គ្រាន់តែញ៉ាំទឹក​ឲ្យ​ត្រូវតាមរបៀបនេះ ក៏អាច​សម្រក​គីឡូបានដែរ!

ទឹក​ជាសមាសធាតុដ៏សំខាន់មួយក្នុងរាងកាយរបស់យើងត្រូវបានទ្រទ្រង់ដោយជាតិទឺក ៦០% ទៅហើយ។ តាមការសិក្សាពីJonhs Hopkins University បានបញ្ជាក់ថាទឹកបានដើរតួយ៉ាងសំខាន់ក្នុងការសម្អាតជាតិពុល និងសារធាតុមិនល្អជាច្រើនចេញពីក្នុងខ្លួនយើងបានល្អបំផុត។ លើសពីនេះទៅទៀត ទឹកក៏ជា​ភ្នាក់ងារ​សំខាន់​មួយដែល​អាចជួយ​ឱ្យយើង​ស្រកគីឡូបានដែរ។ តើវា​ជួយយ៉ាងម៉េចទៅ? ថ្ងៃនេះ AMS នឹងមកប្រាប់អ្នក​ទាំងអស់គ្នាថា​ហេតុអ្វីបានជា​ទឹកអាច​ជួយឱ្យស្រ​ក​គីឡូ​បាន។

១. ទឹកមានមុខងារបំបាត់ចំណង់អាហារ

ទាំងអស់គ្នា​មានចាប់អារម្មណ៍​អត់ថាពេល​យើង​ញ៉ាំ​​ទឹក​មួយ​កែវ​មុន​បាយ​សោះក៏​មាន​អារម្មណ៍​ថា​ចង់​ឆ្អែត​បាត់​ទៅ​ហើយ។ តាមការស្រាវជ្រាវពីគេហទំព័រ MEDICAL NEWS TODAY បាន​បង្ហាញ​ថាទឹក​ពិតជា​មានមុខងារសំខាន់​ក្នុងការ​សម្រកគីឡូពិតមែន ព្រោះ​នៅ​ពេល​ដែល​ទឹកចូល​ទៅក្រពះពេញ​ហើយនោះ វាក៏បាន​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​យើង​ថាឆ្អែតហើយ។ នៅឆ្នាំ ២០១៥គេបានធ្វើការសិក្សាទៅលើស្រ្តីដែលលើសទម្ងន់ចំនួន ៥០ នាក់ដោយឱ្យពួកគេផឹកទឹកមួយកែវ ៣០ នាទីមុនអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចបន្ថែមពីលើចំនួនទឺកដែលពួកគេផឹករាល់ថ្ងៃក្នុងរយៈពេល ៨ សប្ដាហ៍។ ជាលទ្ធផលខ្លាញ់ក្នុងរាងកាយនិងសន្ទស្សន៍ម៉ាសក្នុងរាងកាយគេបានថយចុះ ហើយស្រ្តីដែលលើសទម្ងន់ទាំងនោះបានប្រាប់ថាក្រោយពីការសាកល្បង ៨ សប្ដាហ៍ហើយមកពួកគេមិនសូវមានចំណង់ឃ្លានអាហារខ្លាំងដូចមុនទៀតនោះទេ។

២. ទឹកមានមុខងារដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ

តាមការស្រាវជ្រាវ​ពីវេបសាយ​MEDICAL NEWS TODAY ដដែល បើគ្មាន​ទឹករាងកាយ​មិនអាច​រំលាយ​ជាតិខ្លាញ់​ឬកាបូអ៊ីដ្រាតបានត្រឹមត្រូវទេ ហើយដំណើរការនៃការរំលាយអាហារជាតិខ្លាញ់ត្រូវបានគេហៅថា lipolysis ។ ជំហានដំបូងនៃដំណើរការនេះគឺ hydrolysis ដែលកើតឡើងនៅពេលម៉ូលេគុលទឹកធ្វើអន្តរកម្មជាមួយទ្រីគ្លីសេរីដ (ខ្លាញ់) ដើម្បី​បង្កើត​គ្លីសេរីន​និងអាស៊ីតខ្លាញ់។ ការទទួលទាន​ទឹកកាន់តែ​ច្រើនកាន់​តែធ្វើឱ្យ​ដំណើរការ​នៃកាត់ដុត​បំផ្លាញជាតិខ្លាញ់កាន់តែល្អ។ ហើយជាតិខ្លាញ់ដែល​បាន​ដុតរំលាយនោះ​នឹង​ចេញ​មក​តាម​ការ​បន្ទោរបង់របស់យើង។​

៣. ទឹកមានមុខងារក្នុងការបញ្ចេញកាកសំណល់ចេញពីក្នុងខ្លួនយើង

អ្នកទាំងអស់គ្នាដឹងអត់ថានៅពេកដែលអ្នកទាំងអស់គ្នាញ៉ាំទឹកមិនគ្រប់ វានឹងធ្វើឱ្យយើងប្រឈមមុខបញ្ហាទល់លាមក និងទាស់នោម។ យោងតាមវេបសាយ HUB at work បានបង្ហាញ​ថាការញ៉ាំ​ទឹកច្រើន​អាចជួយ​ដល់ប្រព័ន្ធ​រំលាយអាហារ​របស់​យើង​ដោយ​ជួយ​បន្ទន់​លាមក​ឱ្យទន់ដើម្បីងាយ​ស្រួល​ក្នុង​ការ​បន្ទោរបង់។ ធ្លាប់​មាន​មនុស្ស​ជាច្រើន​គិតថា​ការញ៉ាំ​ទឹកមាន​ផលរំខានមួយ​គឺការនោម​ច្រើន​តែការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​នឹង​ជួយ​ដល់​មុខងារ​តម្រង​នោម ជួយ​បណ្តេញ​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ចេញ​ពីបំពង់ទឹក​នោម​និង​ការពារ​គ្រួសក្នុង​តម្រង​នោមដែល​អាចកើតឡើង​ពេល​អ្នក​ខំប្រឹង​ទប់នោម ឬទាស់​នោម។

៤. ទឹកមានមុខងារជួយពន្លឿនការដុតកាឡូរីនៅក្នុងខ្លួន

តាមការសិក្សាជា​ច្រើន​បានបង្ហាញថាការញ៉ាំ​ទឹក​ពិតជាអាចជួយពន្លឿនដំណើរការ​ដុតកាឡូរី​បាន​ច្រើន ដោយគេ​បានធ្វើសិក្សា​ដោយ​ផ្ទាល់​ទៅ​លើ​មនុស្ស​ចំនួន ១២​ នាក់ និងឱ្យពួកគេផឹកទឹកត្រជាក់ ៥០០មល នៅក្នុង​បន្ទប់​មួយដែល​មាន​សីតុណ្ហភាព​ល្មម។ លទ្ធផលបាន​បង្ហាញ​ថា កាឡូរីរបស់ពួកគេត្រូវបានដុតអស់ពី ២ ទៅ ៣% ក្នុងរយៈពេល ៩០នាទី បើធៀបទៅនឹងការញ៉ាំទឹកជាធម្មតា។ មិនតែប៉ុណ្ណោះ ទឹកក៏​មានតួនាទី​អាចជួយឱ្យ​រាងកាយរបស់​យើង​រក្សា​បាន​នូវតុល្យភាព និង​បង្កើន​ថាមពល​បាន​ខ្លាំង​ជាង​មុន​ផងដែរ។

ដូច្នេះ​ហើយ ការ​ទទួលទានទឹក​ពិតជាសំខាន់​ខ្លាំងមែនទែន​ក្នុង​ការ​សម្រក​ទម្ងន់​តាម​បែប​ធម្មជាតិ​ដោយ​មិនប៉ះពាល់​សរីរាង្គណា​មួយ​ក្នុងខ្លួន​យើង​ឡើយ។ បើ​គ្រាន់តែ​ញ៉ាំ​ទឹក​អាច​ធ្វើឱ្យសុខភាពល្អហើយ​ជួយ​ឱ្យស្រក​គីឡូទៀត ម៉េចមិនសាក​មើល​ទៅព្រោះ​ចំណេញថវិកា​ហើយ​សុវត្ថិភាពទៀត!​

ប្រភព៖Jonhs Hopkins University


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ