មនុស្ស​ប្រុស​ដែល​មិន​ច្បាស់​លាស់​ជា​មួយ​អ្នក​ តើ​គេ​កំពុង​តែ​គិត​អ្វី?

តើ​អ្នក​ចង់​ដឹង​ឬ​ទេ​ថា​​មនុស្ស​ប្រុស​នៅ​ពេល​ដែល​ទាក់​ទង​ជា​មួយ​មនុស្ស​ស្រី​ហេតុ​អ្វី​បាន​ជា​គេ​មិន​ព្រម​ច្បាស់លាស់​ជា​មួយ​នឹង​អ្នក? ហេតុ​អ្វី​បាន​ជា​គេ​មិន​ចង់​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​និង​គេ​ទៅ​បាន​ឆ្ងាយ​ជាង​នេះ?​ ​ទាំង​ដែល​អ្វីៗ​គ្រប់​យ៉ាង​នៅ​ពេល​នេះ​មើល​ទៅ​ហាក់​បី​ដូច​ជា​រលូន​គ្រប់​យ៉ាង​ហើយ។

​ហេតុ​អ្វី​បាន​ជា​គេ​ចង់​ឲ្យ​វា​នៅ​បាន​ត្រឹម​តែ​ប៉ុណ្ណឹង? ជឿ​ថា​មនុស្ស​ស្រី​គ្រប់​រូប​ចង់​បាន​ទំនាក់​ទំនង​មួយ​ដែល​ច្បាស់​លាស់​មិន​ចង់​គ្រាប់​ទេ​លេង​សើច​ហើយ​ក៏​មិន​ចង់​ក្លាយ​ទៅ​ជា​របស់​លេង​កំដរ​អារម្មណ៍​របស់​នរណា​ម្នាក់​ឡើយ។ ឥឡូវ​យើង​មក​ដឹង​ពី​មូល​ហេតុ​ពិត​ថា​តើ​គេ​កំពុង​ទេ​គិត​អ្វី​ទើប​មិន​អាច​ឲ្យ​ទំនាក់​ទំនង​មួយ​នេះ​ទៅ​មុខ​បាន​ឆ្ងាយ​ជាង​នេះ?

. ព្រោះ​គេ​បាន​កំណត់​ទុក​តាំង​ពី​ដំបូង​រួច​មក​ហើយ

គេ​បាន​គិត​រួច​ទៅ​ហើយ​ថា​គេ​នឹង​មិន​ច្បាស់លាស់​​អ្វី​ជា​មួយ​នឹង​អ្នក​ឡើយ ហេតុ​ផល​ដែល​គេ​តាំង​ចិត្ត​ធ្វើ​បែប​នេះ​អាច​មក​ពី​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សេរីភាព​ខ្លាំង​គេ​មិន​ចង់​ឲ្យ​មាន​ចំណង​អ្វី​មក​ចង​រឹត។ គេ​ជា​ប្រភេទ​មនុស្ស​សាវា​គេ​មិន​ចង់​មាន​អ្នក​ណា​ម្នាក់​តែ​គេ​ចង់​មាន​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ។ គេ​អាច​គ្រាន់​តែ​ឯកា​ចង់​មាន​អ្នក​កំដរ​បើ​សួរ​ថា​គេ​ចូលចិត្ត​អ្នក​ឬ​អត់?​គឺ​ចូល​ចិត្ត​តែ​បើ​ឲ្យ​ធ្វើ​ជា​សង្សារ​ឬ​វិវឌ្ឍ​ទៅ​ឲ្យ​ឆ្ងាយ​ជាង​នេះ​គឺ​មិន​អាច​ព្រោះ​ការ​ពិត​ទៅ​គេ​មិន​បាន​ចង់​មាន​អ្នក​ណា​ឡើយ។​​

. គេ​គ្រាន់​តែ​ចង់​កេង​ចំណេញ​មក​លើ​អ្នក

អ្នក​ដែល​កំពុង​តែ​ឋិត​នៅ​ក្នុង​សម្ព័ន្ធ​ភាព​បែប​នេះ​មនុស្ស​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​គេ​គេង​ចំណេញ​ទៅ​លើ​រាង​កាយ​។ ត្រង់​ចំណុច​នេះ​សម្រាប់​មនុស្ស​ប្រុស​ដែល​បាន​គេង​ចំណេញ​ទៅ​លើ​មនុស្ស​ស្រី​ណា​ម្នាក់​ដោយ​ងាយ​គេ​នឹង​មាន​អារម្មណ៍​ថា​គេ​សម្រេច​គោល​បំណង​ខ្លួន​ឯង​បាន​ហើយ​។ប្រសិន​បើ​ថ្ងៃ​មួយ​អ្នក​មក​ប្រាប់​ឲ្យ​គេ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ច្បាស់លាស់​ជា​មួយ​អ្នក​ជាង​មុន​គេ​គិត​ថា​អ្នក​គឺ​ជា​សម្ពាធ​របស់​គេ​ភ្លាម​មួយ​រំពេច។

.គេ​មាន​អារម្មណ៍​អ្នក​នៅ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​សម្រាប់​គេ

មនុស្ស​ប្រុស​នៅ​ពេល​ដែល​ទាក់ទង​មនុស្ស​ស្រី​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ​គេ​នឹង​ធ្វើ​ការ​ស្ទាបស្ទង់​មើល​ថា​តើ​ម្នាក់​ណា​ដែល​នៅ​ជា​មួយ​ហើយ​មាន​អារម្មណ៍​ល្អ​បំផុត? ពេល​ខ្លះ​អាច​ជា​អ្នក​តែ​អ្នក​ក៏​នៅ​មាន​ចំណុច​ខ្លះ​ដែល​នៅ​មិន​ទាន់​ត្រូវ​ចិត្ត​គេ​ខ្លាំង​រហូត​ឲ្យ​គេ​អាច​បើក​ចំហ​សម្ព័ន្ធ​ភាព​រវាង​អ្នក​ទាំង​ពីរ​បាន​។ពេល​ខ្លះ​គេ​គិត​ថា​គេ​នៅ​មាន​ឱកាស​ដែល​អាច​ជួប​អ្នក​ផ្សេង​ដែល​ល្អ​ជាង​អ្នក​ក៏​ថា​បាន។​

.គេ​ធុញ​ទ្រាន់​ក្នុង​ការ​មាន​ទំនាក់​ទំនង

ពាក្យ​ថា​ធុញ​ទ្រាន់​ក្នុង​ការ​មាន​ទំនាក់​ទំនង​មិនមែន​មាន​ន័យ​ថា​គេ​មិន​រវល់​ជា​មួយ​បុគ្គល​ណា​ទាំង​អស់​នោះ​ទេ។​គេ​គ្រាន់​ទេ​ធុញ​ជា​មួយ​នឹង​រឿង​ស្នេហា​ដែល​ពេល​ច្បាស់លាស់​ជា​មួយ​នរណា​ម្នាក់​ត្រូវ​មក​ផ្លាស់​ប្ដូរ​នេះ​នោះ​ដើម្បី​គេ។​មនុស្ស​ដែល​មិន​មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​រឿង​ស្នេហា​គេ​គិត​ថា​ការ​ធ្វើ​បែប​នេះ​វា​មាន​ផល​ល្អ​សម្រាប់​គេ​ព្រោះ​គេ​អាច​មាន​អ្នក​កំដរ​នៅ​ពេល​អផ្សុក​ហើយ​មិន​បាច់​ឈឺ​ក្បាល​ដែល​ត្រូវ​មក​តាម​យក​ចិត្ត​ព្រោះ​មិន​ទាន់​ត្រូវ​ជា​អ្វី​នឹង​គ្នា​បែប​ស៊ី​ជម្រៅ។

. គេ​មាន​អ្នក​ផ្សេង​ម្នាក់​ទៀត​រួច​មក​ហើយ

​​​​​​​​​​ពេល​ខ្លះ​អ្នក​មិន​បាន​ដឹង​នោះ​ទេ​ថា​មនុស្ស​ប្រុស​ម្នាក់​នេះ​មាន​ម្ចាស់​ហើយ​ឬ​នៅ?​ អ្នក​បាន​ត្រឹម​តែ​សង្ស័យ​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​ព្រម​ច្បាស់លាស់​ជា​មួយ​អ្នក​ទាល់​តែ​សោះ​?​ហេតុ​អ្វី​បាន​ជា​គេ​មិន​ព្រម​បើក​ចំ​ហរ​សម្ព័ន្ធ​ភាព​រវាង​អ្នក​និង​គេ? ហេតុ​ផល​នោះ​គឺ​គេ​មាន​ម្ចាស់​រួច​ទៅ​​ហើយ​តែ​គេ​ក៏​ចង់​បាន​អ្នក​ថែម​មក​​ម្នាក់​ទៀត។ គេ​មិន​ហ៊ាន​ប្រាប់​ការ​ពិត​ដល់​អ្នក​ព្រោះ​ខ្លាច​ថា​នឹង​ត្រូវ​បាត់​បង់​អ្នក​ តែ​គេ​មិន​ចង់​បាត់​បង់​អ្នក​មិន​មែន​មក​ពី​គេ​ស្រឡាញ់​អ្នក​នោះ​ទេ​គឺ​មក​ពី​គេ​មិន​ទាន់​យក​បាន​ផល​ប្រយោជន៍​ណា​មួយ​ពី​អ្នក។​ផល​ប្រយោជន៍​ដែល​គេ​ចង់​បាន​ពី​អ្នក​អាច​ជា​ទ្រព្យ​សម្បត្តិ​ខ្លួន​ប្រាណ​ឬ​អ្វី​ម្យ៉ាង​ដែល​មនុស្ស​ស្រី​របស់​គេ​មិន​អាច​ផ្ដល់​ឲ្យ​គេ​បាន។

ទាំង​នេះ​គឺ​ជា​៥​ចំណុច​ដែល​ជា​ហេតុ​ផល​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ប្រុស​មិន​ព្រម​ច្បាស់លាស់​ជា​មួយ​នឹង​អ្នក។ ប្រសិន​ប្រើ​អ្នក​កំពុង​តែ​ជួប​ទំនាក់​ទំនង​បែប​នេះ​ហើយ​អ្នក​មិន​មាន​ក្ដី​សុខ​យើង​ចង់​ឲ្យ​អ្នក​ឆាប់​ដក​ខ្លួន​ចេញ​មក​ល្អ​ជាង។ មនុស្ស​ប្រុស​នៅ​ពេល​ដែល​គេ​គិត​ចង់​ច្បាស់​លាស់​ជា​មួយ​នរណា​ម្នាក់​គេ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​នាង​មាន​តម្លៃ​ មាន​ក្ដី​សុខ​ទទួល​បាន​ក្ដី​ស្រឡាញ់​ក្ដី​បារម្ភ​ដោយ​មិន​ចាំ​បាច់​ទទូច​សុំ។ ជា​ចុង​ក្រោយ​យើង​សុំ​ជូន​ពរ​ដល់​ប្រិយមិត្ត​ដែល​បាន​អាន​អត្ថបទ​នេះ​បាន​ជួប​ជា​មួយ​នឹង​សម្ព័ន្ធ​ភាព​មួយ​ដែល​ច្បាស់​លាស់​នឹង​គង់​វង្ស​រហូត​ទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ