៣ យ៉ាងនេះហើយទើបធ្វើឱ្យអណ្ដើកវារយឺតខ្លាំងម្ល៉េះ

ជាធម្មតាការរស់នៅនិងបរិយាកាសរបស់សត្វអណ្ដើកមិនតម្រូវឱ្យពួកវាធ្វើចលនាលឿននោះទេ។ ហើយចំពោះអ្នកដែលមានកាយវិការយឺតៗគេតែងតែប្រដូចទៅនឹងសត្វអណ្ដើក។​ យ៉ាងលឿនបំផុត​អណ្ដើកចំណាយពេល​ ១ ម៉ោងដោយរត់បានចំងាយត្រឹមតែ ៥ ទៅ​ ៦.៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។ តើមូលហេតុអ្វីទើបធ្វើឱ្យអណ្ដើកវាបានយឺតយ៉ាងនេះ?ថ្ងៃនេះ AMS នឹងចែករំលែកថាហេតុអីបានជាអណ្ដើកមានចលនាយឺតយ៉ាងនេះ។

១. ស្នូក

ជាទូទៅស្នូកអណ្ដើកមានទម្ងន់មួយភាគបួនទៅមួយភាគបីនៃទម្ងន់ខ្លួនរបស់វា ដោយសារតែខ្លួនវាតូច​ ជើងវាខ្លីទើបធ្វើឱ្យសត្វអណ្ដើកពិបាកក្នុងការដើរលើដីហើយវាក៏ជាឧបសគ្គមួយដែលតែងតែរារាំងល្បឿនរបស់អណ្ដើក។ ជាឧទាហរណ៍ឱ្យងាយស្រួលយល់ វាប្រៀបដូចជាអ្នកទាំងអស់គ្នាកំពុងតែស្ពាយកាតាបមួយដែលមានទម្ងន់​ជាង ២០គីឡូហើយរត់អ៊ីចឹង។ ម្យ៉ាងវិញទៀត នៅជើងអណ្ដើកមានសរសៃដែលវាសាកសមសម្រាប់ការហែលទឹកជាជាងការដើរនៅលើដី។ សម្រាប់អ្នកដែលចិញ្ចឹមអណ្ដើកប្រាកដជាធ្លាប់ឃើញហើយថានៅពេលដែលវាព្យាយាមពន្លឿនល្បឿន វានឹងដួលផ្ងារស្នូលជាមិនខាន។

២. អាហារ

សម្រាប់សត្វទូទៅ ពេលឃ្លានតែងតែរូតរះទៅប្រមាញ់អាហារដើម្បីចម្អែតក្រពះជាមិនខាន។ ប៉ុន្តែសម្រាប់សត្វអណ្ដើក វាមិនចាំបាច់ត្រូវការល្បឿនលឿនក្នុងការប្រមាញ់អាហារដូចគេនោះទេ។ ដោយសារតែវាពិបាកក្នុងការស៊ីសាច់ដូចសត្វដទៃទៀតបូករួមជាមួយល្បឿនយឺតផង ដូចនេះចំណីអាហារចម្បងរបស់អណ្ដើកជាសត្វល្អិត និងរុក្ខជាតិដែលងាយស្រួលហើយនៅជិតវាបំផុត។  ប្រសិនបើវានៅក្នុងទឹកនោះវាអាចរកត្រីតូចៗល្មមស៊ីបានដោយសារនៅក្នុងទឹកអណ្ដើកអាចមានស្រួលក្នុងការផ្លាស់ទីជាជាងនៅលើគោក។

៣. ការរំលាយអាហារយឺត

ការរំលាយយឺតជាមូលហេតុដែលធ្វើឱ្យសត្វអណ្ដើកមានអាយុវែងជាងសត្វដទៃ។​ ប៉ុន្តែការរំលាយអាហារយឺតក៏ជាមូលហេតុដែលសត្វអណ្ដើកវាយឺតដែរ។  ម្យ៉ាងវិញទៀត ដោយសារសត្វអណ្ដើកជាប្រភេទសត្វដែលពឹងផ្អែកលើកម្ដៅខាងក្រៅដើម្បីរំលាយអាហារ ដូចនេះប្រសិនបើវារស់នៅក្នុងអាកាសធាតុ ឬបរិយាកាសណាមួយរាងត្រជាក់ការរំលាយអាហាររបស់វាក៏យឺតទៅតាមនោះដែរ។ នៅពេលអណ្ដើករំលាយយឺតបែបនេះវានឹងបាត់បង់ថាមពល ហើយកាឡូរីក្នុងខ្លួនក៏មិនអាចដុតបានច្រើនដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RIIZE ជាប់លេខ ១ លើតារាង iTunes ច្រើនប្រទេសជាមួយបទថ្មី

បទចម្រៀងថ្មីរបស់ក្រុមចម្រៀង RIIZE ដែលទើបតែចេញកាលថ្ងៃទី១៨ ខែមេសា កំពុងជាប់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ជាច្រើនប្រទេសជុំវិញពិភពលោក។

ភាពយន្តថ្មីរបស់ Zhang Ziyi ប្រមូលកំពូលតារាចិនចង់កន្លះប្រទេសចូលសម្ដែង

ភាពយន្ត “She's Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយ

ធីប សប្បាយចិត្តបានថតរឿងខ្នាតធំ ទោះមិនមែនតំណែងតួឯក

តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករ​ហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវ

ត្រៀមចូលសិល្បៈវិញហើយ តែ Kim SaeRon ផ្អាកការសម្ដែងក្រោយមានបញ្ហាសុខភាពផ្លូវចិត្ដ

ចាប់តាំងពីមានរឿងអាស្រូវបើកបរទាំងស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ អាជីពសិល្បៈរបស់តារាសម្ដែងស្រីវ័យក្មេង Kim SaeRon ស្ទើររលាយអស់ ទទួលទាំងពាក្យរិះគន់ ត្រូវដកខ្លួនចេញពីរឿង និងអ្នកតំណាងប្រេនផ្សេងៗ។

កន្លងជាង១០ ឆ្នាំ! Kim SooHyun នឹងត្រឡប់មកបង្ហើបសំនៀងសាជាថ្មីក្នុងរឿង «Queen Of Tears»

បច្ចុប្បន្ន “Queen Of Tears” ក្លាយជារឿងភាគកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងជារឿងភាគលេចធ្លោមួយនៅដើមឆ្នាំ ២០២៤។ រឿងភាគមួយនេះ ក៏ក្លាយជាប្រធានបទ

មិនត្រឹមតែស្អាត ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ពូកែសម្តែង ច្រៀងក៏ពីរោះ

ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមាន

មកខ្មែរមិនបានប៉ុន្មាន កុយ អេនណា ប្រកាសបើកភ្លើងខៀវស្វាគមន៍ផលិតករភាពយន្ត

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត១ឆ្នាំហើយ ដែលបវរកញ្ញាសម្បុរសណ្តែកបាយ កុយ អេនណា គ្រងតំណែងជា 1st Runner up Miss Grand Cambodia 2023 និងបានបំពេញ

អ៊ិន លក្ខិណា បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយតារាចម្រៀង ទេព បូព្រឹក្ស

មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់

គ្រាន់តែភាពយន្តពីការប្រគំតន្ត្រី​ ក៏អាចឱ្យ Suga និង HYBE រកចំណូលបានយ៉ាងច្រើនលានដុល្លារដែរ!

ផ្អែកតាមក្រុមហ៊ុនចែកចាយ Trafalgar បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមេសា ភាពយន្ត​ឯកសារ​របស់​​ Suga ក្រុម BTS មានចំណងជើងថា “Suga | Agust D Tour 'D-Day' The Movie" បានក្លាយជា

ឃើញសម្រស់លេចធ្លោខ្លាំង! Kim JiWon ថែខ្លួនសម្រកគីឡូពេញ ១​ ឆ្នាំ ​មុនថតរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។