ហេតុអ្វីបានជាគេឌីហ្សាញ Hello Kitty មកគ្មានមាត់? មក​ដឹង​រឿងរ៉ាវដ៏រន្ធត់​ពីក្រោយ​ប្រវត្តិ​តុក្កតា​ដ៏ល្បី​​នេះ

ជឿជាក់ថាអ្នកទាំងអស់គ្នាបានស្គាល់ហើយនូវតុក្កតា Hello Kitty ដែលមានរូបរាង cute គួរឱ្យស្រលាញ់​ហើយតុក្កតាមួយនេះក៏ពេញនិយមសម្រាប់ក្មេងស្រីតូចៗក៏ដូចជានារីវ័យជំទង់ចំនួនផងដែរដោយសារតែវាមានពណ៌ផ្កាឈូកហើយរូបរាងដូចជាកូនឆ្មាគួរឱ្យស្រលាញ់។ ប៉ុន្តែយ៉ាងណាក្ដី អ្នកទាំងអស់គ្នាមានឆ្ងល់អត់ថាម៉េចបាន Hello Kitty អត់មានមាត់? យោងតាម​វេបសាយ KawaiiSekai.com និង Scary for Kids បានបង្ហាញថាការពិតតុក្កតា​ Hello Kitty ជាតុក្កតាដែលតំណាងឱ្យបិសាចហើយវាគ្មានមាត់ទេ។

មូលហេតុគឺកើតចេញពីស្រ្តីជនជាតិចិនម្នាក់មានកូនស្រីអាយុ ១៤ ឆ្នាំហើយកើតជំងឺ​មហារីកមាត់ដំណាក់កាលចុងក្រោយទៅហើយ បើទោះបី​ជាគាត់​ខិតខំ​យកកូនស្រីទៅព្យាបាលនៅទីណាក៏ដោយក៏មិនអាចព្យាបាលបានដែរ។ និយាយ​ស្រួលស្ដាប់កូនគាត់គ្មានសង្ឃឹមរស់នោះទេ។ ប៉ុន្តែស្រ្តីជាម្ដាយមិនអាចបោះបង់កូនស្រីគាត់ចោលត្រឹមនេះនោះទេ ពោលគឺ​គាត់បាន​ទៅស្ទើរតែ​គ្រប់ព្រះវិហារ​ដើម្បីបែរបន់សុំជីវិតកូនស្រីគាត់មកវិញ។ ផ្ទុយទៅវិញវាមិនបានការអ្វីសោះ។ នៅពេលដែលគាត់គិតថាគាត់មិនអាចជួយកូនស្រីគាត់បាន គាត់បានសម្រេចចិត្តថាពេលកូនស្រីគាត់អស់ជីវិតពេលណាគាត់នឹងចងកសម្លាប់ខ្លួនឱ្យស្លាប់តាមកូនស្រីទៅចុះ។ តែនៅក្នុងអំឡុងពេលនោះក៏មានពួក Satan ដែលជាក្រុមបិសាចលេចឡើងមកហើយនឹងធ្វើការដោះដូរជាមួយស្រ្តីជាម្ដាយដើម្បីឱ្យកូនស្រីនោះបានជាសះស្បើយឡើងវិញ។ ដោយមិនបង្អង់យូរស្រ្តីជាម្ដាយក៏បានយល់ព្រមភ្លាមៗ ហើយការដោះដូរនោះគឺក្រុម Satan ទាំងនោះតម្រូវឱ្យម្ដាយនោះធ្វើតុក្កតាមួយស្អាតដើម្បីអាចទាក់ទាញចិត្តក្មេងៗក្នុងពិភពលោកបានហើយក្រុម​ Satan នោះនឹងយកភាពល្បីល្បាញរបស់តុក្កតានេះទៅធ្វើជាអន្ទាក់ទាក់ឱ្យមនុស្សចូលការគោរពបូជា Satan។ នៅពេលកូនស្រីបានជាសះស្បើយហើយនោះ គាត់ក៏បានបង្កើតតុក្កតា Hello Kitty នេះឡើង។

ចំណែកឯមូលហេតុដែលតុក្កតានេះគ្មានមាត់នោះប្រៀនដូចជាកូនស្រីគាត់ដែលមានជំងឺមហារីកមាត់ ហើយស្លឹកត្រចៀករបស់​ Hello Kitty ប្រៀបទៅនឹងស្នែងរបស់​ Satan។ ពាក្យថា​ «Kitty» នៅក្នុងភាសាចិនមានន័យថា «Demon» ឬ «បិសាច» ហើយ «Hello Kitty» មានន័យថា «Hello Demon» ឬ «សួស្ដីបិសាច»។ នៅពេលដែលអ្នកទិញរបស់ប្រើប្រាស់ដែលមានរូប Hello Kitty មានន័យថាអ្នកបានបើកឱកាសឱ្យបិសាចទាំងនោះចូលទៅគ្រប់គ្រងចិត្តរបស់អ្នកបាត់ទៅហើយ។ ដូចនេះទើបក្រុមការងារ Satan បានប្រើតុក្កតានេះជាសញ្ញាសម្គាល់នៃក្រុម Satan ហើយចំពោះអ្នកដែលគោរពបូជា Hello Kitty ត្រូវបានគេហៅថា «The Daughter of Devil»។

យ៉ាងណា​ក៏​ដោយ តាមការបញ្ជាក់ពីវេបសាយ Tokyotreat ការពិតតុក្កតា Hello Kitty ជាតុក្កតាដែលបានរកឃើញដោយក្រុមហ៊ុន Sanrio នៅប្រទេសជប៉ុនហើយត្រូវបានឌីហ្សាញចេញរូបរាងដោយលោក Yuko Shimizu នៅឆ្នាំ ១៩៧៤​ ហើយរបស់ដែលមានរូបតុក្កតា Hello Kitty ដំបូងបំផុតគឺកាបូបដាក់កាក់នៅសម័យនោះ។ ហើយមូលហេតុពិតប្រាកដដែលវាគ្មានមាត់នោះគឺ designer ចង់ទុកចន្លោះទទេមួយដែលវាប្រៀបទៅនឹងអារម្មណ៍មនុស្សមានន័យថានៅពេលយើងសប្បាយចិត្តយើងនឹងឃើញវាសើច នៅពេលដែលយើងមិនសប្យាយយើងក៏មើលឃើញតុក្កតានេះមិនសប្បាយចិត្តដូចគ្នា។

ប៉ុន្តែរឿងពិតមួយដែលពិតជាបានកើតឡើងនោះគឺនៅក្នុងឆ្នាំ១៩៩៩ នៅទីក្រុងហុងកុងមានឃាតករ ៣ នាក់បានចាប់ជម្រិតក្មេងស្រីម្នាក់ទៅapartment របស់ពួកគេរយៈពេលមួយខែ។ ក្នុងរយៈមួយខែនោះពួកគេបានធ្វើបាបក៏ដូចជាបានរំលោភនាងទៀតផង ចុងក្រោយ​ពួកគេក៏បានកាត់ក្បាលជនរងគ្រោះដាក់ចូលទៅក្នុងតុក្កតា Hello Kitty នោះ។ ចាប់តាំងពីពេលនោះវាត្រូវបានគេហៅថាជា «Hello Kittey Murder»ឬ «ឃាតករ Hello Kitty»។

ប្រភព៖ KawaiiSekai.com, Scary for Kids, Tokyotreat


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។