ហេតុអ្វី​ស្នេហ៍គ្រាដំបូង ជាអ្វីដែលយើងមិនងាយបំភ្លេច?

មុននឹងចាប់ផ្តើមអាន សូមសួរសំណួរមួយសិន ហើយសូមឆ្លើយវាដោយស្មោះត្រង់ «តើនៅចាំស្នេហ៍គ្រាដំបូងដែរឬទេ?» តាមពិតទៅ មានមនុស្សច្រើនមែនទែន ដែលនៅតែចងចាំស្នេហាលើកទីមួយរបស់ពួកគេ ដោយសារតែហេតុផលផ្សេងៗគ្នា ដែលអាចស្ថិតនៅក្នុងចំណោមមូលហេតុណាមួយខាងក្រោមនេះ…

#១​ វាមានតែម្តងក្នុងមួយឆាកជីវិត

មិនថាវាកើតមាននៅក្នុងវ័យណាជាមួយនរណាទេ វានឹងនៅតែជាស្នេហ៍គ្រាដំបូងតែ

មួយគត់ក្នុងជីវិតស្នេហារបស់យើងជារៀងរហូត។

#២ វានាំយើងឲ្យស្គាល់អ្វីដែលថ្មីជាច្រើន

មានសកម្មភាពច្រើនណាស់ដែលយើងបានធ្វើលើកទីមួយជាមួយនឹងដៃគូស្នេហារបស់យើង ដូចជាស្នាមថើបដំបូង ការណាត់ជួបគ្នាលើកទីមួយ ជាដើម។

#៣ វាមានឥទ្ធិពលខ្លាំង

ព្រោះតែវាជាលើកដំបូងរបស់យើង ហេតុនេះហើយអ្វីគ្រប់យ៉ាងហាក់ដូចជាដក់ជាប់

ក្នុងការចងចាំបានយូរ។ ម្យ៉ាងទៀត វាក៏នាំខ្លួនយើងឲ្យស្គាល់ពីខ្លួនឯងនៅក្នុង

ទំនាក់ទំនងស្នេហាបានច្បាស់ផងដែរ។

#៤ វាជាស្នេហ៍បរិសុទ្ធ

ភាគច្រើន ​យើងចាប់ផ្តើមមានស្នេហាដំបូងដោយសារតែចិត្តស្មោះសររបស់យើង ដោយធ្វើ

តាមអារម្មណ៍ ហើយក៏មិនគិតច្រើនពីកត្តាជុំវិញខ្លួនដែរ ជាហេតុធ្វើឲ្យគ្រប់យ៉ាងមានតែភាព

ស្រស់បំព្រង។

#៥ វាបានផ្លាស់ប្តូរយើង

ជាមួយនឹងការចាប់ផ្តើមថ្មី​ យើងក៏បានស្គាល់អ្វីថ្មីច្រើន ហើយវាក៏បានផ្លាស់ប្តូរយើងទាំងការគិត ការស្រលាញ់ ការមើលថែខ្លួនឯង និងមនុស្សដែលយើងស្រលាញ់ និងរឿងផ្សេងៗទៀត។

#៦ បើបែកបាក់ វាបន្សល់ទុកនូវបទពិសោធន៍ឈឺចាប់លើកទីមួយ

អ្នកខ្លះនិយាយថា ទាល់តែឈឺចាប់ច្រើនដងបានអាចស៊ាំ ហេតុនេះហើយពេលមានរបួសបេះដូង

លើកដំបូង ប្រាកដណាស់វាអាចបន្សល់ស្នាមរាងជ្រៅបន្តិចនៅក្នុងចិត្តរបស់យើង។

#៧ បើស្ថិតស្ថេរ វាក្លាយជាស្នេហាចុងក្រោយ

មិនមែនមានតែនៅក្នុងរឿងកុនទេ៎! អ្នកខ្លះ ពិតជាមានសំណាងណាស់ដោយមិនបាច់ត្រូវ

ឈឺចាប់ច្រើនដង មុននឹងរកឃើញស្នេហ៍ពិតដែលជាស្នេហ៍ចុងក្រោយរបស់ខ្លួនឡើយ។

តើមួយណាជាហេតុផលរបស់អ្នក ដែលធ្វើឲ្យនៅតែមិនអាចភ្លេចស្នេហ៍គ្រាដំបូងរបស់អ្នកបានរហូតដល់សព្វថ្ងៃនេះ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Ture guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​

Lisa បង្ហាញផ្ទះ និងរថយន្ដ តម្លៃខ្ទង់លានដុល្លារនៅថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំ

សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំ