AMS Infotainment ជា Channel ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបកម្សាន្ដមួយ ក្នុងចំណោម Channel ជាច្រើនទៀត ដែលគ្រប់គ្រងដោយ Apsara Media Service។ AMS Infotainment នឹងបង្កើតនូវមាតិកាថ្មីៗ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ សាកសមទៅនឹងសម័យកាលទំនើបនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល និងបណ្ដាញសង្គម សម្រាប់ទស្សនិកជនគោលដៅយុវវ័យអាយុចន្លោះពី ១៥ ទៅ ២៥ ឆ្នាំ។ មាតិកាទាំងអស់មិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ និងច្នៃប្រឌិតប៉ុណ្ណោះទេ មាតិកាទាំងនោះគឺជាឧបករណ៍ផ្ទុកនូវទិន្នន័យដ៏រឹងមាំ និងទំនើបមួយនៃការផ្ទេរព័ត៌មានទៅកាន់ទស្សនិកជនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។
AMS Infotainment បង្កើតឡើងក្នុងបំណង ផ្ដល់ព័ត៌មានបែបកម្សាន្ដ ប្រកបដោយចំណេះដឹង គុណភាព និងគុណតម្លៃនៃការរស់នៅបែបយុវវ័យសម័យថ្មីរបស់កម្ពុជា។ តាមរយៈមាតិការរបស់ AMS Infotainment យើងនឹងបង្កើតគំរូដ៏ល្អៗជាច្រើន សម្រាប់ឲ្យយុវវ័យទាំងអស់ ទទួលបានជាគំនិត និងចំណេះ ក្នុងរូបភាពមួយជាការផ្ដល់ដំណឹងបែបកម្សាន្ដ។
យុវវ័យជាច្រើនគិតថា ការដឹងរឿងរ៉ាវអាស្រូវរបស់តារាក្នុងស្រុក គឺជាព័ត៌មានបែបកម្សាន្ដ។ សម្រាប់ AMS Infotainment វិញ យើងព្យាយាមលើកយកមាតិការណា អាចនឹងផ្លាស់ប្ដូរការគិតរបស់យុវវ័យ ផ្ដល់ផ្លូវទៅរកការកម្សាន្ដពិតប្រាកដមួយ ដែលពួកគេគួរទទួលបានមានដូចជា៖ ព័ត៌មានពីរបៀបធ្វើដំណើរកម្សាន្ដ ជ្រើសរើសអាហារថ្មីៗ កន្លែងកម្សាន្ដប្លែកៗ ភាពយន្ដ និងតន្រ្ដីថ្មីៗ ដើម្បីជាគំនិតក្នុងការបង្កើតអ្វីដែលថ្មី លើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ រាល់មាតិការទាំងអស់នឹងផ្ដោតទៅលើចំណុចធំៗ ៣ ៖ ក្មេងខ្ចី ( Young ) ស្រស់ស្រាយ ( Fresh ) និង រស់រវើក ( Vibrant )។
នៅឆ្នាំ ២០២៣ AMS Infotainment នឹងក្លាយជា Channel មួយដែលយុវវ័យប្រមូលផ្ដុំគ្នា តាមដាន និងចាត់ទុកថា ជាអ្នកផ្ដល់មាតិការបែបកម្សាន្ដល្អជាងគេ ក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះយើងមិនទាន់បានចុះ MOU ជាមួយស្ថាប័នណាមួយទេ តែយើងនឹងបើកទ្វារទទួលដោយរីករាយ សម្រាប់ស្ថាប័ន ឬបណ្ដាញផ្សព្វផ្សាយផ្សេងទៀត ដែលមានចក្ខុវិស័យដូច AMS Infotainment។
រាល់មាតិការរបស់ AMS Infotainment យើងតែងព្យាយាមបង្កើតថ្មីដោយខ្លួនឯង ហើយសម្រាប់ប្រភពដែលយើងយកមកដាក់បញ្ចូលក្នុងមាតិការ គឺយើងនឹងបញ្ជាក់ច្បាស់តាមផ្នែកនិមួយៗក្នុងមាតិការ ហើយបើនិយាយជារួម មាតិការដែលនៅលើ AMS Infotainment គឺជាកម្មសិទ្ធរបស់ Apsara Media Service។
មាតិការរបស់ AMS Infotainment ស្ថាប័នផ្សេងៗអាចយកទៅផ្សព្វផ្សាយបន្តបាន ក្នុងរូបភាពមួយ ផ្ដល់ប្រភពច្បាស់លាស់ ឬផ្ដល់ដំណឹងមក AMS Infotainment ជាមុនសិន។
AMS Infotainment បែងចែកការផលិតមាតិការតាមដំណាក់កាល៖ • សម្រាប់មាតិការបែបព័ត៌មានជាអត្ថបទ យើងធ្វើការស្រាវជ្រាវទៅលើមាតិការដែលចង់បង្កើត បន្ទាប់មកបង្កើតគម្រោង និងចុះទៅផលិតដោយផ្ទាល់ ត្រលប់មកវិញសរសេរក្នុងទ្រង់ទ្រាយមួយខ្លី ងាយយល់ និងច្បាស់លាស់។ រាល់អត្ថបទ Author និមួយៗ នឹងត្រូវ Submit ទៅ Contributor ជាមុនសិន មិននឹងចេញផ្សាយ។ ហើយ Contrubtor ជាអ្នកចុចផ្សាយចេញទៅ។ • សម្រាប់មាតិការវីដេអូ ក៏មិនខុសពីមាតិការបែបអត្ថបទដែរ គឺយើងមានការស្រាវជ្រាវ បង្កើតគម្រោងផលិត និងចុះទៅផលិតផ្ទាល់ដូចគ្នាដែរ គឺត្រូវឆ្លងកាត់ការពិនិត្យគុណភាពជាមុនសិនទើបអាចចេញផ្សាយបាន។
រាល់ការដាក់ផ្សាយពាណិជ្ជកម្មគួរតែផ្នែក Sale ផ្នែកវេបសាយ និងផ្នែកអ្នកផលិត បានជជែកគ្នាជាមុនសិនមុននឹងដាក់ផ្សាយ។ ដូច្នេះបន្ទាប់ពីស្រុះស្រួលគ្នាពីការដាក់ពាណិជ្ជកម្មហើយ ផ្នែកលក់ ត្រូវទទួល Brief ឲ្យបានច្បាស់ពីអតិថិជន និងផ្ដល់ព័ត៌មានជាក់លាក់មួយមកក្រុមផលិតមាតិការ និងវេបសាយ ក្នុងការធ្វើការតាមល័ក្ខខណ្ឌដែលបាននិយាយពីខាងដើម។
សម្រាប់របាយការណ៍ទិន្នន័យចំនួនអ្នកមើល ចំនួនអ្នកចុចលើពាណិជ្ជកម្ម ខាងផ្នែកបច្ចេកទេសវេបសាយជាអ្នកត្រួតពិនិត្យ។ សម្រាប់របាយការណ៍ និង ឯកសារដែលចេញផ្សាយលើមាតិការនិមួយៗ គឺ Content Director ជាអ្នកពិនិត្យមុនចេញផ្សាយ។
រាល់ការទាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ យើងមិនអាចធ្វើទៅបានដោយគ្មានការចុចយល់ព្រមពីអ្នកចូលមើលវេបសាយរបស់យើងឡើយ ហើយយើងទាញយកទិន្នន័យណាដែលពួកគាត់សម្រេចចិត្តផ្ដល់តាមល័ក្ខខណ្ឌវេបសាយ AMS Infotainment តែប៉ុណ្ណោះ។