត់​បង់​ទាំង​របស់​ដែល​ខ្លួន​ចង់​បាន​ព្រម​ទាំង​មនុស្ស​ដែល​ធ្លាប់​នៅ​ក្បែរ​អ្នក។

៣.​ មនុស្ស​មាត់​រឹង​នឹង​ត្រូវ​បាន​គេ​យល់​ច្រឡំ

មនុស្ស​ជា​ច្រើន​នឹង​គិត​ថា​អ្នក​ដូច​អ្វី​ដែល​អ្នក​បាន​និយាយ​ចេញ​មក​ទាំង​ដែល​ការ​ពិត​ទៅ​វា​មិន​មែន។ តែ​អ្នក​ជា​មនុស្ស​មាត់​រឹង​មិន​ព្រម​និយាយ​អ្វី​ដែល​ខ្លួន​គិត​ពិត​ប្រាកដ​។ អ្នក​ខ្លះ​និយាយ​ថា​លែង​ស្រឡាញ់​គេ​ហើយ​ដេញ​គេ​ឲ្យ​ទៅ​ ទាំង​ដែល​ក្នុង​ចិត្ត​នៅ​ស្រឡាញ់​គេ​ស្ទើរ​លេប​ ចង់​ឲ្យ​គេ​នៅ​ស្ទើរ​ដាច់​ខ្យល់។ ការ​ធ្វើ​បែប​នេះ​អ្នក​គ្រាន់​តែ​ចង់​ឈ្នះ​ តែ​យើង​ចង់​សួរ​ថា​អ្នក​ឈ្នះ​អ្នក​ណា​គេ?​ ហេតុ​អ្វី​អ្នក​ឈ្នះ​ហើយ​ត្រូវ​មក​អង្គុយ​យំ​ អង្គុយ​សោក​ស្ដាយ​ ខូច​ចិត្ត​បែប​នេះ? ការ​ពិត​ទៅ​ការ​ធ្វើ​បែប​នេះ​មាន​តែ​ខាត​បង់​តែ​ប៉ុណ្ណោះ​វា​គ្មាន​បាន​ផល​ចំណេញ​អ្វី​នោះ​ឡើយ។

រវាង​ការ​ខ្លាច​បាក់​មុខ​និង​ការ​បាត់​បង់​ឱកាស​ បាត់​បង់​សម្ពន្ធភាព​ តើ​អ្នក​ត្រូវ​ខ្លាច​មួយ​ណា​ជាង?​ អ្នក​អាច​ជ្រើសរើស​វា​បាន​ដោយ​ខ្លួន​ឯង​ ដូច្នេះ​សូម​គិត​និង​ពិចារណា​ឡើង​វិញ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម