ប្រដាប់ប្រដាឈ្នះៗ សម្រាប់អ្នកដើរព្រៃបោះតង់

ដើរព្រៃបោះតង់សប្បាយ តែក៏ត្រូវប្រឈមមុខឧបសគ្គគ្រប់សព្វបែបយ៉ាងទម្រាំដល់គោលដៅ។ ខណៈរាល់រឿងហេតុដែលបានកើតឡើងសុទ្ធតែជាការឥតព្រាងទុក ពោលត្រូវមើលមើលលើស្ថានភាពជាក់ស្ដែង។ ការបោះតង់តម្រូវឲ្យអ្នកទាំងអស់គ្នា ត្រៀមរបស់របរមួយចំនួន ដើម្បីឲ្យការដើរលេងមានភាពងាយស្រួលទប់ទល់នឹងស្ថានការណ៍ដែលអាចនឹងជួប។ ថ្ងៃនេះ នារីចល័តចរ ប្រាប់ពីគន្លឹះមួយចំនួនដល់ប្រិយមិត្ត AMS ដែលមិនធ្លាប់ចូលព្រៃបោះតង់ តែចង់សាកល្បងម្ដងនឹងគេដែរ។

កញ្ញា លាង អេង​ ដែលយើងស្គាល់ថាជា​ នារីចល័តចរ តែងតែបង្ហាញបទពិសោធន៍ប្លែកៗ ក្នុងការឡើងភ្នំ​​ ចូលព្រៃ បោះតង់ក្នុងបណ្ដាញសង្គម បានចែករំលែកឲ្យដឹងថា ក្នុងករណីដែលយើងទៅជាលក្ខណៈគ្នាច្រើនខ្ទង់ ៧ ទៅ​ ៨ នាក់គឺមិនមានជាបញ្ហាចោតនោះទេ ព្រោះសម្រាប់សម្ភារៈយើងអាចយកទៅតាមខ្លួនបានច្រើនតាមចិត្តចង់ ដោយចែកគ្នីគ្នាកាន់ ឬស្ពាយជាដើម។ តែបើយើងទៅគ្នាតិចត្រឹម ២ ទៅ ៣ នាក់ យើងគប្បីត្រូវយកឥវ៉ាន់ដែរណាដែលសំខាន់ដែលចាំបាច់បានហើយ​ដូចជា៖

-តង់សម្រាប់គេង ភួយស្ដើង កូនខ្នើយតូចមួយ

-សម្លៀកបំពាក់ (ជាពិសេសខោជើងវែង អាវដៃវែងសម្រាប់ពេលគេងកុំឲ្យសត្វល្អិតផ្សេងៗ)

-ថ្នាំដុសធ្មេញ សាប៊ូដុសមុខ និងលាងខ្លួន (តិចច្រើនអាស្រ័យលើចំនួនថ្ងៃត្រូវទៅ)

-ថ្នាំព្យាបាលផ្សេងៗ ដូចជាឈឺក្បាលវិលមុខ ក្ដៅខ្លួន​ ចុកពោះរាគក្អួត បង់រុំរបួស ថ្នាំការពារសត្វល្អិត ប្រេងកូឡា ឡេការពារកម្ដៅថ្ងៃ

-កូនឆ្នាំងតូចល្មមសម្រាប់ចម្អិនអាហារ អាហារសម្រន់ (ដូចជានំកញ្ចប់ មីកំប៉ុង ត្រីខ ទឹក) ​ធ្យូងម៉ត់

-កូនកាំបិត ខ្សែពួរតូច ពិល ឈើគូស ឬ ដែកកែស ថង់ ក្រដាសសើម​ ក្រដាសជូតមាត់ Powerbank

ចំពោះសម្ភារៈខាងលើគ្រាន់តែជារបស់របរដែលចាំបាច់ខ្លាំង តែប្រសិនបើអ្នកមានកម្លាំងក្នុងការស្ពាយ ហើយគិតថាប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នោះទេក៏អាចដាក់ទៅបន្ថែមតាមតម្រូវការ។

ជាមួយគ្នានេះ សម្រាប់បងប្អូនប្រិយមិត្តដែលមានបំណងចង់ទៅដើរកម្សាន្ដតាមព្រៃភ្នំ ឬបោះតង់ តែមិនដឹងគួរទិញសម្ភារៈនៅឯណា តោះសាកល្បងចូលឆែក ហ្វេសបុកផេ ផេក ឬហាងលក់សម្ភារៈ Pro Mounts Camping ដែលមានលក់សម្ភារៈគ្រប់ប្រភេទទាក់ទងនឹងការបោះតង់ ឡើងភ្នំ ដោយមិនចាំបាច់ចំណាយពេលទៅរកច្រើនកន្លែង មានតម្លៃសមរម្យទៅតាមប្រភេទសម្ភារៈ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ